Connect with us

វប្បធម៌ ជំនឿ

រុក្ខជាតិ​ក្នុង​សុបិន ជា​តំណាង​ការ​លូតលាស់​នៃ​ជីវិត​ការងារ

បានផុស

នៅ

ដើមឈើ​គឺ​អ្វី​មួយ​ចាំបាច់​សម្រាប់​ជីវិត​របស់​យើង ដែល​មាន​ឥទ្ធិពល​យ៉ាង​សំខាន់​ទៅ​លើ​កាបូនឌីអុកស៊ីត កាត់បន្ថយ​សំណឹក ផ្តល់​ជម្រក ផ្តល់​ឲ្យ​យើង​នូវ​ស្បៀង​អាហារ​និង​សំភារៈ​សំណង់ ផ្ដល់​ឲ្យ​យើង​នូវម្លប់ ជំរកនិងផ្តល់ឲ្យយើងនូវ អត្ថប្រយោជន៍ខាងច្នៃប្រឌិត។ ល។ ម៉ោ្លះហើយ ដើមឈើ​គឺ​ជា​ផ្នែក​ដែល​មិន​អាច​បំបែក​បាន​ពី​ជីវិតមនុស្ស ។ ការឃើញមែកធាងឬ​ដើមឈើត្រសុំត្រសាយនៅ​ក្នុង​ក្តី​សុបិន ជា​និមិត្តរូបនៃ​ភាព​សម្រេច​បំណង បាន​ដូច​ប្រាថ្នា ភាព​រីកចម្រើន​នៃ​ចំណេះដឹង បាន​ដូច​ក្តី​សង្ឃឹម​និង​ការ​រីកចម្រើន​ផ្ទាល់ខ្លួន។

មែកធាង​ឈើស្រស់ៗ ជានិមិត្តរូបនៃអំណាច ស្ថេរភាព កម្លាំង​និង​ប្រព័ន្ធ​ការពារ​ដែល​យើង​មាន​នៅ​ក្នុង​ជីវិត​ការងារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សុបិន​អំពី​ដើម​ឈើជារឿយៗបង្ហាញពីការងារដែលអ្នកកំពុងធ្វើ។​ ដោយវាវិវត្តទៅល្អជាងមុន ហើយ​ក៏ជា​អត្ថប្រយោជន៍ ដែលមានការតភ្ជាប់ជាមួយសមាជិកគ្រួសារ មនុស្ស​ជិតស្និទ្ធ​និង​សាច់ញាតិ​ផ្សេងទៀត។

មែកថ្មីៗទើបលូត ក៏អាចបង្ហាញពីការបើកចំហរចំពោះបទពិសោធន៍ថ្មីនិងមនុស្សថ្មីៗ ល្អមក​នៅ​ក្នុង​ជីវិត​របស់​យើង។

ដើមឈើនៅក្នុងក្តីសុបិន​របស់យើងច្រើនតែជាសញ្ញានៃឱកាសថ្មីមួយចំនួនដែលកំពុងមក។ ប្រសិនបើដើមឈើនៅក្នុងក្តីសុបិន​របស់អ្នកគឺជាដើមឈើដែលមានសុខភាពល្អ​ នោះក្តីសុបិន​គឺ​ជា​សញ្ញា​ដ៏​ល្អ​មួយដែលបង្ហាញពីការរីកចម្រើនវឌ្ឍនភាពលើគ្រប់​វិស័យ​នៃ​ជីវិតពិត។

ដើមឈើដែលដួលរលំឬស្ងួតឬដើមឈើដែលមានជម្ងឺ គឺជានិមិត្តរូបដ៏អាក្រក់ ។ ដើមឈើ​ក្នុង​សុបិន ក៏អាចជានិមិត្តរូប នៃ​អតីតកាល បច្ចុប្បន្នកាល​និង​អនាគត​របស់យើង ។ ចំណែកឯ​មែកឈើ​អាច​ជា​និមិត្តរូប​នៃ​ទំនាក់ទំនងថ្មីនិងមនុស្សល្អៗ នៅ​ក្នុង​ជីវិត​ការងារ​រកស៊ី​របស់​យើង​ដែល​នឹង​មក​ដល់​នាពេលអនាគត។

បើសុបិនឃើញដើមឈើស្រស់ស្អាត ជា​សញ្ញាល្អណាស់បង្ហាញពីការជួបប្រទះ​នឹង​ជីវភាព ដ៏​បរិបូរណ៍​និង​ភាព​រុងរឿង​ឆាប់ៗ។

ឃើញ​មែកឈើធំៗ នៅ​លើ​ដើមឈើ​ជា​សញ្ញាល្អ ពណ៌នា​បុគ្គលិក​លក្ខណៈ​របស់​អ្នក​ជា​មនុស្ស​ល្អ​ដែល​តែងតែ​ត្រៀម​ខ្លួន​ជួយ​អ្នក​ផ្សេងៗ អ្នក​ជា​ម្លប់ មាន​បរិវារ​មានអំណាច​និង​មាន​គុណធម៌។

សុបិនឃើញ​ខ្លួនឯងឈរនៅក្រោមដើមឈើ បង្ហាញពី​ការ សម្រេចចិត្ត​សំខាន់ៗ​មួយ​ចំនួន​នៅ​ក្នុង​ជីវិត​ដែល​ត្រូវ​ចំណាយពេលពិចារណា​លម្អិត​ទាំងអស់។

សុបិនឃើញដើមឈើមួយដែលមានស្លឹកបៃតង ស្រស់ជាសញ្ញាល្អណាស់ វាជានិមិត្តរូប​នៃ​ភាព​រុងរឿង កំណើន​ទ្រព្យ និង​ភាព​បរិបូរណ៍​ដែលអ្នកអាចរំពឹងបានក្នុងជីវិតតទៅមុខ ក្នុង​ករណី​ខ្លះ​ជា​សញ្ញា​នៃ​ការ​មាន​ផ្ទៃពោះ ឬ​ព័ត៌មាន​អំពី​ការ​មាន​ផ្ទៃពោះ​របស់​នរណា​ម្នាក់​ដែល​យើង​ចង់​ឮ​យូរ​មក​ហើយ៕

គ្រូ ឯម

ចុចអាន៖មនុស្សកើតឆ្នាំ «មមែ» ​ឆ្នាំ ២០២១នេះ នឹង​ប្រឈមការផ្លាស់ប្តូរ

ចុចអាន៖យល់សុបិនឃើញទារិកា ជានិមិត្តសញ្ញាវិជ្ជមាននៃការងារ និងដំណើរជីវិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម