ពណ៌ ៣ នាំលាភសំណាង ហើយពណ៌១ ជាអពមង្គលក្នុងពិធីបុណ្យចូលឆ្នាំចិន
Connect with us
Helistar Cambodia - Helicopter Charter Services

ជំនឿ

ពណ៌ ៣ នាំលាភសំណាង ហើយពណ៌១ ជាអពមង្គលក្នុងពិធីបុណ្យចូលឆ្នាំចិន

បានផុស

នៅ

ក្នុងប្រពៃណីជនជាតិ ពណ៌មិនចេះតែរើសមកប្រើតាមការស្រឡាញ់ ឬតាមចិត្តចង់បានឡើយ។ ប្រជាជនដ៏ចំណាស់នេះមានជំនឿរាប់សិបឆ្នាំមកហើយ ពីអត្ថន័យនៃពណ៌នីមួយៗ ដើម្បីប្រើទាក់ទាញលាភសំណាង និងបញ្ចៀសគ្រោះអាក្រក់នានា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះវប្បធម៌ចិន ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ពណ៌សំណាងបំផុតមាន ៣ សំខាន់ៗ ដែលត្រូវបានចាត់ទុកជាពណ៌នាំលាភជ័យក្នុងជីវិតប្រចាំថ្ងៃ ក៏ដូចជាក្នុងឱកាសពិសេសៗ។

ក្រហម – សុភមង្គល ជោគជ័យ និងសំណាងល្អ

ពណ៌ក្រហមតំណាងឱ្យភ្លើង និងជាពណ៌ដែលពេញនិយមបំផុតនៅក្នុងប្រទេសចិន។ វាក៏ជាពណ៌របស់ជាតិសាសន៍តំណាងឱ្យសុភមង្គល សម្រស់ ភាពរឹងមាំ លាភ ជោគជ័យ ព្រមទាំងសំណាងល្អ។

ពណ៌នេះពេញនិយមក្នុងចំណោមប្រជនជាតិចិន ហើយត្រូវបានគេប្រើជាទូទៅក្នុងពិធីបុណ្យជាតិ ព្រឹត្តិការណ៍សំខាន់ៗ និងពិធីមង្គលការជាដើម។

ក្នុងឱកាសបុណ្យចូលឆ្នាំចិន គេរមែងប្រើអំពូលភ្លើងពណ៌ក្រហមតុបតែងហាង និងគេហដ្ឋានជានិច្ច។ រីឯតួអក្សរក្រហម  “Xi” (មានន័យថា សុភមង្គល) គេប្រើបិទភ្ជាប់នៅនឹងរបងចូលផ្ទះ និងលើមាត់ទ្វារ។ ដោយឡែកមនុស្សម្នារមែងស្លៀកពាក់ពណ៌ក្រហម រីឯអាំងប៉ាវក៏ប្រើស្រោមពណ៌ក្រហមផងដែរ ដើម្បីហៅភ័ព្វព្រេងល្អៗចូលជាមួយខ្លួននិងគ្រួសារ។

លឿង – ភាពថ្លៃថ្នូរ និងអំណាចនៃរាជបល្ល័ង្ក

ពណ៌លឿង តំណាងឲ្យផែនដី ជានិមិត្តរូបនៃរាជវង្ស និងត្រូវបានបម្រុងទុកសម្រាប់អធិរាជ កាលពីជំនាន់មុន។

អធិរាជទីមួយនៃប្រទេសចិនត្រូវបានគេប្រសិទ្ធិនាមថាជា អធិរាជពណ៌លឿង​ ឬ Yellow Emperor ។ មិនតែប៉ុណ្ណោះ ប្រទេសចិនពីអតីតកាល ត្រូវបានគេហៅថា “ផែនដីពណ៌លឿង” រីឯទន្លេធំជាងគេរបស់ប្រទេសក៏បានហៅ “ទន្លេពណ៌លឿង” ។ លឿងជាពណ៌សំខាន់បំផុតក្នុងទស្សនៈបុរាណចិន។

ក្នុងរជ្ជកាលរាជវង្សសុង (៩៦០-១២៧៩) គេប្រើក្បឿងរលោងពណ៌លឿងដើម្បីសង់វិមានអធិរាជ។ លុះមកដល់អំឡុងរាជវង្សមីង (១៣៦៨-១៦៤៤) និងរាជវង្សឈីង (១៦៣៦-១៩១១) អធិរាជតែងតែគ្រងអាវផាយពណ៌លឿង។ សូម្បីរទេះរុញ  ឬផ្លូវដែលព្រះរាជាយាងកាត់ក៏សុទ្ធសឹងមានពណ៌លឿង។ ងាកទៅមើលទង់ជាតិផ្លូវការនាបុរាណកាល ក៏ជាពណ៌លឿងដែរ។ ចំណែកត្រាផ្លូវការ ត្រូវបានស្រោបដោយក្រណាត់ពណ៌លឿង។

ចំណែកនៅក្នុងព្រះពុទ្ធសាសនាចិន ពណ៌លឿងត្រូវបានផ្សារភ្ជាប់ជាមួយនឹងសេរីភាព តម្រូវការសម្ភារៈ រីឯព្រះសង្ឃវិញ ពាក់ស្បង់ពណ៌លឿង។

បៃតង – លុយកាក់ និងទ្រព្យសម្បត្តិ

បៃតង ជាពណ៌នៃទ្រព្យសម្បត្តិ សម្បូរកូនចៅ ក្តីសង្ឃឹម ភាពសុខដុម និងការលូតលាស់។ វាក៏តំណាងឱ្យភាពបរិសុទ្ធ និងអនាម័យផងដែរ។

នៅក្នុងអគារធនាគារ និងភោជនីយដ្ឋាន ជារឿយៗគេរមែងលាបពណ៌បៃតង។ ការវេចខ្ចប់ទឹកដោះគោ ឬផលិតផលនានា ច្រើនតែមានពណ៌បៃតង ដើម្បីបង្ហាញថា ផលិតផលទាំងនោះមិនមានការចម្លងរោគ។

ពណ៌អពមង្គល – ស

សជាពណ៌តំណាងឱ្យលោហៈ ហើយត្រូវបានផ្សារភ្ជាប់ជាមួយការស្លាប់ និងការកាន់ទុក្ខ ព្រោះជនជាតិចិនស្លៀកពាក់សនៅពេលមានពិធីបុណ្យសព៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ chinahighlights

ចុចអាន៖ ប្រាក់​ក្នុង​អាំងប៉ាវ​ មិន​មែន​ចេះ​តែ​ឲ្យ​ផ្ដេសផ្ដាស ​ប្រយ័ត្ន​ជួប​រឿង​មិន​ល្អ​ពេញ​មួយ​ឆ្នាំ

ចុចអាន៖ ត្រណម ១០ ក្នុងពិធីចូលឆ្នាំចិនដែលគេជឿថាអាចបញ្ចៀសគ្រោះចង្រៃបាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទី មុន

ថ្ងៃទី​១៤​មិថុនា​នេះ ​ផ្ទះ​បណ្តែត​ទឹក និង​បែ​ត្រី​ដែល​ព្រម​ស្ម័គ្រ​ចិត្ត​រុះរើ និង​ចល័ត​ចេញ​ដោយ​ខ្លួនឯង​សង្កាត់​ព្រែក​៩៣% សង្កាត់​សំរោង​១០០%

កូវីដ-១៩៥២ នាទី មុន

ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់ ​រស់នៅ​ភូមិ​ព្រះ​ទ្រ​ហ៊ឹង ​ឃុំ​ព្រែក​ក្រឹស ​ស្រុក​កំពង់ត្រាច​ ខេត្តកំពត ​បាន​ស្លាប់​បាត់​បង់ជីវិត​ដោយសារ​ជំងឺ​កូ​វីដ១៩

ព័ត៌មានជាតិ២ ម៉ោង មុន

ព្រឹកស្អែក​នេះ សម្តេច ហេង សំរិន នឹង​ដឹកនាំ​ប្រជុំ ដើម្បី​ពិនិត្យមើល​បេក្ខភាព​ប្រធាន គ​.​ជ​.​ប

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ​នឹង​ប្រារព្ធ​ទិវា​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​វិជ្ជាជីវៈ លើក​ទី​៤ ឆ្នាំ​២០២១​នៅ​ថ្ងៃស្អែក

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុនជប៉ុន Yamato Green ចង់ឱ្យកម្ពុជាដាំដុះរុក្ខជាតិកញ្ឆាដើម្បីនាំចេញទៅជប៉ុន និងអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services