បារមីទេវរូបស្រីអាយុកាលជាង​១ពាន់ឆ្នាំនៅតែអន្ទងចិត្តប្រជាពលរដ្ឋឲ្យមានជំនឿ
Connect with us
Helistar Cambodia - Helicopter Charter Services

ជំនឿ

បារមីទេវរូបស្រីអាយុកាលជាង​១ពាន់ឆ្នាំនៅតែអន្ទងចិត្តប្រជាពលរដ្ឋឲ្យមានជំនឿ

Published

on

ប្រជាពលរដ្ឋដែលរស់ នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នៅតែមានមានជំនឿទៅលើរូបសំណាក បារមីទេរូបស្រីមួយអង្គដែលមានអាយុពាន់ឆ្នាំ។

ជារូបបដិមាស្រី ដែលបានផុសចេញពីដី កាលពីថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០១៧ ហើយត្រូវ​បាន​ប្រជាពលរដ្ឋ​រស់នៅក្នុងភូមិ​ប្រាសាទ​ ឃុំ​ដារ​ ស្រុក​កំពង់​លែង​ បាន​ប្រទះ​ឃើញ​។

​បច្ចុប្បន្ន​នេះ​ គណៈកម្មាធិការ​វត្ត ​និង​ប្រជាពលរដ្ឋ​បាន​រៀបចំដាក់រូបសំណាក​ក្នុង​ខ្ទម​អ្នក​តា​ធ្វើ​ពី​បេតុង​ ផ្សារ​ដែក​ព័ទ្ធ​ជុំវិញ​យ៉ាង​រឹង​មាំ​រក្សា​ទុក​ក្នុង​វត្ត​ប្រាសាទ​​ ដើម្បី​គោរព​បូជា​ទៅ​តាម​ជំនឿ​ ដែលបាន​ល្បី​ថា​ ពូកែ​សក្ដិសិទ្ធិ ​ដោយ​មាន​ប្រជាពលរដ្ឋ​ជិត​ឆ្ងាយ​ទៅ​បន់​ស្រន់​រាល់​ថ្ងៃ​មិន​ដែល​ដាច់​ឡើយ។

លោក​តា ណឹប ​កុក មានអាយុ ៨៣ឆ្នាំ​ជា​អ្នក​រក្សា​ទេវរូប​ស្រីនេះ បានប្រាប់ថា ទេវ​រូប​អង្គ​នេះ​ ត្រូវ​បាន​គណៈកម្មាធិការ​និង​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​ប្រាសាទ​បាន​នាំ​គ្នា​ធ្វើ​សាឡុំ​ថ្ម​យ៉ាង​រឹង​មាំ​ ដោយ​បាន​ផ្សារ​ដែក​ ៣ ជាន់​ ព័ទ្ធ​ជុំវិញ​លើក្រោមការពារកុំឲ្យចោរលួច។

លោកតាបន្តថា ​ប្រជាពលរដ្ឋ ​និង​គណៈកម្មការ​វត្ត​​ បាន​ធ្វើ​ទុយយោ​​បង្ហូរ​ទឹក​ពី​លើ​តួ​អង្គ​ទេវ​រូប ​ដោយ​ពេល​ចាក់​ទឹក​ទៅ​ទឹក​នោះ​បាន​ហូរ​ចុះ​មក​ក្រៅ​វិញ​ដើម្បី​ អោយ​ប្រជាពលរដ្ឋ ​បាន​ត្រង​យក​ទឹក​មន្ត​ដ៏​ស័ក្ដិសិទ្ធិ​នេះ ​យក​ទៅ​ប្រើ​ប្រាស់​តាម​ជំនឿ​រៀង​ៗ​ខ្លួន​។

រូបសំណាកទេរូបស្រីល្បីមានបារមីពូកែ​ស័ក្ដិសិទ្ធិ

លោកតា ណឹប កុក បាន​បញ្ជាក់​ទៀត​ថា​ ដោយ​ទេវរូប​ស្រី​អង្គ​នេះ​ពិត​ជា​មាន​ឫទ្ធិ​បារមី​ណាស់​​កន្លង​មក​មាន​ប្រជាពលរដ្ឋ​មក​ពី​ទី​ជិត​ឆ្ងាយ​ដែល​បាន​ដឹង​រឿង​នេះ​ក៏​បាន​នាំ​គ្នា​មក​អុជ​ធូប​បន់​ស្រន់​សូម​ នូវ​សេចក្ដី​សុខ ​និង​សេចក្ដី​ប៉ង​ប្រាថ្នា​ផ្សេង​ៗ ​ដែល​ភាគ​ច្រើន ​តែង​បាន​ជោគជ័យ​ដូច​បំណង​ ហើយ​ក៏​បាន​យក​ដង្វាយ​មក​ថ្វាយ​លា​មាត់​ករ​ស្ទើរ​តែ​រៀង​រាល់​ថ្ងៃ​។

លោក​តា​ក៏​សូម​អំពាវ​នាវ​ផង​ដែរ​ដល់​ប្រជា​ពលរដ្ឋ​ដែល​មាន​ទុកភ័យ​នឹង​មាន​ជំនឿ​អាច​មក​បន់​ស្រន់​សុំ​សេចក្ដី​ប្រាថ្នា​ពិត​ជា​បាន​ដូច​បំណង​។​​

ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត លោក ​សុខ ធួក ធ្លាប់ប្រាប់អ្នក​យក​ព័ត៌មាន​ថា ទេវរូប​ស្រី​អង្គ​នេះ​មាន​ទម្ងន់​ជាង ​៤០គីឡូ កសាង​ពី​ថ្មភក់ ​ក្នុងសតវត្ស​ទី១១ តាម​រចនាថ​បាពួន​ត្រូវ​បាន​កុមារី​ ២នាក់​ម្នាក់​ឈ្មោះ យ៉ាន់ វ៉ាន់ ​និង​ឈ្មោះ ​សល់ ​ចិន្តា​ ទៅ​ឃ្វាល​គោ​​ក្រោយ​ភូមិ​គោ​ប្រទះ​ឃើញ​កាល​ពី​រសៀល​ថ្ងៃ​ទី ​០៤​ ខែ​កក្កដា ឆ្នាំ២០១៧ ក្រោយ​ពេល​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​យ៉ាង​ខ្លាំង​ ហើយ​ប្រជាពលរដ្ឋ​ក៏​បាន​យក​មក​តំកល់​ទុក​គោរព​បូជា​នៅ​ក្នុង​វត្ត​ប្រាសាទ​មួយ​នេះ​។

លោក សុខ​ ធួក​បាន​បញ្ជាក់​ទៀត​ថា​កន្លង​មក​មន្ទីរ​វប្បធម៌​ខេត្ត​ក៏​ធ្លាប់​បាន​ស្នើ​សុំ​យក​ទេវ​រូប​បុរាណ​មាន​ តម្លៃ​មហាសាល​មិន​អាច​កាត់​ថ្លៃ​បាន​ជា​សម្បត្តិ​វប្បធម៌​របស់​ជាតិ​មួយ​នេះ​មក​រក្សា​ទុក​ក្នុង​សារមន្ទីរ​ជាតិ​ផង​ដែរ ​ប៉ុន្តែ​ប្រជាពលរដ្ឋ​មិនព្រមប្រគល់​អោយ​តាម​ការ​ស្នើ​សុំ​ឡើយ​។​

រឿង​នេះ​ដោយ​ពិនិត្យ​ឃើញ​ប្រជា​ពលរដ្ឋ​មាន​ជំនឿ​ស៊ុប​ដូច​ខាង​លើ​នេះ​ទើប​ថ្នាក់​លើ​សម្រេច​ឲ្យ​ប្រជា ពលរដ្ឋ​រក្សាទុក​ទេវ​រូប​នេះ​នៅ​ក្នុង​វត្ត​ប្រាសាទ​មួយ​រយៈ​សិន​។ ​

ប៉ុន្តែ​គណៈ កម្មការ​និង​ប្រជាពលរដ្ឋ​ក៏​បាន​ចុះ​កិច្ច​សន្យា​ធានា​គ្រប់​គ្រង​ថែ​រក្សា ការពារ​ទេវ​រូប​អង្គ​នេះ​មិន​ឲ្យ​បាត់​បង់​ជាមួយ​មន្ទីរវប្បធម៌ខេត្តរួច​។ ដូច​នេះ​ប្រសិន​បើ​មាន​ការ​បាត់​បង់​គណៈកម្មាធិការ​ដែល​បាន​ចុះ​កិច្ច​សន្យា​ខាង​លើ​នេះ​ត្រូវ​តែ​ទទួល ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​៕​

អត្ថបទ៖ ឈៀងថារិទ្ធ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ4 hours ago

អភិបាល​រាជធានី សម្រេច​ប្រគល់​ថវិកា​ដល់​គោលដៅ​សុវត្ថិភាព​ចំនួន​៨១​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ទប់ស្កាត់​កូ​វីដ​-១៩

ព័ត៌មានជាតិ5 hours ago

ខេត្តបាត់ដំបង​ទទួល​បាន​វ៉ាក់សាំង​កូ​វីដ​១៩​ជិត​១​ម៉ឺន​ដូ​ស​ សម្រាប់​ចាប់​ដល់​មន្ត្រី​ពេទ្យ​និង​មន្ត្រីនគរបាល

ព័ត៌មានជាតិ5 hours ago

គិត​ត្រឹម​ថ្ងៃទី​២៥​នេះ ​ខេត្ត​ព្រះសីហនុ​មាន​អ្នក​ឆ្លង​កូ​វីដ​៨​នាក់ ​និង ​យក​សំណាក​ទៅ​ធ្វើ​តេស្ត​ជាង​១៥០០​នាក់

ព័ត៌មានជាតិ7 hours ago

អតីត​យុទ្ធជន​គ្រប់​រាជធានី​ខេត្ត​បើក​នូវ​របប​សន្តិសុខ​សង្គម​ជា​លើក​ទី​២​តាម​ធានា​គារ​អេ​ស៊ី​លីដា និង​កា​ណា​ឌី​ពីថ្ងៃ​នេះ​ទៅ

ព័ត៌មានជាតិ7 hours ago

ស្ថានទូត​ខ្មែរ និង​សម្ព័ន្ធ​ហិរញ្ញវត្ថុ DGB កូរ៉េ ចុះ​អនុស្សរណៈ​យោគយល់ ដើម្បី​ជំរុញ​វិនិយោគ​បន្ថែម​នៅ​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services