Connect with us

វប្បធម៌ ជំនឿ

បកស្រាយអត្ថន័យ​ នៃសុបិន​ឃើញ​កាហ្វេ

បានផុស

នៅ

ជាទូទៅ​សុបិន​ពី​កាហ្វេ​គឺ​ជា​ការ​បង្ហាញ​ពី​ជោគជ័យ​ក្នុង​អាជីព​ ការ​ឈ្នះ​លើ​រឿង​ផ្សេងៗ​ដែល​យើង​បាន​ប៉ង​ទុក​ជា​យូរ​ ឬឧបសគ្គដែលបានកើតឡើងកន្លងមក។

បើ​សុបិន​ឃើញ​ខ្លួន​ឯងកំពុង​តែ​អង្គុយ​ផឹក​កាហ្វេ​ក្នុង​ហាង អាច​នឹង​មាន​មនុស្ស​នៅ​ជុំវិញជំទាស់​នឹង​អាពាហ៍ពិពាហ៍​របស់​យើង​ដាច់ខាត (បើ​សិន​មាន​គម្រោង​រៀបការ)។

បើ​ជា​មនុស្ស​ស្រី​ឃើញ​ខ្លួនឯង​ផឹក​កាហ្វេ​ដែល​ផ្អែម​ខ្លាំង​ បង្ហាញ​ថា​ជីវិត​នឹង​ជួប​រឿង​ផ្អែមល្ហែម​ច្រើន ហើយ​ក៏​ឆាប់​មាន​ដំណឹង​ល្អ​ឬ​ពិធី​ជប់លៀង​ជាមួយ​មិត្តភ័ក្ដិ​ជិតស្និទ្ធ​មិនខាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សុបិនឃើញ​ផឹកកាហ្វេចត់ហើយល្វីងខ្លាំង ​បាន​សេចក្ដី​ថា​ទំនាក់ទំនង​របស់​យើង​ជាមួយ​មនុស្ស​ជុំវិញ​ កំពុងតែមានអ្នកខាងក្រៅ​ជ្រៀតជ្រែក​ អាច​ថាមាន​​គេ​និយាយ​ដើម​យើង​ពីក្រោយខ្នង។

បើជាអ្នករកស៊ី​ឃើញ​ឆុងកាហ្វេ​ នោះជាការបង្ហាញ​ពី​រឿងដែលត្រូវ​ព្រួយបារម្ភ​អំពី​បញ្ហា​និង​ឧបសគ្គ​មួយ​ចំនួន​ក្នុង​ជីវិត​ពិត។

អ្នកជំនួញសុបិន​ឃើញកំពុងតែលីញ​គ្រាប់​កាហ្វេ អាចចាត់ទុកជាការព្រមាន​មួយ​ក្នុងជីវិត។ ជីវិតខាងក្រៅគឺកំពុងតែស្មុគស្មាញខ្លាំង ​បើសិនមានកំហុសបន្តិចបន្តួចនឹងបណ្តាល​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ។ ដូចនេះ ចូរ​តោងប្រុងប្រយ័ត្មឲ្យមែនទែន។

ប៉ុន្តែ​បើ​សុបិន​ឃើញ​ទិញ​កាហ្វេ​គឺ​ជា​រឿង​ល្អ​ទៅវិញ​ទេ។ អ្នក​ត្រូវ​បាន​គេ​គោរព​កោត​សរសើរ​និង​អាណិតអាសូរ​ព្រោះតែ​អ្នក​ជា​មនុស្ស​ល្អ។

ឃើញ​កាហ្វេ​លាយជាមួយ​ទឹកដោះទុកលើតុ ​គឺ​តំណាង​ឲ្យ​ការងារ​និង​បញ្ហា​ដែល​នឹង​កើត​មាន​សព្វថ្ងៃ​នេះ។ អ្នក​នឹង​ត្រូវ​ខិតខំ​ប្រឹងប្រែង​ខ្លះ​ក្នុង​ជីវិត​ ហើយ​រឹត​តែ​មាន​ការ​ថប់បារម្ភ​ ​ប៉ុន្តែ​លទ្ធផល​គឺ​អ្នក​សម​នឹង​ទទួល​បាន។

អ្នកមានគូស្នេហ៏សុបិន​ឃើញ​​ផឹក​កាហ្វេ​ជាមួយគ្នា​​បង្ហាញ​ថា ​អ្នកដែលអ្នកនៅជុំវិញខ្លួន​​ដូចជា ​គ្រួសារ មិត្តភក្តិ និងមិត្តរួមការងារ ប្រហែលជាមិនទទួលយកអ្វីដែល​អ្នក​កំពុងតែគិតថា​ សំខាន់​សម្រាប់​ខ្លួនឯង​ឡើយ។ ពួកគេជឿជាក់ថា ការភ្ជាប់ទំនាក់ទំនង​ស្នេហា​របស់អ្នក គ្រាន់​តែជា​ដំណាក់កាល​មួយ​ឬ​នៅ​ទីបំផុត​អាចនឹងធុញទ្រាន់ឬមួយឆាវៗ​តែប៉ុណ្តោះ។

ឃើញ​បម្រើ​កាហ្វេ​ដល់​នរណា​ម្នាក់​ឬ​ផ្ដល់​កាហ្វេ​ដល់​មិត្តភ័ក្ដិ​ឬ​ដៃគូ​ គឺ​ជា​និមិត្តរូប​នៃ​ភាព​មិនល្អ​ ជា​រឿយៗ​វា​កើតឡើង​មុន​ព្រឹត្តិការណ៍​នានា ​ដែល​អាច​ធ្វើ​ឲ្យ​យើង​ខាតបង់​លុយកាក់​ឬ​ទ្រព្យសម្បត្តិ​ សម្ភារៈ​មាន​តម្លៃ​មួយ​ចំនួន។ តែ​វា​ក៏​អាច​បណ្ដាល​ឲ្យ​មាន​ការ​លំបាក​ឬ​ការ​ខកចិត្ត​មួយ​ចំនួន​ផង​ដែរ។

ឃើញ​ភ្លក់​កាហ្វេ​នឹង​ទទួល​បាន​សំណាង​ល្អ​ក្នុង​អាជីវកម្ម​ ដោយសារតែ​ការ​ខិតខំ​។ សម្រាប់​អ្នក​ដែល​មិន​ទាន់​មាន​ការ​ទទួលស្គាល់​នា​ពេល​បច្ចុប្បន្ន​នេះ​ ការ​ភ្លក់​កាហ្វេ​ក៏​មាន​ទំនាក់ទំនង​ជាមួយ​នឹងការជួប​គូ​អនាគត​ឬ​ដៃគូ​ជីវិត។

សុបិន​ឃើញ​ម៉ាស៊ីន​កិន​កាហ្វេ​ ចង្អុល​បង្ហាញ​ពី​តម្រូវការ​បច្ចុប្បន្ន​នេះ ដូច្នេះ​ត្រូវ​ចេះ​​សង្កេត​មើល​ជុំវិញ​ខ្លួន​និង​ប្រុងប្រយ័ត្ន​ចំពោះ​សកម្មភាព​ដែល​ជ្រើសរើស​ធ្វើ។ ចំណែក​ហិរញ្ញវត្ថុ​អាច​នឹង​ជួប​បញ្ហា​ពី​ប្រភព​ខាងក្រៅ​ ដោយ​ចូល​មក​នាំ​យើង​ទៅ​​វិនិយោគ​ដោយ​​គ្មាន​ទិសដៅ។

បុគ្គលិកជ្រើសរើស​កាហ្វេ​ជាមួយ​ថៅកែ ​ជា​និមិត្តសញ្ញា​នៃ​ភាព​តានតឹង​កាន់​នៅកន្លែង​ធ្វើការ។ ប្រហែលជា​យើង​កំពុង​តែ​ស្ថិតនៅ​ក្រោម​សម្ពាធ​ខ្លាំង​ពេក​ឬ​អាច​មាន​អារម្មណ៍​ថា​មិន​មាន​ការ​កោតសរសើរ​ និង​គ្មាន​អ្នកណា​​​ទទួលស្គាល់​ចំពោះ​សមិទ្ធផល​របស់​យើងជាដើម៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖dreamlookup

ចុចអាន៖អត្ថន័យនៃសុបិន​ឃើញ​អង្គុយ​នឹង​តុបរិភោគអាហារ

ចុចអាន៖បើឃើញមានគេមកអង្អែលសក់ក្នុងសុបិន អាចថាដល់គូហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥០ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥៦ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម