Connect with us

វប្បធម៌ ជំនឿ

​ពណ៌​ពស់ក្នុងសុបិន​ បញ្ជាក់​ពី​រឿង​អាក្រក់​ និង​ល្អ​ក្នុងជីវិត ត្រូវប្រុងប្រយ័ត្នខ្លាំង

បានផុស

នៅ

ពស់​គឺ​ជា​សត្វ​អាសិរពិស ​ដែល​កាច​សាហាវ​ និង​គ្មាន​មនុស្ស​ណា​ចូលចិត្ត​វា​ឡើយ។ សត្វនេះ​គឺ​តំណាង​ឲ្យ​រឿង​អាក្រក់​ និង​រឿង​ល្អ​ព្រមគ្នា​ ហើយ​ក៏​មាន​ការ​បកស្រាយ​ពី​ពណ៌​របស់​វា ​នឹង​ហេតុការណ៍​ ដែល​អ្នក​បាន​ជួប​ក្នុង​សុបិន ផងដែរ។

ដើម្បីកាន់តែច្បាស់ ពីពស់ក្នុងសុបិន សូមអានអត្ថបទខាងក្រោមនេះ​ ៖

១. ពស់​ពណ៌​ខ្មៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពស់​ពណ៌​ខ្មៅ​មាន​ន័យ​ថា​ មាន​អ្វីមួយ​ដែល​ងងឹត​ ហើយ​លាក់លៀម​នៅ​ក្នុង​ជីវិត របស់អ្នក។ វា​អាច​ជា​សញ្ញា​មួយ​ដែល​អ្នក​គួរ​តែ​ប្រយ័ត្ន​ចំពោះ​គ្រោះថ្នាក់ ​ដែល​អាច​កើត​មាន​ ឬ​ហេតុការណ៍​មិន​ដឹង​ខ្លួន​ ទាក់ទង​នឹង​ការ​ធ្លាក់​ទឹកចិត្ត​ ​ភាព​សោកសៅ ​ដែល​អ្នក​ជួប​ប្រទះ​ក្នុង​ជីវិត​ ពេល​ភ្ញាក់​ឡើង។

វា​ក៏​អាច​ទាក់ទង​នឹង​បញ្ហា​ផ្លូវ​ចិត្ត​ខ្លះ ​ដែល​អ្នក​កំពុង​ដោះស្រាយ​ដោយ​មិន​ដឹងខ្លួន (អាច​មក​ពី​អតីត ​ឬ​អ្នក​កំពុង​មាន​អារម្មណ៍​ថា​ មាន​កំហុស​និង​សោកស្ដាយ​អ្វី​មួយ) ។ ពស់​ខ្មៅ​ក៏​ជា​សញ្ញា​មួយ​នៃ​ទំនាក់ទំនង​ ឬ​ថាមពល​មិន​ល្អ​នៅ​ក្នុង​ជីវិត​របស់​អ្នក ​ប៉ុន្តែ​វា​ក៏​អាច​ជា​ការ​ព្រមាន ​ផ្នែក​ហិរញ្ញវត្ថុ​ផង​ដែរ។  ជា​ពិសេស ​សូម​ប្រយ័ត្ន​ចំពោះ​ហិរញ្ញវត្ថុ​របស់​អ្នក​ និង​មនុស្ស​នៅ​ជុំវិញ​ខ្លួន។

២. ពស់​ពណ៌​ស

ពស់​ពណ៌​ស​ជា​និមិត្តរូប​នៃ​សញ្ញា​អ្វីមួយ​​កំពុង​ព្យាយាម​បញ្ជូន ឬ​អាច​ជា​សារ​ការ​ព្រមាន​ទាក់ទង​នឹង​រឿងហេតុ​ផ្សេងៗ។ ពណ៌ស​គឺ​ទាក់ទង​ទៅ​នឹង​អារម្មណ៍​វិជ្ជមាន ​ដូចជា​សន្តិភាព​និង​ភាព​បរិសុទ្ធ​ ប៉ុន្តែ​ពស់​ស​ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយ​នឹង​កម្លាំង​អវិជ្ជមាន​ ដូចជា​ឧបាយកល​ ​និង​ការ​បោកប្រាស់។

មាន​នរណា​ម្នាក់​ឬ​អ្វី​មួយ ​កំពុង​ព្យាយាម​រំខាន​ដល់​សន្តិភាព​ផ្លូវ​ចិត្ត​របស់​អ្នក។ មាន​ន័យ​ថា​ ជា​មនុស្ស​ម្នាក់​ដែល​អាច​ជា​មិត្ត​ ឬ​ជា​សត្រូវ​របស់​អ្នក​ កំពុងតែ​គំរាមកំហែង​នៅ​ក្នុង​ជីវិត។ បើ​អ្នក​ដឹង​ប្រភព ​ចូរ​នៅ​ឱ្យ​ឆ្ងាយ​ពី​ពួកគេ​ ដើម្បី​ទទួល​បាន​សន្តិភាព។

៣. ពស់​ពណ៌​ក្រហម

ពស់​ក្រហម​បង្ហាញ​ពី​ចំណង់ចំណូលចិត្ត​ខ្លាំង​ លើ​រឿង​អ្វី​មួយ​ អាច​ជា​ចំណង់ចំណូលចិត្ត​ផ្លូវ​ភេទ។ វា​ក៏​អាច​ជា​ការ​ព្រមាន​អំពី​គ្រោះថ្នាក់ ​ដែល​អាច​កើត​មាន​ផង​ដែរ។ ពស់​ក្រហម​ក៏​ជា​សញ្ញា​មួយ​ចង់​ដាស់តឿន​ពី​បញ្ហា​​ ដែល​កើត​ឡើង​ដោយ​ចៃដន្យ។

៤. ពស់​ពណ៌​លឿង

ពស់​ពណ៌លឿង ​តំណាង​ឲ្យយពន្លឺ​ខាង​ក្នុង​ចិត្ត​របស់​អ្នក ឬ​ជា​វិចារណញ្ញាណ​ផ្នែកប្រាជ្ញា​និង​សមត្ថភាព។ សុបិន​អំពី​ពស់​លឿង​មាន​ន័យ​ថា ​វិចារណញ្ញាណ​របស់​អ្នក ​កំពុង​ព្យាយាម​ណែនាំ​អ្នក ​ឆ្ពោះ​ទៅ​រក​ចម្លើយ​ ចំពោះ​រឿង​ហេតុ​អ្វី​មួយដែលបានកើតឡើង។

៥. ពស់ពណ៌បៃតង

ពស់​ពណ៌​បៃតង​ បង្ហាញ​នៅ​ក្នុង​សុបិន ​វា​ជា​និមិត្តរូប​នៃ​ការ​កើត​ឡើង​វិញ​នៃ​ទំនាក់ទំនង​របស់​អ្នក​។ ជា​ពិសេស​នៅ​ពេល​បង្ហាញ​នៅ​ក្នុង​សុបិន​ ពស់​គឺ​និយាយ​អំពី​ធម្មជាតិ​ ផែនដី​វិល​ទៅ​រក​អ្វី​ដែល​ពិត​ចំពោះ​អ្នក។ លើស​ពី​នេះ​ទៀត​ និមិត្ត​សញ្ញា​នៃ​ពណ៌​បៃតង​ចង្អុល​បង្ហាញ​ពី​អារម្មណ៍ ​រួម​ទាំង​ក្ដី​សង្ឃឹម​ និង​ការ​តភ្ជាប់​ហេតុការណ៍​អ្វី​មួយ​ក្នុង​ជីវិត​អ្នក។

៦. ពស់​ពណ៌​ខៀវ

ពស់​ពណ៌​ខៀវ​នៅ​ក្នុង​សុបិន​ គឺ​ជា​ការ​ព្រមាន ​ពី​ការ​និយាយ​បង្កាច់បង្ខូច​ និង​ការ​ច្រណែន​ពី​មនុស្ស​នៅ​ជុំវិញ​អ្នក។ ចូរ​ប្រយ័ត្នប្រយែង ​និង​មាន​ស្មារតី​គ្រប់​សកម្មភាព​របស់​អ្នក៕

គ្រូ ណុប

ចុចអាន៖ អត្ថន័យ​នៃ​ការ​យល់​សុបិន​ឃើញពស់ពណ៌ខ្មៅ

ចុចអាន៖ យល់សប្តិឃើញពស់ អត្ថន័យ​គេតាមស្រលាញ់?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទី មុន

ក្រសួងអប់រំ ប្រកាសឱ្យមន្ទីរអប់រំរាជធានី-ខេត្ត ជ្រើសរើសសិស្សពូកែ ត្រៀមចូលរួមប្រឡងទូទាំងប្រទេស នាខែឧសភា ខាងមុខ

ព័ត៌មានជាតិ១០ នាទី មុន

អភិបាលខណ្ឌឫស្សីកែវ ដឹកនាំកម្លាំងចម្រុះ​ចុះពង្រឹងសន្តិសុខ ទប់ស្កាត់បទល្មើសតាមមូលដ្ឋាន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំ​ដកអគារមួយខ្នងទុកឲ្យកូនស្រី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កូនស្រីមហាសេដ្ឋីកាស៊ីណូ ហុងកុង ទម្លាយទាំងតូចចិត្តថា បានមរតកតិចជាងបងប្អូនផ្សេងទៀត

ជីវិតកម្សាន្ដ២ ម៉ោង មុន

ធ្លាយចចាមអារ៉ាមថា មេ MU ថៃ ត្រូវតុលាការចេញដីកាចាប់ខ្លួនពីបទឆបោក

Sokha Hotels

ព័ត៌មានពេញនិយម