Connect with us

វប្បធម៌ ជំនឿ

មកស្គាល់ពីអាបប្រុស ឬ ខ្មោចចង្អេរក្រាហ៉ាំងក្នុងប្រទេស ថៃ

បានផុស

នៅ

ក្រាហ៉ាំងគឺជាខ្មោចប្រុសក្នុងរឿងនិទានប្រទេសថៃ វាមានរូបរាងជាបុរសមិនពាក់អាវ ស្លៀកតែសំពត់ប្រពៃណីបន្តិចប៉ុណ្ណោះ និងចេញហោះហើររកស៉ីនាពេលយប់ដូចគ្នាទៅនឹងអាបស្រី។ ការហោះហើរបស់វាខុសពីអាបស្រីត្រង់វាមានចង្អេរធំៗពីរធ្វើជាស្លាប និងដងបុកស្រូវមួយសម្រាប់ជិះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាបប្រុសគឺជាប្រភេទខ្មោចរកស៉ីយប់ដូចអាបស្រីដែរ គេជឿថាវារស់នៅក្បែរៗគ្នាតាំងពីដើមមកម្ល៉េះ ប៉ុន្តែវាទាំងពីរមិនត្រូវគ្នាប៉ុន្មានទេ។ ដោយសារតែអាបប្រុសចាត់ទុកអាបស្រីជាមនុស្សក្បត់វាដាក់កំហិតតកូនតចៅមកត្រូវតែសម្លាប់អាបស្រីដោយកម្ទេចបេះដូងរបស់នាងឲ្យខ្ទេចរាល់ពេលជួបគ្នាម្ដងៗ។ បើនិយាយពីព្រឹត្តិការណ៍ពិតៗដែលប្រជាជនធ្លាប់ជួបប្រទះខ្មោចចង្អេរវិញក៏មិនតិចដែរដូចជាកាលពីឆ្នាំ២០១៧ ខែកក្កដា មានក្មេងស្រីអាយុ១៨ឆ្នាំម្នាក់ឈ្មោះ Nong Plong នាងរស់នៅខេត្តបុរីរ៉ាំ អះអាងថាបានឃើញខ្មោចចង្អេរនៅពេលយប់ក្នុងបន្ទប់ទឹករបស់នាង វាមានរូបរាងធំខ្លាំងណាស់។ ខណៈរឿងអ្នកនាង Nong Plong ធ្វើឲ្យផ្អើលគេឯងដល់ទៅពីរភូមិ មានលោកយាយម្នាក់មកទម្លាយការពិតដែរថាគាត់ឃើញវាដប់ឆ្នាំមកហើយ វាឧស្សាហ៍ហោះពេញភូមិមានភ្នែកភ្លឺៗគួរឲ្យខ្លាច សូម្បីតែអាទិត្យមុនគាត់និយាយនេះក៏ជួបប្រទះវាទៀតម៉ោង២កន្លះយប់ លោកយាយព្យាយាមហៅកូនប្រុសឲ្យមកថតដែរតែថតមិនជាប់។

ចាស់ៗនៅក្នុងភូមិនាំគ្នាបន្ទោសទៅលើផ្ទះរបស់អ្នកនាង Nong Plong (បច្ចុប្បន្នគាត់ប្ដូរផ្ទះហើយ) ព្រោះកាលពីឆ្នាំ២០១០ បងស្រីនិងម្ដាយរបស់អ្នកនាងគាត់បាត់បង់ជីវិតនៅក្នុងផ្ទះចាស់នោះ ក្រោយមក Plong បានឃើញភ្លើងហោះចេញទៅក្រៅផ្ទះយប់ឡើង នាងគិតថាប្រាកដជាអាបហើយ។ យ៉ាងណាក្ដី Plong មិនប្រាកដចិត្ត១០០ភាគរយឡើយរហូតដល់ជួបអាបស្រីនៅឆ្នាំ២០១២មែន ចំណែកឯចាស់ៗវិញគាត់ក៏ជួយហៅគ្រូមកដេញអាបស្រីក្នុងផ្ទះអ្នកនាងអស់រាប់សែនបាតហើយនៅតែមិនអាចកម្ចាត់បានទើបមានអាបប្រុសមករកអាបស្រីដល់ផ្ទះបែបនេះ៕

ប្រែសម្រួលដោយ៖ វារី

ចុចអាន៖ រឿងពិតនៃ​ខ្មោចឆៅ Zombies ដែល​កើតមាន​ជាក់ស្តែងលើលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម