Connect with us

វប្បធម៌ ជំនឿ

ថ្ងៃចូលឆ្នាំខ្មែរ ពុទ្ធសាសនិកគួរធ្វើរឿងទាំងនេះ ដើម្បីបង្កើនសុភមង្គល ជម្រះកម្មផលនាំបុណ្យចូលមក

បានផុស

នៅ

ខណៈពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ កាន់តែកៀកមកដល់ ក្នុងនាមជាពុទ្ធបរិស័ទកាន់ព្រះពុទ្ធសាសនា យើងគួរតែដឹងពីអ្វីគួរធ្វើ ដើម្បី​នាំ​សុភមង្គល​មាន​ដល់​ជីវិត។

ទន្ទឹម​នោះ​ រាល់​សកម្មភាព​ដែល​យើង​បាន​ប្រព្រឹត្តិ​នា​ថ្ងៃចូលឆ្នាំថ្មី តាំងពី​បុរាណកាល​មក​ គេ​មាន​ជំនឿ​ថា​ ពេល​ធ្វើ​កិច្ចការ​ទាំង​នេះ ​នឹង​ជួយ​លើក​កម្ពស់​ផ្នែក​សុភមង្គល​ សប្បុរសធម៌ និង​បង្កើន​ភាព​រុងរឿង​ មានដល់​ជីវិត​ឲ្យ​​ពេញ​បរិបូរណ៍។

ធ្វើ​បុណ្យ ប្រគេន​ចង្ហាន់​ដល់​ព្រះសង្ឃ ប្រតិបត្តិ​ព្រះធម៌

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​ជា​សកម្មភាព​ដែល​បាន​អនុវត្ត​តាំងពី​​យូរ​លង់​ណាស់​មក​ហើយ។ ការ​ធ្វើ​បុណ្យ​ដល់​អ្នក​ដែល​បាន​ចែក​ឋាន​ទៅ​កាន់​បរលោក​ទៅ​​ បាន​បន្ថែម​សេចក្ដី​សុខ​ដល់​ជីវិត​ ​ជួយ​ពង្រឹង​ស្មារតី​​ ជួយ​ឲ្យ​ថ្ងៃ​ចូលឆ្នាំ​​មាន​តែ​រឿង​ល្អៗ​ មាន​សុភមង្គល ​ដូច​ទឹកអប់​បំពង់​ខ្ចី​យ៉ាង​ដូច្នោះ​ដែរ។

ពូន​ភ្នំ​ខ្សាច់

យោងទៅតាមជំនឿពីបុរាណ គេតែងមានជំនឿជឿថា ការ​ពូនភ្នំ​ខ្សាច់​ដូច​ជួយ​បណ្ដោះ​គ្រោះ​ ហើយក៏​ដើម្បី​ឧទ្ទិស​ដល់​ព្រះ​មុនីចេតិយ របស់​ព្រះ​សម្មាសម្ពុទ្ធ ដែល​តាំង​នៅ​ឯ​ស្ថាន​តាវត្តិង្ស។ ប៉ុន្តែ​ការ​ពូន​ភ្នំ​ខ្សាច់​ មិន​អាច​លុប​លាង​ ឬ​លាង​អំពើ​បាប​ដែល​យើង​បាន​ប្រព្រឹត្ត​កន្លងមក​បាន​ឡើយ។ តែ​បាន​ជួយ​សាង​បុណ្យ​ថ្មី​ក្នុង​ឆ្នាំ​ថ្មី​ ឲ្យ​យើង​សប្បាយចិត្ត​ និង​មាន​សុខ​សុវត្ថិភាព​ពេល​ធ្វើ​ដំណើរ។

ដោះលែង​សត្វ​ស្លាប ឬ​លែង​ត្រី

ចាត់​ទុក​ថា​ជា​ការ​ធ្វើ​បុណ្យ​មួយ​បែប​ទៀត ដែលត្រូវ​បាន​គេ​ជឿ​ថា ​ជា​ការ​លះបង់​នូវ​អំពើ​អាក្រក់​ទៅ​ចុះ ទោះ​បី​ជា​ធ្វើ​បុណ្យ​តាម​បែប​នេះ​ក្ដី តែ​អ្នក​ក៏​​ដោះលែង​សត្វ​ឬ​ត្រី​ទៅ​កន្លែង​ត្រឹមត្រូវ និង​របៀប​ត្រឹមត្រូវ ជាឧទាហរណ៍ ប្រភេទ​ត្រី​នីមួយៗ​រស់នៅ​ក្នុង​ទឹក​ផ្សេងៗ​គ្នា។ បើ​មិន​បញ្ចេញ​ឲ្យបាន​ត្រឹមត្រូវ​ទេ វា​អាច​ធ្វើ​ឲ្យ​សត្វ​ស្លាប់​បាន នោះ​កាន់​តែ​មាន​អំពើ​បាបលើសមុន។

ស្រង់​ព្រះ

ជា​ទូទៅ​ស្រង់ព្រះ​ គឺគេតែងធ្វើឡើងនៅតាមវត្តអារាមក្នុងថ្ងៃចូលឆ្នាំថ្មី ​បើ​យោង​តាម​អប្បិយជំនឿ​ចាស់ៗ​ពី​ដើម​លោក​ជឿ​ថា​ ការ​ស្រង់​​ព្រះ​​នឹង​ជួយ​សម្អាត​ចិត្ត​ឲ្យ​ស្អាត​ មានតែរឿងល្អៗ​ចូល​មក​ដល់​ជីវិត​ នាំ​ឲ្យ​សុខសាន្តទៅថ្ងៃខាងមុខ។

ស្រង់​ព្រះ​កន្លោង

នេះ​ជា​ប្រពៃណី​តាំង​ពីណាពីណី​មក​ម្ល៉េះ​​ ការ​ស្រង់​ទឹក​ចំពោះ​ព្រះកន្លោង ​គឺ​ដូចជា​ការ​សុំ​អភ័យទោស​ពី​កំហុស​ឆ្គង​ដែល​យើង​បាន​ធ្វើ​ចំពោះ​លោក ​មិនថា​ចេតនា​ឬ​អចេតនា​ក្ដី។ ជាពិសេស​ក្នុង​ពេល​ស្រង់ទឹកជូន​ឪពុកម្ដាយ​ឬ​ចាស់ទុំ​ នោះលោកនឹង​ផ្ដល់​ពរជ័យ​ ឲ្យ​យើង​មាន​សេចក្ដី​សុខ​ក្នុង​ឆ្នាំ​ថ្មី​ មាន​សុវត្ថិភាព​គ្រប់​ពេល​ធ្វើ​ដំណើរ​ទៅ​មក៕

គ្រូ ណុប

ចុចអាន៖តាមជំនឿដូនតាខ្មែរ ការពូនភ្នំខ្សាច់ ពិតជាអាចផ្ដាច់កម្មពៀរចាស់ៗពីអតីតជាតិបានពិតមែន

ចុចអាន៖វត្ថុ ៥ យ៉ាង តាមជំនឿចាស់ៗផ្ដាំថា មិនគួរមានក្នុងរថយន្ត ប្រយ័ត្ននាំគ្រោះដល់ជីវិត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម