Connect with us

វប្បធម៌ ជំនឿ

អ្នកស្រុក​ប្រាប់​ដំណើរ​រឿង បណ្តាំ​គ្រូទាយ​ ពេល​កំណើត​ព្រះគោ ព្រះកែវ

បានផុស

នៅ

កំពង់ឆ្នាំង៖ តាមរឿងព្រេងនិទានរបស់ខ្មែរ បូកផ្សំជាមួយដើមស្វាយ និងដើមពោធិ បានបន្សល់​ទុកតឹកតាងដល់សព្វថ្ងៃ បញ្ជាក់ភ័ស្តុតាង​ថា ព្រះគោព្រះកែវ ពិតជាបានចាប់កំណើតនៅក្នុងភូមិស្រះចក (បច្ចុប្បន្ន) ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ពិតប្រាកដមែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះដែរ និសិត្សវិទ្យាស្ថានជាតិគ្រប់គ្រង ផ្នែកទេសចរណ៍ នៅក្នុងអំឡុងឆ្នាំ ២០០១ ក៏បានចារឹកអក្សរលើផ្ទាំងថ្មមួយផ្ទាំងនៅកន្លែងទីកំណើតព្រះគោព្រះកែវ ដោយបានទទួលស្គាល់ថា ដើមស្វាយ១ដើម នៅចំណុចដែលប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំលង្វែកកំពុងគោរពបូជា ពិតជាកន្លែងទីកំណើតរបស់ព្រះគោព្រះកែវ។

លោកយាយ កែវ សារុំ អាយុ ៧៨ ឆ្នាំ ជាចាស់ព្រឹទ្ធាចារ្យ រស់នៅភូមិ​ស្រះចក ឃុំលង្វែកដែលបាន​ដឹងប្រវត្តិរឿងព្រះគោព្រះកែវពីឪពុកម្តាយ និងចាស់ៗតៗគ្នានៅក្នុងភូមិបានដឹងថា ម្តាយព្រះគោព្រះកែវឈ្មោះ នាង មាលា មានប្តីជាកសិករ ពេលពរពោះព្រះគោព្រះកែវ ជិតគ្រប់ខែ ថ្ងៃមួយ​បានឃើញផ្លែស្វាយខ្ចី១ផ្លែនៅចុងស្វាយ ដោយឃ្លានពេកក៏បានអង្វរអោយប្តីឡើងបេះស្វាយអោយឆី។ ប៉ុន្តែប្តីបានចាំបណ្តាំគ្រូទាយប្រាប់ថា ប្រយត្ន័ប្រពន្ធមានគ្រោះថ្នាក់ដោយសារផ្លែស្វាយ ប្តីក៏បានប្រកែកថា បងឈឺជើងមិនអាចឡើងបេះស្វាយឲ្យអូនបានទេ ចាំបងទៅរកឬស្សីវែងៗមកបេះឲ្យឆី ។ ការដោះសារបែបនេះព្រោះតែប្តីខ្លាចប្រពន្ធឆីផ្លែស្វាយនោះទៅមានគ្រោះថ្នាក់។

ខណៈពេលដែលប្តីទៅរកឬស្សីមកបេះផ្លែស្វាយយូរពេក នាងមាលា ក៏រកបានបង្អោងឬស្សី១ដើម មកដាក់ឡើងបេះផ្លែស្វាយនោះដោយខ្លួនឯង ហើយក៏បានជាន់មែកស្វាយនៅចុងមែក បាក់ធ្លាក់មកដី ស្លាប់​ក្នុងគ្រានោះតែម្តងទៅ។ ក្នុងពេលនោះដែរ ព្រះគោដែលជាសត្វគោមានបុណ្យចេះនិយាយភាសាមនុស្សក៏បានកើតមក ចំណែកព្រះគោនៅក្នុងផ្ទៃម្តាយក៏ត្រូវបានព្រះគោជាកូន ប្រាប់ឲ្យឪពុកវះពោះម្តាយយកប្អូនកែវ កើតចេញមក ។ ក្រោយមក អ្នកស្រុកក្នុងភូមិនាំគ្នាគិតថា មនុស្សកើតកូនមកជាគោ ចង្រៃដល់ភូមិស្រុក ក៏បាននាំគ្នាទៅសម្លាប់បុរសជាឪពុក និងព្រះគោព្រះកែវ តែត្រូវព្រះគោនាំឪពុកនិងប្អូន ហោះរំលងស្ទឹងគេចខ្លួនពីការកាប់សម្លាប់របស់​អ្នក​ស្រុក ទៅរស់នៅក្នុងព្រៃភ្នំ រៀនសូត្រសីលមន្តវិជ្ជាការ។ ក្រោយមក ព្រះកែវបានឡើងជាស្តេចខ្មែរ គ្រប់គ្រងព្រះនគរសម័យនោះទៀតផង។

ដោយឡែកក្នុងពេលបច្ចុប្បន្ននេះ ប្រជាពលរដ្ឋដែលមានផ្ទះលក់ដូរ នៅជិតទីតាំងដើមស្វាយដែលអ្នកស្រុកមានកសាងរូបសំណាកព្រះគោព្រះកែវក្នុងភូមិឃុំខាងលើ និយាយថា មុនជំងឺកូវីដវាយលុក នៅទីតាំងដើមស្វាយព្រះគោព្រះកែវនេះគឺមានភ្ញៀវទេសចរណ៍ ក៏ដូចជាអ្នកស្រុកមកពីទីជិតឆ្ងាយ មកទិញផ្លែឈើនិងយកដង្វាយមកបន់ស្រន់ ដល់ព្រះគោព្រះកែវជារៀងរាល់ថ្ងៃមិនដាច់ឡើយ ពិសេសថ្ងៃសីល ព្រោះតែពួកគាត់មានជំនឿថា ព្រះគោព្រះកែវមានបារមីស័ក្តិសិទ្ធិបន់ស្រន់បានដូចបំណង។

ប៉ុន្តែក្រោយពេលមានជំងឺកូវីដរាតត្បាត រហូតដល់ពេលនេះពុំមានអ្នកមកបន់ស្រន់យកដង្វាយមកថ្វាយនោះទេ។ តែទោះបីយ៉ាងណា អ្នកស្រុកក្នុងមូលដ្ឋានជឿជាក់ថា ពេលអស់ជំងឺកូវីដ ប្រជាពលរដ្ឋដែលមានជំនឿលើបារមីព្រះគោព្រះកែវ ពិតជាមកគោរពបូជារូបសំណាក ព្រះគោ ព្រះកែវ នៅទីនេះជាបន្តទៀត ៕

អត្ថបទ ៖ ឈៀង ថារិទ្ធ

ចុចអាន៖ ខេត្ត​រតនគីរី កសាង​ពុទ្ធបដិមា​ដ៏​ធំ​នៅលើកំពូលភ្នំដ៏ខ្ពស់មួយ ទុក​ទាក់ទាញ​ភ្ញៀវ​ទេសចរ

ចុចអាន៖ វត្ត​​​ខ្មែរ​ដំបូង​គេ ​សង់​ជាប់​មាត់​​សមុទ្រ ជនជាតិ​ថៃ​មាន​ជំនឿ​ មក​ទាំង​ឡាន​ៗមក​ធ្វើ​បុណ្យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៦ នាទី មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម៣៤ នាទី មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ៣៩ នាទី មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ៤០ នាទី មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ៤៣ នាទី មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម