វប្បធម៌ ជំនឿ
សុបិនឃើញកាសែតអត្ថន័យយ៉ាងម៉េច?
គ្រប់សុបិននីមួយៗតែងចង់ប្រាប់ហេតុការណ៍ រឿងរ៉ាវរបស់យើងក្នុងបច្ចុប្បន្ននេះ។ ចុះបើយើងសុបិនឃើញកាសែត មានន័យយ៉ាងណាដែរ?
១. យល់សុបិនឃើញកាសែត បង្ហាញពីព័ត៌មានទាន់ហេតុការណ៍និងឧប្បត្តិហេតុមួយចំនួនក្នុងជីវិតពិត។
២. សុបិនឃើញខ្លួនឯងអង្គុយអានកាសែត បង្ហាញពីព្រឹត្តិការណ៍ដែលយើងមាននៅក្នុងការងារសព្វថ្ងៃនេះ។ ប៉ុន្តែកុំបារម្ភអី ព្រឹត្តិការណ៍ទាំងនេះនឹងល្អសម្រាប់យើងទៅវិញទេ។
៣. សុបិនឃើញអ្នកកាសែតមានន័យថា ឆាប់ៗនេះយើងនឹងបានលឺដំណឹងល្អពីញាតិជិតឆ្ងាយ។
ព័ត៌មាននេះអាចទាក់ទងនឹងអាពាហ៍ពិពាហ៍របស់យើង ឬអាពាហ៍ពិពាហ៍របស់សាច់ញាតិជិតស្និទ្ធ។
៤. សុបិនថាឃើញខ្លួនឯងលេចឡើងនៅក្នុងកាសែត មានន័យថា ការវិវឌ្ឍន៍ថ្មីៗទាក់ទងនឹងសាលារៀនឬជីវិតជំនួញរបស់យើងនឹងកើតឡើង ហើយការវិវត្តន៍ទាំងនេះនឹងធ្វើឱ្យយើងនិងគ្រួសារសប្បាយចិត្តមិនខាន។
៥. សុបិនឃើញខ្លួនឯងទិញកាសែត បង្ហាញពីការដែលមិនទុកពេលវេលាសម្រាប់មនុស្សដែលយើងស្រឡាញ់ ព្រោះយើងតែងយកចិត្តទុកដាក់នឹងការងារជាងអ្នកជុំវិញខ្លួន។ នេះជាសញ្ញាមួយដែលដាស់តឿនយើងឲ្យតែថែរក្សាមនុស្សនៅជុំវិញ។
៦. សុបិនឃើញយើងលក់កាសែតបង្ហាញថា ឆាប់ៗនេះយើងអាចដំណើរការអាជីវកម្ម ហើយសុបិននោះកំពុងតែជំរុញឱ្យយើងមានអាជីវកម្ម។
៧. សុបិនឃើញខ្លួនឯងបោះពុម្ពផ្សាយកាសែត បញ្ជាក់ថាយើងនឹងបានលឺដំណឹងអាក្រក់នៅក្នុងគ្រួសាររបស់យើង ប៉ុន្តែព័ត៌មាននេះនឹងល្អមកវិញនៅពេលក្រោយមិនខាន។
៨. ឃើញមនុស្សម្នាក់អានកាសែតនៅក្នុងសុបិន បង្ហាញថាយើងនឹងបាត់បញ្ហាហិរញ្ញវត្ថុណាមួយជាមួយមនុស្សនោះ។
៩. សុបិនឃើញដុតកាសែតបង្ហាញថា យើងកំពុងតែត្រូវការជំនួយពីមនុស្សម្នាក់ ប៉ុន្តែមនុស្សនោះ នឹងរំលោភបំពានលើការទុកចិត្តរបស់យើងទៅវិញ។
១០. សុបិនថាយើងបានប្រមូលកាសែត សំដៅទៅលើការសម្រេចចិត្តភ្លាមៗជាមួយដៃគូដែលធ្វើការជាមួយយើង។ ការសម្រេចចិត្តនេះនឹងល្អសម្រាប់យើងទៅថ្ងៃមុខ៕
ប្រែសម្រួល ៖ សាង ស្រីល័ក្ខ
ចុចអាន៖ សុបិនឃើញសាកសព មិនអាក្រក់ដូចស្មានទេ កុំភ័យ!
ចុចអាន៖ សុបិនងូតទឹក ភាគច្រើនពាក់ព័ន្ធនឹងការផ្លាស់ប្ដូរវិជ្ជមាន តែក៏អាចជាចំណាប់អារម្មណ៍ពីភេទផ្ទុយ
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង