វប្បធម៌ ជំនឿ
យល់សប្តិឃើញផ្កាយដុះកន្ទុយ មានន័យយ៉ាងម៉េច?
ផ្កាយដុះកន្ទុយនៅក្នុងសុបិនគឺជានិមិត្តរូបនៃការរីកចម្រើនខាងវិញ្ញាណ និងការច្នៃប្រឌិត។ រីផ្កាយដុះកន្ទុយនីមួយៗ ក៏បង្ហាញពីទុក្ខលំបាកនិងនិងសុភមង្គល ទៅតាមរូបរាងក្នុងសុបិនរបស់យើង។
ក្ដីសុបិនបែបនេះច្រើនតែជាទំនាយ និងមានសារៈសំខាន់ជាសកល បង្ហាញដល់អ្នកដែលសុបិនពីវា ៖
សុបិនឃើញផ្កាយដុះកន្ទុយ បង្ហាញខ្លួនភ្លាមៗនៅចំពោះមុខ នេះគឺជាសញ្ញាមួយនៃព្រឹត្តិការណ៍គួរឱ្យកត់សម្គាល់និងមិននឹកស្មានដល់ ដែលនឹងកើតឡើងឆាប់ៗ ហើយនឹងបង្កផលលំបាករយៈពេលវែងដល់យើងថែមទៀត។
សុបិនឃើញផ្កាយដុះកន្ទុយហោះហើរនៅលើមេឃ មានន័យថា យើងនឹងត្រូវធ្វើការសម្រេចចិត្តណាមួយជាបន្ទាន់។ អនាគតដ៏ឆ្ងាយរបស់យើង គឺពឹងផ្អែកលើថា តើការសម្រេចចិត្តនេះ នឹងត្រូវយ៉ាងដូចម្ដេច។
សុបិនឃើញមេឃមានផ្កាយដុះកន្ទុយពាសពេញ មានន័យថា យើងអាចមានការលំបាកក្នុងជីវិត។ ប្រសិនបើយើងឆ្លងកាត់វាដោយជោគជ័យ យើងនឹងទទួលបានកិត្តិយសនិងភាពរុងរឿង។
សុបិនឃើញផ្កាយដុះកន្ទុយបានធ្លាក់ចុះមក មានន័យថា ជីវិតធុញទ្រាន់របស់យើងនឹងត្រូវជួបរឿងរំភើបភ្លាមៗ ដោយបានស្គាល់ជាមួយមនុស្សប្លែកមុខ ទោះបីគេម្នាក់នោះនៅក្បែរយើងក្នុងរយៈពេលខ្លីក៏ដោយ។
សុបិនឃើញផ្កាយដុះកន្ទុយភ្លឺច្បាស់ ហើយហោះលើក្បាល មានន័យថា ជីវិតយើងនឹងនាំមកនូវការខិតខំ ប្រថុយប្រថានដល់ទីបញ្ចប់។
ប្រសិនបើស្ត្រីបានឃើញរូបភាពបែបនេះ ជាសញ្ញាអាក្រក់មួយ បង្ហាញពីមនុស្សជាទីស្រឡាញ់កំពុងតែលួចក្បត់ចិត្តពីក្រោយខ្នង។
សុបិនឃើញផ្កាយដុះកន្ទុយកំពុងធ្លាក់ចុះមកយឺតៗហើយសន្សឹមៗ បង្ហាញថា ផែនការអាចមិនទាន់បំពេញបានក្នុងពេលឆាប់ៗនេះទេ ប្រហែលជាក្នុងរយៈពេលពីរបីឆ្នាំទៀត។
សុបិនឃើញឃើញផ្កាយដុះកន្ទុយ កំពុងតែលេចចេញកន្ទុយនៅនឹងមុខ បង្ហាញថា ផែនការដែលយើងកំពុងតែធ្វើគឺមិនប្រាកដប្រជា ឬមិនច្បាស់លាស់៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
ចុចអាន៖ ៤០០ ឆ្នាំមានម្ដង! ភពទាំង៣ដើរប្រសព្វគ្នា ជាវេលាល្អបំផុតដើម្បីសមាធិសម្រេចប្រាថ្នាក្នុងជីវិត
ចុចអាន៖ យល់សប្តិឃើញកន្សែងពោះគោ ប្រផ្នូលរឿងភេទសម្ព័ន្ធ និងស្នេហា
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ