វិភាគលំអិតអំពី សុនខ ក្នុងក្តីសុបិនមានន័យយ៉ាងណា
Connect with us
Helistar Cambodia - Helicopter Charter Services

ជំនឿ

វិភាគលំអិតអំពី សុនខ ក្នុងក្តីសុបិនមានន័យយ៉ាងណា

Published

on

មនុស្សជាតិ តែងតែមានការចាប់អារម្មណ៍នឹងក្តីសុបិនរបស់ពួកគេ តាំងពីអារ្យធម៌កកើតដំបូង។ គេជឿថា សុបិនបង្ហាញយើងដឹងជាមុននូវឈុតឆាកដែលជារឿយៗអាចកើតមកពិតមែនក្នុងឆាកជីវិត។

សត្វឆ្កែនៅក្នុងក្តីសុបិនមានអត្ថន័យខុសគ្នាហើយ​ពូជជាក់លាក់នៃឆ្កែនីមួយៗ ក៏អាចមានឥទ្ធិពលលើការវិភាគសុបិនដែរ។

វិភាគសុបិន្តដែលឃើញសត្វឆ្កែ

សត្វឆ្កែនៅក្នុងក្តីសុបិនជារឿយៗភ្ជាប់ជាមួយរឿង មិត្តភាពភាព ភាពស្មោះត្រង់ ការការពារសភាវគតិ និងសប្បុរសធម៌។ ឆ្កែក្នុងក្តីសុបិនអាចជានិមិត្តសញ្ញាដែលតំណាងឱ្យអ្នកឬនរណាម្នាក់នៅក្នុងជីវិតរបស់អ្នក ដែលបង្ហាញពីគុណសម្បត្តិចង់ការពារអ្នក ឬចង់មកជាមិត្ត។

ឆ្កែខាំក្នុងសុបិន

ប្រសិនបើយើងឃើញខ្លួនឯងត្រូវឆ្កែខាំក្នុងក្តីសុបិន អាចមានន័យថា នរណាម្នាក់កំពុងរំខានទាមទារឬចង់បញ្ជាយើងក្នុងជីវិតការងារ​។ ក៏អាចជានិមិត្តរូបអំពីមនុស្សណាម្នាក់ដែលកំពុងក្តៅក្រហាយ មិនសប្បាយចិត្តជាមួយយើង។

សុបិនថាឆ្កែខាំដៃ តំណាងឱ្យភាពមិនស្មោះត្រង់ បង្ហាញពីការក្បត់ដោយអ្នកជិតស្និទ្ធ។

ឃើញឆ្កែព្រុសដោយក្តីរីករាយនៅក្នុងក្តីសុបិន

នេះនិមិត្តរូបនៃភាពសប្បាយរីករាយនិងសកម្មភាពសង្គមអំណរសាទរល្បីឈ្មោះ។ ប៉ុន្តែប្រសិនបើឆ្កែកំពុងព្រុសយ៉ាងសាហាវនោះ វាតំណាងឱ្យភាពហួសហេតុអួតអាងរបស់យើងទើសភ្នែកអ្នកផង។

ឃើញឆ្កែឈឺនៅក្នុងក្តីសុបិនជានិមិត្តរូបនៃមិត្តភាពដែលមិនយកចិត្តទុកដាក់ចំពោះគ្នា​។ ហើយបើឃើញឆ្កែពីរកំពុងលិតគ្នា តំណាងឱ្យការយោគយល់គ្នាទៅវិញទៅមកនៅក្នុងទំនាក់ទំនងស្នេហា​ឬមិត្តភក្តិ។

ទិញឆ្កែឬចិញ្ចឹមជាកម្មសិទ្ធិ

សុបិនចិញ្ចឹមឆ្កែមានន័យថា ខ្លួនយើង​កំពុងបណ្តុះបណ្តាលជំនាញឬទេពកោសល្យចាស់ៗ ឡើងមកវិញ រីឯទិញឆ្កែក្នុងសុបិន បង្ហាញពីទំនោរប្រើលុយ​ជះយក​ការសរសើរនិងការស្រលាញ់ពេញចិត្ត។ ម៉្យាងវិញទៀតសុបិននេះក៏បង្ហាញពីតម្រូវការពិតរបស់យើង​ដែលកំពុងស្វះស្វែងរកភាពជាដៃគូ។ ប្រសិនបើសុបិនបណ្តើរ​ឬដឹកឆ្កែបង្ហាញថា ការងារ​ជីវិតពិត​កំពុងមានការលំបាកក្នុងការរុករកផ្លូវនឹង​អាលចាកចេញពីស្ថានភាពតឹងតែងឬបញ្ហា។

សុបិនដែលថា យើងមិនអាចទម្លាក់ឆ្កែចោលឬវានៅតោងយើងស្អិត បានន័យថា នៅមិនទាន់អាចចាកចេញពីមនុស្សរំខានណាម្នាក់បាននៅឡើយទេ។ ប្រហែលជាពួកគេនៅតែអាច​បន្ត​ពឹងផ្អែកលើលើយើង​។

សុបិនឆ្កែដេញ

ការរត់គេចពីលើសត្វឆ្កែនៅក្នុងក្តីសុបិនមានន័យថា ជីវិតពិតយើងកំពុងបង្ហាញការសង្ស័យនៅក្នុងចេតនារបស់មិត្តភក្តិណាម្នាក់។ ប្រហែលជាកំពុងមានអារម្មណ៍ថាត្រូវគេក្បត់។ ចំណែក​បើសុបិនយើងដេញចាប់ឆ្កែមានន័យថាកំពុងទទួលយកភាពស្មោះត្រង់របស់នរណាម្នាក់។

សុបិនថាងូតទឹកឱ្យឆ្កែ

នេះជានិមិត្តរូបនៃមោទកភាពក្នុងជីវិតពិត ដែលជោគជ័យ ជាមួយ​ភាពស្មោះត្រង់និងសប្បុរសធម៌ក៏តំណាងឱ្យការជឿជាក់លើទំនាក់ទំនងសង្គមនិងស្នេហា​ដែរ។

ដើម្បីសុបិនថាកំពុងស្លៀកពាក់ឱ្យឆ្កែបង្ហាញពីការប៉ុនប៉ងលាក់បាំងគុណវិបត្តិនិងទម្លាប់ផ្ទាល់ខ្លួន។ ប្រសិនបើឃើញឆ្កែពាក់មួកមានន័យថា យើងកំពុងចង់គ្រប់គ្រងជីវិតឬតួនាទីនៃអ្នកណាម្នាក់។

ឆ្កែពណ៌ខ្មៅនៅក្នុងក្តីសុបិន

ឆ្កែខ្មៅជានិមិត្តរូបនៃវត្តមានមិត្តភក្តិថ្មីដែលមាន​ចិត្ត​បរិសុទ្ធនិងពិតប្រាកដ។ កូនឆ្កែសំដៅទៅលើសមត្ថភាពការងារ​។ ឃើញឆ្កែកំពុងស៊ីពស់មានន័យថាមិត្តជិតស្និទ្ធកំពុងព្យាយាមរារាំងយើង​ពីការសម្រេចចិត្តមិនល្អ។

ប្រសិនបើឃើញឆ្កែក្បាលពីរនៅក្នុងក្តីសុបិនមានន័យថា គួរ​ប្រុងប្រយ័ត្នខ្ពស់អំពីមនុស្ស​ជុំវិញខ្លួន។ ករណីសុបិន្តថាសត្វឆ្កែកំពុងត្រូវបានគេសម្លាប់តំណាងឱ្យការបញ្ចប់ដ៏ជូរចត់នូវមិត្តភាពមួយ។ បង្ហាញពីការក្បត់ ការទុកចិត្តខុស៕

គ្រូ ឯម

ចុចអាន៖ យល់សប្តិឃើញផ្លែគូលេន​ ជានិមិត្ត​ប្រាប់អំពី​ជោគជតារឿងគ្រួសារ​មានសុភមង្គល

ចុចអាន៖ សុបិនឃើញសាកសព មិនអាក្រក់ដូចស្មានទេ កុំភ័យ!

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ10 hours ago

អភិបាល​រាជធានី សម្រេច​ប្រគល់​ថវិកា​ដល់​គោលដៅ​សុវត្ថិភាព​ចំនួន​៨១​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ទប់ស្កាត់​កូ​វីដ​-១៩

ព័ត៌មានជាតិ10 hours ago

ខេត្តបាត់ដំបង​ទទួល​បាន​វ៉ាក់សាំង​កូ​វីដ​១៩​ជិត​១​ម៉ឺន​ដូ​ស​ សម្រាប់​ចាប់​ដល់​មន្ត្រី​ពេទ្យ​និង​មន្ត្រីនគរបាល

ព័ត៌មានជាតិ11 hours ago

គិត​ត្រឹម​ថ្ងៃទី​២៥​នេះ ​ខេត្ត​ព្រះសីហនុ​មាន​អ្នក​ឆ្លង​កូ​វីដ​៨​នាក់ ​និង ​យក​សំណាក​ទៅ​ធ្វើ​តេស្ត​ជាង​១៥០០​នាក់

ព័ត៌មានជាតិ12 hours ago

អតីត​យុទ្ធជន​គ្រប់​រាជធានី​ខេត្ត​បើក​នូវ​របប​សន្តិសុខ​សង្គម​ជា​លើក​ទី​២​តាម​ធានា​គារ​អេ​ស៊ី​លីដា និង​កា​ណា​ឌី​ពីថ្ងៃ​នេះ​ទៅ

ព័ត៌មានជាតិ13 hours ago

ស្ថានទូត​ខ្មែរ និង​សម្ព័ន្ធ​ហិរញ្ញវត្ថុ DGB កូរ៉េ ចុះ​អនុស្សរណៈ​យោគយល់ ដើម្បី​ជំរុញ​វិនិយោគ​បន្ថែម​នៅ​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services