វប្បធម៌ ជំនឿ
សុបិនផ្កាពណ៌លឿងប្រផ្នូលអំពីការកែលម្អជោគវាសនាដោយ ព្រលឹងវិញ្ញាណដែលយើងគោរពបូជា
ផ្កាពណ៌លឿងនៅក្នុងសុបិន ប្រផ្នូលអំពីការខិតខំដើម្បីកែលម្អជោគវាសនាអ្នកដោយ ព្រលឹងវិញាណដែលយើងគោរពបូជា ហើយក៏បង្ហាញផងដែរថា យើងនឹងបានទទួលជោគជ័យនៅក្នុងអាជីវកម្មឆាប់ៗនេះ ដោយសារតែប្រសិទ្ធភាពខ្ពស់នៃគំនិតផ្តួចផ្តើមនិងវិន័យខ្លួនឯងផ្ទាល់។

ប្រសិនបើអ្នកសុបិនអំពីពណ៌ទឹកកូ្រច ពណ៌ពន្លឺថ្ងៃ អ្នកអាចយកឈ្នះលើការមើលងាយពីអ្នកដទៃ។
នៅក្នុងចំណោមប្រជាជាតិបូព៌ា គេតែងចាត់ទុកថា លឿងជាពណ៌នៃទ្រព្យសម្បត្តិ។
គុម្ពោតឬឧទ្យានពណ៌លឿងស្គុះស្គាយក្រអូបឈ្ងុយឈ្ងប់នៅក្នុងសុបិនគឺជានិមិត្តរូបនៃការជួបមនុស្សណាម្នាក់ដែលអ្នកបានចែកផ្លូវគ្នាជាយូរមកហើយ។ ការមើលឃើញផ្កាជាច្រើននៅលើសួនមានន័យថា អ្នកកំពុងទាក់ទាញមនុស្សនេះ។ ការរីកដុះដាលនៃផ្កាតំណាងឱ្យអារម្មណ៍ដ៏ជ្រាលជ្រៅដែលមិនផ្តាច់គ្នាសោះ សូម្បីតែក្នុងអំឡុងពេលបែកគ្នាក៏ដោយ។

សុបិនឃើញផ្កាពណ៌លឿងនៅឥណ្ឌានិងនេប៉ាល់វិញតំណាងថា ការលំបាករបស់យើងចប់ហើយ យើងនឹងទទួលបានជីវភាពថ្មីដែលល្អខ្លាំង។
ប្រសិនបើយល់សប្តិថា កំពុងដើរជាមួយផ្កាលឿងអមសងខាងឬនៅក្នុងដៃរជាសញ្ញាអំណោយផលធំ មួយដែលមកបញ្ជាក់ច្បាស់ៗថា ស៊េរីនៃសំណាងអាក្រក់បានរំលងទៅអស់ហើយ។
សំណាងល្អនឹងមកជួបអ្នកឆាប់ៗនេះ ដូច្នេះចាប់ផ្តើមជីវិតដែលអ្នកមិនហ៊ានគិតពីមុនមកបាន ហើយ ត្រូវប្រាកដថាភាពជោគជ័យជារបស់អ្នក ហើយអ្វីៗនឹងកើតឡើងដោយខ្លួនឯងវាយ៉ាងរលូន។

វាដូចគ្នានោះដែរ អ្នកសុបិននឹងទទួលបានជោគជ័យនាជីវិតពិត ប្រសិនបើបានឃើញក្រណាត់ពណ៌លឿងនៅក្នុងក្តីសុបិន៕
គ្រូ ឯម
ចុចអាន៖ ឃើញថូផ្កាក្នុងសុបិន បើថូសូនពីដីជាសំណាងលុយកាក់ បើថូដែកឧបសគ្គការងារ
ចុចអាន៖ អត្ថន័យពណ៌ផ្កាកុលាប សម្រាប់ទិញជូនឲ្យនរណាម្នាក់

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ