Connect with us

វប្បធម៌ ជំនឿ

អ្នកកើតឆ្នាំ «ខាល» នឹង​អាចទទួលបានរង្វាន់ធំក្នុងឆ្នាំ ២០២១

បានផុស

នៅ

យោងទៅតាមការជឿលើធាតុទាំង ៥ របស់ចិន ខាលណាកើតឆ្នាំ ១៩៨៦ ដែលថ្ងៃកើត​ចាប់ផ្តើមពីថ្ងៃទី ៩ ខែកុម្ភៈឆ្នាំ ១៩៨៦ ដល់ថ្ងៃទី ២៨ ខែមករាឆ្នាំ ១៩៨៧ ក្នុងក្បួនចិនគឺជា ខ្លាអគ្គី មាន​ពណ៌សំណាង: ពណ៌បៃតង ពណ៌លឿងនិងមាស លេខសំណាង ​៣ និង ៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្កាយទ្រព្យសម្បត្តិនៃមនុស្សឆ្នាំខាលកើតនៅឆ្នាំ ១៩៨៦ មិនអាក្រក់ទេ។ ដរាបណាពួកគេបំពេញការងារដោយខ្លួនឯងបានល្អពួកគេអាចទទួលបានរង្វាន់ ជាពិសេសបើប្រឡូកក្នុងវិស័យលក់នឹងទទួលបានលទ្ធផលលេចធ្លោហើយនិងប្រាក់រង្វាន់ធំ ទោះយ៉ាងណាក្តី ឆ្នាំ ២០២១ មិនមែនជាឆ្នាំល្អក្នុងការវិនិយោគទេ។

មនុស្សដែលមានសញ្ញាចក្រ ជា​ខ្លាអគ្គីនៃឆ្នាំចិនគឺល្អក្នុងការទំនាក់ទំនង ងាយបង្កើតកិច្ចសហការជាមួយមិត្តរួមការងារនៅឆ្នាំ ២០២១ ។ ទោះជាយ៉ាងណាក៏ដោយកុំអួតអាងពេក ព្រោះនេះមិនអំណោយផលដល់ការធ្វើឱ្យប្រសើរឡើងរវាងទំនាក់ទំនងបុគ្គលទេ។

ក្តីស្រឡាញ់និងទំនាក់ទំនងមានភាពល្អប្រសើរពិសេសជាមួយដៃគូនឹងធូរស្រាលគួរឱ្យកត់សម្គាល់។ ភាគីទាំងពីរអាចអត់ធ្មត់និងយល់ចិត្តគ្នា។ ខ្លាអគ្គី​នៅលីវ នឹងមានឱកាសស្គាល់មនុស្សដែលត្រឹមត្រូវនិងមានទំនាក់ទំនងស្នេហាផ្អែមល្ហែម។

យោងតាមការព្យាករណ៍អំពីសំណាងអាក្រក់ចំពោះសុខភាពនៅឆ្នាំ ២០២១ ពួកគេគួរតែព្យាយាមទៅកន្លែងរាបស្មើនិងមានសុវត្ថិភាព ហើយចៀសវាងធ្វើកីឡាដែលគ្រោះថ្នាក់។

អាជីព

តាំងពីយុវវ័យមក ស្ថានភាពអាជីពរបស់ខ្លាអគ្គីកើនឡើងជាលំដាប់។ ពួកគេធ្វើការខ្លាំងរាល់ថ្ងៃហើយអាចប្រមូលបទពិសោធន៍ច្រើន​តាំងពីក្មេង។ អាជីពរបស់ពួកគេនឹងកាន់តែប្រសើរឡើងៗនៅក្នុងវ័យកណ្តាល។ ពួកគេអាចទទួលបានការកោតសរសើរពីអ្នកមើលការខុសត្រូវ បានការតំឡើងឋានៈយ៉ាងឆាប់រហ័សហើយវាក៏ងាយស្រួលសម្រាប់ពួកគេដើម្បីក្លាយជាអ្នកគ្រប់គ្រងនិងទទួលបានកេរ្តិ៍ឈ្មោះល្អនៅក្នុងការងារ។

ទ្រព្យសម្បត្តិ

សំណាងពួកគេឆ្លាតហើយអាចចាប់យកឱកាសអាជីវកម្មបានយ៉ាងងាយស្រួលនិងទទួលបានប្រាក់ចំណូលច្រើន។ ទោះយ៉ាងណាក៏ដោយពួកគេត្រូវតែប្រុងប្រយ័ត្នកុំទុកចិត្តអ្នកដទៃស្រួលៗពេក។ បើមិនដូច្នោះទេអាចនឹងបាត់បង់ប្រាក់ដ៏ច្រើន។

ស្នេហានិងទំនាក់ទំនង

សំណាងស្នេហារបស់ពួកគេមិនរលូនទេ។ នៅវ័យក្មេងពួកគេអាចជួបមនុស្សខុស ហើយត្រូវបានគេបោកប្រាស់ឈឺចាប់។ គួរតែរៀនចេះកែប្រែអារម្មណ៍ ខិតខំធ្វើការនិងអូសទាញជីវិតឱ្យត្រូវតាមគន្លងត្រឹមត្រូវបន្ទាប់មកអាចនឹងជួបមនុស្សដែលល្អ។ ដោយសារតែចរិតស្មោះត្រង់របស់ពួកគេ ពួកគេធ្វើឱ្យដៃគូសប្បាយចិត្តជានិច្ច​ដោយ ចំណាយពេលច្រើនជាមួយហើយបង្កើតការភ្ញាក់ផ្អើលនិងបញ្ចេញមនោសញ្ចេតនារហូតដល់ពេលទំនាក់ទំនងរវាងប្ដីនិងប្រពន្ធកាន់តែប្រសើរឡើង។

សុខភាព

មនុស្សដែលកើតនៅឆ្នាំ ១៩៨៦ គួរតែយកចិត្តទុកដាក់ខ្លាំងចំពោះស្ថានភាពកាយសម្បទារបស់ពួកគេ។ ដោយសារតែទម្លាប់រស់នៅមិនល្អរាងកាយរបស់ពួកគេអាចស្ថិតនៅក្នុងសម្ពាធឬមានជំងឺមកពីក្មេងៗ៕

គ្រូ ឯម

ចុចអាន៖ មនុស្សកើតឆ្នាំ «កុរ» នឹងមានទាំងដំណឹងល្អនិងអាក្រក់ នៅឆ្នាំនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម១ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ២ ម៉ោង មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ២ ម៉ោង មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ២ ម៉ោង មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម