ហុងស៊ុយ នៃការជ្រើសរើស​រូបភាពមកដាក់តាំងផ្ទះឲ្យចម្រុងចម្រើន
Connect with us
Helistar Cambodia - Helicopter Charter Services

ជំនឿ

ហុងស៊ុយ នៃការជ្រើសរើស​រូបភាពមកដាក់តាំងផ្ទះឲ្យចម្រុងចម្រើន

Published

on

ក្នុងការជ្រើសរើសរូបភាពមកតុបតែងផ្ទះ ផ្ទៃបន្ទប់ កន្លែង​រកស៊ី កន្លែង​ធ្វើការ ផ្ដល់ផលទាំងល្អ និងទាំងអាក្រក់ចំពោះម្ចាស់ផ្ទះ សមាជិកគ្រួសារ ។ រូបភាពអ្វីក៏ដោយ ទោះលោកអ្នកចូលចិត្ត ឬមិនចូលចិត្ត គួរដាក់តុបតែងឲ្យបានត្រឹមត្រូវទើបមានហុងស៊ុយល្អ។

រូបភាពទឹកជ្រោះ

ជារូបភាពផ្ដល់សេចក្ដីសុខ និងចម្រុងចម្រើនដល់ម្ចាស់ផ្ទះ។ ចំពោះរូបទេសភាពមិនថា សមុទ្រ ទន្លេ ទឹកជ្រោះ គួរតុបតែងក្នុងបន្ទប់ទទួលភ្ញៀវ ហើយមិនគួរដាក់តាំងនៅក្នុងបន្ទប់ទឹក បន្ទប់ដេក ឬបន្ទប់ធ្វើការនោះឡើយ។

រូបភាពសមុទ្រ និងទន្លេ

រូបភាពទាំងពីរនេះជួយនាំជោគលាភចូលក្នុងផ្ទះ។ ប៉ុន្តែសំខាន់គឺ រូបភាពទាំងសមុទ្រ ឬទន្លេនោះចាំបាច់ត្រូវមានលក្ខណៈស្រដៀងគ្នា ធ្វើយ៉ាងណាត្រូវមានខ្សែទឹកហូរចូលក្នុងផ្ទះ ទើបចាត់ទុកថាជាសិរីមង្គលខ្លាំងអាចជួយទ្រទ្រង់ភាពថ្កុំថ្កើនរុងរឿងដល់ម្ចាស់ផ្ទះ។ ប៉ុន្តែប្រសិនមើលឃើញថា​ចរន្តទឹកហូរចេញទៅក្រៅផ្ទះនោះ លាភសក្ការៈ និងសេចក្ដីសុខចម្រើនក៏ត្រូវហូរចេញវិញដែរ។

រូបភាពព្រះអាទិត្យ ឬព្រះចន្ទ

រូបភាពទេសភាពដែលមានព្រះអាទិត្យនៅជាប់ជាមួយចាត់ទុកថា ជាសុភមង្គលពិសេស ពោលគឺរូបភាពអារុណរស្មីដែលព្រះអាទិត្យរះចេញផុតពីជើងមេឃ។ ត្រូវភ្ជាប់រូបភាពទាំងនេះ នៅក្នុងបន្ទប់ទទួលភ្ញៀវ ទើបអាចជួយផ្តល់នូវសេចក្តីស្ងប់សុខ ជីវិតពោរពេញដោយក្តីសង្ឃឹម និងភាពស្ទុះស្ទារ។

ចំណែករូបភាពដែលមានព្រះចន្ទ ជារូបបញ្ជាក់ពីមនោសញ្ចេតនាស្នេហា រូបភាពនេះគេប្រើដាក់តាំងក្នុងបន្ទប់ដេកប៉ុណ្ណោះ ។ បើផ្ទះមានកូនស្រី ហើយមានរូបព្រះចន្ទព្យួរ តាមជញ្ជាំងនោះ បញ្ជាក់ពីការអាចជួយរកកូនប្រសារប្រុសដ៏ល្អ ផ្តល់ភាពត្រជាក់ត្រជុំ ចិត្តទន់ភ្លន់ និងនាំជោគសំណាង ក្នុងរឿងសេចក្តីស្នេហាដល់អ្នកផ្សេង។

រូបភាពទេសភាពភ្នំ

រូបភាពនេះជួយជំរុញដល់ភាពស្ថិតស្ថេរ ភាពស្អិតល្មួតនៃសមាជិកក្នុងផ្ទះ។ ទាំងរូបភាពទេសភាពភ្នំក្នុងរដូវក្តៅ ឬរដូវរងារ គឺចាត់ទុកថាល្អទាំងអស់ លើកលែងតែរូបភាពភ្នំភ្លើង ។ ទីតាំងដែលគួរដាក់រូបភាពទេសភាពភ្នំ គឺបន្ទប់ធ្វើការ ឬព្យួរពីក្រោយតុធ្វើការ ។

រូបភាពអាហារ

រូបភាពនេះបញ្ជាក់ដល់ភាពសម្បូរសប្បាយ គួរដាក់តាំងនៅត្រង់បន្ទប់អាហារ ឬជញ្ជាំងនៅក្បែរតុអាហារ ដើម្បីជួយផ្តល់នូវភាពសម្បូរហូរហៀដល់ក្រុមគ្រួសារ ។

រូបភាពសួនផ្កា

ជារូបភាពជួយផ្តល់សេចក្តីសុខ ភាពរុងរឿងដែលចាត់ទុកថាជារូបភាពល្អបំផុត។ ទោះបីយ៉ាងណារូបភាពដែលល្អ មិនត្រូវឲ្យស៊ុបទ្រុបខ្លាំងពេកទេ មានដើមឈើរុំព័ទ្ធដោយវល្លិ៍ជុំជិត ចាត់ទុកថាមិនផ្តល់ភាពមង្គល ព្រោះអាចបំផ្លាញផ្នែកប្រាក់កាស និងការប្រកបអាជីពរបស់លោកអ្នក។

រូបភាពផ្លែឈើ

ទីតាំងដែលផ្តល់ក្តីរុងរឿងគឺក្នុងបន្ទប់អាហារ ពិសេសគឺទំពាំងបាយជូរ តំណាងឲ្យភាពស្តុកស្តម្ភ ។

រូបភាពភ្នំទាំងមូល

ភ្ជាប់ក្រោយតុអាហារ ដូចជាតុធ្វើការដែលមានកញ្ចក់ បង្អួចឬចន្លោះទំនេរៗ ជាដើម ។ រូបភាពភ្នំដែលល្អបំផុត គួរមានកំពូលចំនួន ៨ មានកំពូលភ្នំស្រួចគ្មានទឹកក្នុងរូបភាព៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ក្បួនដាក់​កង្កែប​ប្រាក់​​នាំ​សំណាងល្អ​ដល់​ក្រុមហ៊ុន​ឬ​អាជីវកម្ម

ចុចអាន៖ ស្វែងយល់រូបគំនូរសេះ​តាម​ក្បួន​ហុងស៊ុយ លើក​រាសី​មនុស្សឲ្យ​​ជោគជ័យ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ9 mins ago

ស្ថាបនិក​ក្រុម​ហ៊ុន​អចលនទ្រព្យ​​ឃុន ​សឿ​​គ្រុប ​ត្រូវ​បាន​ព្រះ​មហាក្សត្រ​ចេញ​ព្រះ​រាជក្រឹត្យ​ត្រាស់បង្គាប់​ផ្ដល់​គោរមងារ​ជា​ឧកញ៉ា

ព័ត៌មានជាតិ30 mins ago

សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី និង​សម្តេចព្រះ​មហាក្សត្រី នរោត្តម​មុនីនាថ​សីហនុ នឹង​ស្តេចយាង​ទៅកាន់​ទីក្រុង​ប៉េកាំង ដើម្បី​ពិនិត្យ-​ព្យាបាល​ព្រះរាជសុខភាព

ព័ត៌មានជាតិ59 mins ago

ក្រសួងទេសចរណ៍​ស្នើ​ផ្អាក​ដំណើរការ​អាជីវកម្ម​ក្លិបហាត់​ប្រាណនៅក្នុង និង​ក្រៅសណ្ឋាគារទូទាំង​ប្រទេស

ព័ត៌មានជាតិ2 hours ago

ស្រី្ត​មាន​ផ្ទៃពោះ​និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ​ទទួលបាន​សិទ្ធិ​អាទិភាព​ទី​១​នៃ​កម្មវិធី​ឧបត្ថម្ភ​ពិសេស​របស់​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ2 hours ago

លោក កែ គឹមយ៉ាន ឧបត្ថម្ភ​បាល់​ពន្លត់អគ្គីភ័យ​២០០​គ្រាប់ ដល់​អាវុធហត្ថ​រាជធានី​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services