Connect with us

វប្បធម៌ ជំនឿ

យល់​សប្ដិ​ឃើញ​គេ ​ដោយ​សារ​គេ​កំពុងនឹក​? ហេតុ​ផល ៤ យ៉ាងធ្វើ​ឲ្យ​អ្នក​សុបិន​ឃើញ​ម្នាក់នោះ

បានផុស

នៅ

ធ្លាប់ទេ យល់​សុបិន​ឃើញ​នរណា​ម្នាក់​ដែល​មិន​បាន​គិត​ឬ​នឹក​ដល់​​ម្ដង​ណា​ឡើយ តែ​បែរ​ជាឃើញ​រូប​គេ​ក្នុង​យល់​សប្ដិ​ទៅ​វិញ? ការ​យល់​សប្ដិ​បែប​នេះ​រមែង​ធ្វើ​ឱ្យ​យើងមាន​អារម្មណ៍​មិន​អស់​ចិត្ត​ និង​ចេះតែគិត​ចុះឡើងមិនដឹងថា​ មាន​អ្វី​កើត​ឡើង​លើ​រឿងនោះ​ ទើបបាន​ជា​ត្រូវ​ឃើញ​គេ​។

អានអត្ថបទនេះ​សិន ប្រហែលវាជាហេតុ​ផល​ខ្លះ​ដែល​ធ្វើ​ឱ្យ​យើងយល់សប្ដិ​ឃើញ​នរណា​ម្នាក់!

គេ​កំពុង​គិត​ពី​យើង?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មនុស្ស​ច្រើនគ្នានិយាយ​ថា នៅ​ពេល​សុបិន​ឃើញ​នរណា​ម្នាក់​ ​បញ្ជាក់​ថា គេ​កំពុង​តែ​នឹក​រលឹក​ដល់​យើង តែ​នេះ​គ្រាន់តែ​ជា​ពាក្យ​ចចាមអារ៉ាម​ដែល​​និយាយ​តៗគ្នាប៉ុណ្ណោះ។ គ្មាន​នរណា​​អាច​បញ្ជាក់​បាន​នៅឡើយថា ​វា​ជា​ការ​ពិត​ឬអត់ទេ​។ ពេល​ខ្លះ​អាច​ជា​ការ​ចៃដន្យ ​ឬ​ប្រហែល​គេ​កំពុង​គិត​ដល់​យើងពិតមែន។ ទោះយ៉ាងណា នៅតែគ្មានការ​បញ្ជាក់​ថា​ពិត​ឬ​មិន​ពិត​ឡើយ។

សុបិនឃើញ​គេ​ញឹកញាប់?

ជួនកាល​យើងតែងតែ​ឃើញ​​ម្នាក់នោះ​ជានិច្ចកាល​ រាល់ពេលគេងលក់។ ជា​ធម្មតា ក្ដី​សុបិន​​​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​ជីវិត​ គំនិត​គិតច្រើន ហេតុ​ការណ៍ ឬទី​កន្លែង​​ដែល​បាន​កើត​ឡើង​នា​ពេល​ថ្មីៗ​នេះ​ក្នុង​ពេល​ពេញ​មួយ​ថ្ងៃ​។

ដូច្នេះ​សុបិន​អំពី​នរណា​ម្នាក់ មិនថាជាមនុស្សដែលយើង​មិន​ជិត​ស្និទ្ធ​ឬមិនចូល​ចិត្តទេ មានន័យថា ជាអ្វីដែលដក់ជាប់កាលពីពេលថ្ងៃប៉ុណ្ណោះ។

សុបិន​អាច​តំណាង​ឱ្យ​អារម្មណ៍​?

សុបិន​សុទ្ធតែអាច​បង្ហាញ​ពី​អារម្មណ៍​​ដែល​កំពុង​គិត​ចំពោះវត្តមាន​មនុស្ស​នៅ​ក្នុង​សុបិន​នោះ។ ជួនកាលបុគ្គល​នោះបាន​ធ្វើ​អ្វីមួយឱ្យ​យើង ផ្ដល់នូវការចងចាំដែលបូករួមទាំង ​សុភមង្គល​ ទុក្ខ​ព្រួយ កំហឹង។ល។ ​សុបិន​នេះមិន​ទាក់ទង​អ្វីនឹង​ពួក​គេ​ទេ ​ប៉ុន្តែ​ជា​អារម្មណ៍​ដែល​យើង​កំពុង​មាន​ នៅ​ពេល​គេងលក់​ ទើបបានជាឃើញគេ។

មនុស្ស​ក្នុង​សុបិន​គឺ​ជា​ការ​ចង​ចាំ​ឬ?

ពេលខ្លះមនុស្សដែលឃើញក្នុងសុបិន ជាបុគ្គលពិសេសដែលយើងចង់​ក្លាយ​ជា​អ្វីនឹងគេ ឬជាមនុស្សដែលយើង​ចង់​បាន​នៅ​ក្នុង​ជីវិត​។ យើងខ្លួនឯង ចង់ជួបគេក្នុងសុបិន​ ទើបចំណង់នេះនាំឲ្យឃើញគេបង្ហាញវត្តមានក្នុងយល់សប្តិតែម្ដង៕

ប្រែសម្រួល៖ សន ផានិត

ចុចអាន៖ សុបិនឃើញរៀបការ មានន័យដូចម្តេចដែរ?

ចុចអាន៖ សុបិនអំពី​ទឹកដោះគោ​ ឬ​ទឹក​សណ្ដែក ​ប្រផ្នូល​​សមិទ្ធផល​ដ៏​អស្ចារ្

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៨ នាទី មុន

អភិបាលរងខេត្តស្វាយរៀង២រូប ចុះធ្វើបច្ចុប្បន្នភាព​ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅក្រុងបាវិត 

ព័ត៌មានជាតិ២១ នាទី មុន

ប្រមុខការទូតខ្មែរ៖ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងបន្តជាវិជ្ជមានជាមួយយន្តការអនុតំបន់មេគង្គដទៃទៀត

ជីវិតកម្សាន្ដ៦០ នាទី មុន

អ៊ីណូ បង្ហាញឆន្ទៈជួយផ្សព្វផ្សាយផលិតផលកសិករខ្មែរដោយមិនគិតថ្លៃ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មកដឹងចំនួនពលករ ថៃ ត្រៀមចំណាកស្រុកទៅធ្វើការនៅ កូរ៉េខាងត្បូង ឆ្នាំនេះ

ព័ត៌មានជាតិ១ ម៉ោង មុន

យុវជនសង្គមស៊ីវិល ជួបពិភាក្សាជាមួយតំណាងក្រសួងព័ត៌មាន លើកិច្ចការសង្គម និងព័ត៌មាន

Sokha Hotels

ព័ត៌មានពេញនិយម