ផ្កា​និង​ផ្លែឈើ​ដែល​នាំ​សំណាង​ពេញ​មួយ​ជីវិត ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​ខាង​មុខ​នេះ – Kampuchea Thmey Daily
Connect with us
Helistar Cambodia - Helicopter Charter Services

ជំនឿ

ផ្កា​និង​ផ្លែឈើ​ដែល​នាំ​សំណាង​ពេញ​មួយ​ជីវិត ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​ខាង​មុខ​នេះ

Published

on

ផ្កា​និង​ផ្លែឈើ​គឺ​ជា​គ្រឿង​តុបតែង​ដ៏​មាន​សារៈសំខាន់​ជា​ខ្លាំង​ ក្នុង​អំឡុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ចិនដែល​ជិត​មក​ដល់។

ថ្ងៃនេះ Kpt Plus នឹង​ប្រាប់​ពី​ផ្លែឈើ​និង​ផ្កា​​នាំ​សំណាង​ ដែល​ជនជាតិ​​​ចិន​និយមយក​តុបតែង​គេហដ្ឋាន​និង​ជូន​ជា​អំណោយ​ទៅ​មនុស្ស​ជា​ទី​ស្រលាញ់​ ៖

១. ផ្លែក្រូច តំណាង​ឲ្យ​ភាព​បរិបូរណ៍​និង​សុភមង្គល

ក្រូច​គឺ​ជា​ផ្លែឈើ​មួយ​ប្រភេទ​ដែល​ជនជាតិ​ចិន​មិន​អាច​អាក់​ខាន​បាន​ឡើយ។ ពណ៌​ទឹកក្រូច​របស់​វា​គឺ​មើល​ទៅ​ដូចជា​ព្រះអាទិត្យ ​និង​ជា​និមិត្តរូប​នៃ​ភាព​សំបូរ​បែប​នៃ​សុភមង្គល​ក្នុង​គ្រួសារ​។ ជា​ទូទៅ​ជនជាតិ​ចិន​ចូលចិត្ត​ផ្ដល់​ជា​អំណោយ​ដល់​សមាជិក​គ្រួសារ​ និង​មនុស្ស​ខ្លួន​ស្រលាញ់។

២. ក្រូចថ្លុង ផ្លែឈើ​នាំ​សំណាង​និង​ការ​ឯកភាព​ក្នុង​គ្រួសារ

នេះ​គឺ​ជា​ផ្លែឈើ​ដ៏​សំខាន់​មួយ​ មិន​ថា​វា​មាន​ពណ៌​បៃតង​ឬ​លឿង (ទុំ) ។ ជន​ជាតិ​ចិន​មាន​ជំនឿ​ណាស់​ជាមួយ​ផ្លែឈើ​ប្រភេទ​នេះ​ ព្រោះ​ត្រូវ​បាន​គេ​ទទួលស្គាល់​ថា ​នឹង​នាំ​មក​នូវ​សំណាង​ល្អ​ ការ​សាមគ្គីភាព​ក្នុង​គ្រួសារ​ផង​ដែរ។ ជា​ទម្លាប់​ធម្មតា​ពេល​សែន ​គេ​តែង​ដាក់​ពីរ​ផ្លែ គឺ​បាន​ន័យ​ថា ” របស់​ល្អ​ទាំងអស់​ច្រើន​តែ​កើត​ឡើង​ជា​ពីរ” ។

៣. ពុទ្រា​ក្រៀម ទំពាំងបាយជូរ ផ្លែ Peach និង​ផ្លែ​ក្រូច​របស់​ចិន​នាំ​សំណាង​និង​វិបុលភាព

ផ្លែឈើ​មួយ​ក្រុម​នេះ​គឺ​ជា​និមិត្តរូប​នៃ​សំណាង​ល្អ ​ទ្រព្យសម្បត្តិ​ ភាព​រុងរឿង ​និង​តំណាង​ឲ្យ​ការ​មាន​​កូន​ចៅ​ច្រើនក្នុងគ្រួសារ។ ទាំង​នេះ​ជា​ដង្វាយ​ដ៏​ពិសិដ្ឋ​នៅ​ក្នុង​វត្ត​ព្រះពុទ្ធ​សាសនា ​ហើយ​ត្រូវ​បាន​ប្រើ​ក្នុង​ការ​ចម្អិន​អាហារ​ផង​ដែរ។

៤. ផ្កាអ័រគីដេ តំណាង​ជីជាតិ​និង​ភាព​បរិបូរណ៍

អ័រគីដេ​គឺ​ជា​ផ្កា​ដ៏​ស្រស់​ស្អាត​និង​ឆើតឆាយ ​មាន​សឹង​តែ​គ្រប់​ពណ៌​ក្នុង​ប្រទេស​យើង​ ចំណែក​នៅ​ក្នុង​ប្រទេស​ចិន ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​និមិត្តរូប​នៃការ​មាន​កូន​ចៅ​ច្រើន ឬ​​សម្រាប់​អ្នក​ទើប​រៀប​ការ​ថ្មីថ្មោង​អាច​មាន​កូន​ចៅ​ភ្លាមៗ ​និង​ភាព​សម្បូរ​បែបនៃលុយកាក់។ ផ្កាអ័រគីដេ​ក៏​​ចម្រាញ់​ចេញ​ពី​ភាព​ប្រណីត​និង​ភាព​គ្មាន​ទោសពៃរ៍។ ផ្កា​ទាំងនេះ​ក៏​ល្អ​សម្រាប់​អំណោយ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​ខាងមុខ​នេះ​ដែរ។

៥. ផ្កា​ Peach​ តំណាង​ឲ្យ​វិបុលភាព​និង​ការ​លូតលាស់

នៅ​ស្រុក​យើង​ឥលូវ​ក៏​សំបូរ​នៅ​ផ្កា​ប្លែកៗ ​ជា​ពិសេស​ក្នុង​ពេល​មាន​បុណ្យ​ទាន​ម្ដងៗ។ សម្រាប់​ជនជាតិ​ចិន ផ្កា peach ជា​និមិត្តរូប​នៃ​ស្នេហា ​ភាព​រុងរឿង​និង​ការ​រីកចម្រើន។ ទាំង​នេះ​គឺ​ជា​ការ​ពេញ​និយម​របស់​យុវវ័យ​នៅ​លីវ​ដែល​កំពុង​តែ​ស្វែងរក​ស្នេហា។

៦. ផ្កា Peonies ភាព​សម្បូរ​បែប​និង​សន្តិភាព

ជា​ផ្កា​ដែល​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​ភាព​ស្រស់​ស្អាត​របស់​មនុស្ស​ស្រី​ស្លូតត្រង់ ​និង​ភាព​ទាក់ទាញ​របស់​នាង។ ផ្កា​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា“ ផ្កា​នៃ​ទ្រព្យសម្បត្តិ​និង​កិត្តិយស” ។

៧. Pussy Willows ការ​លូតលាស់​និង​វិបុលភាព

ផ្កា​ប្រភេទ​នេះ​​គឺ​ជា​សញ្ញា​នៃ​ការ​លូតលាស់ ​និង​តំណាង​​ឲ្យ​ការ​មក​ដល់​នៃ​ភាព​រុងរឿង​ក្នុង​គ្រួសារ​ណា​ដែល​បាន​ដាក់​តាំង​លំអ​ផ្កា Pussy Willows ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖chinahighlights

ចុចអាន៖ទំនៀមទម្លាប់ ១០ យ៉ាង​ដែល​ជនជាតិចិនជឿថា​នាំ​សំណាង​នៅ​​ថ្ងៃចូលឆ្នាំ​ថ្មី

ចុចអាន៖ផ្លែសេដា ​និមិត្តរូបនៃភាពស្មោះត្រង់​ សុខចម្រើន និងអាយុវែង

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ5 mins ago

តុលា​កា​រប​ញ្ជា​ឲ្យ​នាំខ្លួនលោកស្រី​ឧកញ៉ា​ អ៊ាន​ សៀវម៉ី ប​ន្ទា​ប់​ពី​មិន​ចូល​បំភ្លឺតាមការកោះហៅ

ព័ត៌មានជាតិ13 mins ago

របាយការផ្លូវការ ប្រជាជនកម្ពុជា​កើនជាង ២ លាន​នាក់ ខេត្ត​ក្រុង ៤ មាន​ចំនួនប្រជាជនច្រើនជាងគេ

ព័ត៌មានជាតិ22 mins ago

សម្តេចតេជោ និងមន្ត្រីរដ្ឋាភិ​បា​ល​ជាច្រើនរូបបន្តកាត់ប្រាក់ខែ ដើម្បី​​ទប់ស្កាត់ជំងឺកូវីដ១៩

ព័ត៌មានជាតិ34 mins ago

ឆ្នាំ​ប្រលងបាក់ឌុបហើយ យុវតី​ម្នាក់ ត្រូវ​ឆ្មា​ខាំ​រហូត​ចេញអាការៈ និងដេញ​ខាំ​គេគ្រប់គ្នា

ព័ត៌មានជាតិ36 mins ago

ផ្ទះ​៨​ខ្នង​ជា​អំណោ​យរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​បានប្រគល់ជូន​​ពលរដ្ឋ​ ​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services