Connect with us

វប្បធម៌ ជំនឿ

បកស្រាយ​អត្ថន័យ​ សុបិន​ឃើញ​បន្ទប់ទឹក

បានផុស

នៅ

សុបិន​ឃើញ​បន្ទប់ទឹក​ភាគច្រើន​ គឺ​បង្ហាញ​ពី​អារម្មណ៍​ខ្មាសអៀន​ឬ​ភាព​ច្របូកច្របល់​ ដែល​ធ្វើ​ធ្វើ​ឲ្យ​យើង​ដិត​ជាប់​ក្នុង​ការ​ចងចាំ​បន្ទាប់ពី​ភ្ញាក់​ពី​គេង។

តើ​សុបិន​ទាំងនោះ​មាន​អត្ថន័យ​យ៉ាង​ណា​ខ្លះ​ទាក់ទង​នឹង​ជីវិត​សព្វថ្ងៃ?

សុបិន​ឃើញ​ប្រើប្រាស់​បន្ទប់ទឹក​សាធារណៈ ​គឺ​ជា​សញ្ញា​មួយ​ដែល​យើង​កំពុង​តែ​​ព្រួយបារម្ភ​ឬ​បង្ហាញ​ពី​ភាព​ងាយរងគ្រោះរបស់​យើង​និងគ្មានសុវត្ថិភាព​ចំពោះអ្នកជុំវិញខ្លួន។

ប៉ុន្តែ​បើ​បន្ទប់ទឹក​នោះ​មាន​មនុស្ស​ច្រើន​កុះករ​ឬ​យើង​ខ្លាច​នរណាម្នាក់ចូលបន្ទប់ទឹកនោះ ​មាន​ន័យថា​ មាន​ផ្នែក​ខ្លះ​នៃ​ខ្លួន​យើង​ដែល​យើង​កំពុង​លាក់ខ្លួន​ពីអ្នកដទៃ។

ឃើញបន្ទប់ទឹកដែល​នៅ​ជាប់ៗគ្នានៃ​ទី​សាធារណៈ​គឺ​បង្ហាញ​ពី​​ភាព​ភាព​ឯកជន​របស់​យើង ​ដែល​បាន​ព្យាយាម​លាក់បាំង​និង​អ្នក​ដទៃ​ជា​ខ្លាំង។ នេះជារឿងមួយដែលសុបិនទាំង​នេះចង់ដាស់​តឿន​ថា អ្វីៗ​ដែល​យើង​កំពុង​ធ្វើដំណើរ​ទៅ​មុខ​ មិន​អាច​ធ្វើ​ជា​ឯកជន​ទាំងស្រុង​បាន​ទេ​ ហោច​ណាស់​ក៏​ត្រូវ​មាន​គ្នីគ្នា​រួបរួម​ជាមួយ​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សុបិន​ឃើញ​បន្ទប់ទឹក​គ្មាន​ទ្វារ ​ជា​សញ្ញា​មួយ​ដែល​យើង​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​រឿង​ដែល​មិន​ស្រួល​ឬ​ភាព​ងាយ​រងគ្រោះ​របស់​យើង (បើ​សិន​យើង​បាន​កុហក​អ្នក​ណា​ម្នាក់ ​ឬ​បង្ក​អន្តរាយ​ដល់​អ្នក​ដទៃ ​ហើយ​មាន​អារម្មណ៍​ថា​ខ្លួន​មាន​កំហុស)។

សុបិន​ឃើញខ្លួនឯង​មិនអាចរកបន្ទប់ទឹកឃើញមានន័យថា​ យើង​កំពុង​ស្ថិតក្នុង​ដំណាក់កាល​ផ្លាស់ប្ដូរ​ក្នុង​ជីវិត។ រឿងនេះ​អាច​ជា​ការ​ផ្លាស់ប្ដូរ​ការងារ​ឬ​ការ​ផ្លាស់ប្ដូរ​នៅ​ក្នុង​ទំនាក់ទំនង​ណា​មួយ។ ក្ដី​សុបិន​នេះ​អាច​ជា​ការ​​ស្នើសុំ​ឲ្យ​យើង​សម្លឹង​​មើល​គោលដៅ​និង​មហិច្ឆតា​នា​ពេល​អនាគត​ខ្លួនឯង​ ហើយ​ចាប់ផ្ដើម​ធ្វើការ​ផ្លាស់ប្ដូរ​ដើម្បី​ទទួល​បាន​ជោគជ័យ​ក្នុង​រយៈ​ពេល​វែង។

សុបិន​ឃើញ​បន្ទប់​ទឹក​គគ្រិច​ខ្លាំង​ គឺជា​តម្រុយ​មួយ​ដែល​ច្រើន​តែ​ទាក់ទង​នឹង​ទំនាក់ទំនង​ណាមួយ​ក្នុង​ជីវិត​ខាងក្រៅ ​​ប៉ុន្តែ​ក៏​អាច​ទាក់ទង​នឹង​ការងារ ​ស្ថានភាព​រស់នៅ ​ការ​វិនិយោគ​ឬ​ហិរញ្ញវត្ថុ​ផង​ដែរ។

សុបិន​ឃើញ​បន្ទប់​ទឹក​លិច​ទឹក​បង្ហាញ​ថា​ យើង​បាន​ពឹងផ្អែក​លើ​អារម្មណ៍​របស់​អ្នកដទៃ​ដើម្បី​យកមកកំណត់​អារម្មណ៍​ខ្លួនឯង។ ឧទាហរណ៍​ប្រសិន​បើ​អ្នក​ដទៃ​មាន​អារម្មណ៍​ធ្លាក់​ទឹកចិត្ត​ឬ​រីករាយ​ យើង​ក៏​មាន​ទំនោរ​ទៅ​តាម​អារម្មណ៍​ទាំង​នោះ​ដែរ។ នេះ​ជា​សញ្ញា​គ្រោះថ្នាក់​មួយ​ដែល​អាច​នាំ​ឲ្យ​យើង​គិតតែ​រឿង​ពឹងផ្អែក​ខ្លាំង​ពេក​ លើ​អារម្មណ៍​អ្នកដទៃ​ ហើយ​តែងតែ​ភ្លេច​គិត​ពី​ខ្លួនឯង។

សុបិន​ឃើញ​ពស់​ក្នុង​បន្ទប់ទឹក ​គឺ​បង្ហាញ​ពី​អារម្មណ៍​អវិជ្ជមាន​ជា​ច្រើន ​ដូចជា​ការ​ភ័យខ្លាច​ក្នុង​ជីវិត ​ការ​បំភាន់​និង​ប្រព័ន្ធ​ជំនឿ​មិន​ពិត។

សុបិន​ឃើញ​ឈាម​នៅ​ក្នុង​បន្ទប់​ទឹក​ ជា​រឿង​មួយ​ដែល​ព្រួយបារម្ភ​​ជា​ខ្លាំង ​ព្រោះ​ឈាម​ច្រើន​តែ​ជាប់​ទាក់ទង​នឹង​អំពើ​ហិង្សា​ការ​ឈឺចាប់​និង​ការ​ស្លាប់។

ឈាម​ក្នុង​បន្ទប់ទឹក​ជា​សារ​មួយ​ថា​ដល់​ពេល​ដែល​ត្រូវ​សម្អាត​និង​បំភ្លេច​អតីតកាល​ដែល​មិន​ចុះ​សម្រុង​គ្នា ​ដើម្បី​ឲ្យ​អ្នក​ទាំងពីរ​អាច​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។

​ឈាម​នៅ​ក្នុង​បន្ទប់ទឹក​ក៏​អាច​តំណាង​ឲ្យ​ផ្នែក​មួយ​នៃ​ជីវិត​ដែល​មាន​ការ​​ប្រកួតប្រជែង​ខ្ពស់ ​និង​កំពុង​រារាំង​យើង ពី​ការងារ​បច្ចុប្បន្ន​នេះ​ដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖crystalclearintuition

ចុចអាន៖​អត្ថន័យ​សុបិន​ឃើញ​​ពស់​ពណ៌​បៃតង​មិនដូចយើងគិតទេ

ចុចអាន៖ស្វែងយល់ ហុងស៊ុយយ័ន្ត ៨ ទិសក្នុងជំនឿតៃវ៉ាន់ ដើម្បីកាត់គ្រោះខ្លួនឯង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម