Connect with us

វប្បធម៌ ជំនឿ

ម៉ូដចិញ្ចៀនភ្ជាប់ពាក្យដែលគួរប្រើឲ្យសក្តិសមជាមួយរាសីខែកំណើត

បានផុស

នៅ

ចិញ្ចៀនភ្ជាប់ពាក្យ មិនមែនឲ្យតែមានលុយក៏ចេះតែទិញយកមកប្រើនោះទេ។ ការយល់ដឹងពីប្រភេទរបស់អងលង្ការនេះ និងសញ្ញាខែកំណើតរបស់អ្នក អាចជួយលើករាសីនាំលាភសំណាងដល់ជីវិតគូ។

ខាងក្រោមនេះ ជាម៉ូដចិញ្ចៀនភ្ជាប់ពាក្យដែលគួរប្រើឲ្យស៊ីនឹងខែកំណើតរបស់អ្នក៖

Aries (២១ មីនា – ១៩ មេសា)

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមមនុស្សមកពីតារានិករ Aries  ជាប្រភេទមនុស្សស៊ីវិល័យ ​ដូច្នេះចិញ្ចៀនដែលសក្ដិសមបំផុត ជាចិញ្ចៀនមានត្បូងតូចៗជុំវិញវង់ និងមានត្បូងកណ្ដាលរាងមូលភ្លឺចែងចាំង។

Taurus (២០ មេសាដល់ ២០ ឧសភា)

ចំពោះតារានិករ Taurus មិនពិបាកជ្រើសរើសចិញ្ចៀនទេ ឲ្យតែប្រភេទត្បូងមានគុណភាពអាចប្រើបានហើយ។ អ្នកអាចជ្រើសរើសទំហំ និងពណ៌តាមចិត្ត ទោះបីថោកក៏មិនថ្វីដែរ។

Gemini (២១ ឧសភា – ២០ មិថុនា)

តារានិករ Gemini មានបុគ្គលិកលក្ខណៈរស់រវើក ដូច្នេះចិញ្ចៀនដែលល្អបំផុតគឺ មានត្បូងមរកត និងត្បូងបុស្សរាគ័ម(ត្បូងពណ៌លឿង) ។

Cancer (២១ មិថុនា – ២២ កក្កដា)

Cancer ជាតារានិករនៃភាពសប្បាយរីករាយ។ ហេតុនេះចិញ្ចៀននាំសំណាង ជាចិញ្ចៀនសាមញ្ញដែលមានពណ៌ត្រូវនឹងម្ចាស់ខ្លួនចូលចិត្ត។

Leo (២៣ កក្កដា – ២២ សីហា)

ភាពខ្លាំង និងភាពងប់ងល់ជានិម្មិតសញ្ញានៃតារានិករ Leo។  ដូច្នេះចិញ្ចៀនរបស់អ្នកត្រូវតែភ្លឺផ្លេក រាងទ្រវែង ឬរាងជ្រុង ឬរាងធរណីមាត្រ។

Virgo (២៣ សីហា – ២២ កញ្ញា)

តារានិករ Virgo ជាមនុស្សសាមញ្ញ តែទាន់សម័យ រីឯចិញ្ចៀនដែលល្អបំផុតសម្រាប់តារាមួយនេះគឺ ចិញ្ចៀនមានត្បូងរាងជ្រុង ឬចិញ្ចៀនមាសធម្មតា។

Libra (២៣ កញ្ញា – ២២ តុលា)

Libra ជាមនុស្សមានមនោសញ្ចេតនាជ្រាលជ្រៅ ដូច្នេះចិញ្ចៀនរូបបេះដូងសក្តិសមខ្លាំងណាស់សម្រាប់តារានិករមួយនេះ។ ចិញ្ចៀនម្យ៉ាងទៀត ជាចិញ្ចៀនមានគ្រាប់ពេជ្រមានរាងដូចបេះដូង ឬមានអង្កាំ ឬចិញ្ចៀនមាសពណ៌ស។

Scorpio (២៣ តុលា – ២១ វិច្ឆិកា)

ភាពល្អិតល្អន់ជាចរិតរបស់តារានិករ Scorpios។ ចំពោះចិញ្ចៀនភ្ជាប់ពាក្យដែលគួរពាក់ គឺចិញ្ចៀនត្បូងកណ្តាលជាត្បូងមរកត និងវង់ស្ដើងៗ។

Sagittarius (២២ វិច្ឆិកា – ២១ ធ្នូ)

Sagittarius ជាតារានិករគួរឱ្យស្រឡាញ់និងមិនសូវចេះខ្វល់ខ្វាយទេ។ សម្រាប់ចិញ្ចៀនរបស់អ្នក គឺត្រូវជ្រើសយកចិញ្ចៀនមានរាងពងក្រពើបែបស៊ីវិល័យ។

Capricorn (២២ ធ្នូ – ១៩ មករា)

មនុស្សស៊ីវិល័យ ជាមនុស្សមកពីតារានិករ Capricorn ។ ចិញ្ចៀនឥតទាស់សម្រាប់ក្រុមនេះ គឺត្បូងទម្រង់ផ្កា ឬមូលល្អិត រីឯខ្សែវង់ជាមាសឬផ្លាទីន។

Aquarius (២០ មករា – ១៨ កុម្ភៈ)

Aquarius ជាមនុស្សដែលមានគំនិតបើកចំហរនិងមានការច្នៃប្រឌិតខ្ពស់។ ចិញ្ចៀនរបស់របស់អ្នកអាចជ្រើសរើសត្បូងទម្រង់ស្រួចៗ ឬត្បូងព័ទ្ធជុំវិញបែបក្រាស់។

Pisces (១៩ កុម្ភៈ 20 ២០ មីនា)

ចិត្តត្រជាក់ដូចទឹក និងល្វឹងល្វើយដូចសមុទ្រជាសញ្ញារបស់តារានិករ Pisces។ ដូច្នេះការប្រើត្បូងកណ្តៀងជុំវិញចិញ្ចៀនអាចនាំសំណាងល្អបំផុតសម្រាប់អ្នក៕

ប្រែសម្រួល ៖ សន្យា

ប្រភព ៖ BRIDES

ចុចអាន៖ ត្បូង៧ប្រភេទនេះ គួរមាន​ជាប់ខ្លួន​ក្នុងឆាកជីវិត

ចុចអាន៖ ហុងស៊ុយ​ទាំង ៥ វិធី​បង្កើត​​​ក្លិន​ក្រអូប​ និង​នាំ​លាភ​សំណាង​ចូល​ក្នុង​ផ្ទះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម