Connect with us

វប្បធម៌ ជំនឿ

យល់សប្តិឃើញ​អ្នកណា​ម្នាក់​ តើ​អត្ថន័យ​យ៉ាងម៉េច?

បានផុស

នៅ

សុបិន​គឺ​ជា​ការ​ប្រមូល​ផ្ដុំ​នៃ​ការ​ចងចាំ​ និង​គំនិត​ដែល​កើត​ឡើង​ជាមួយ​គ្នា​ ដូចជា​ខ្សែ​ភាពយន្ត។ សុបិនបាន​មក​ពី​ទិន្នន័យ​ទាំងអស់​ដែល​ធ្លាប់ឃើញ​ និង​ប្រមូល​បានពីជីវិត​របស់​អ្នក។

ផ្នែក​មួយ​នៃ​ខួរក្បាល​គេ​ហៅ​ថា “ មិន​ដឹង​ខ្លួន” ដែលវា​ជា​កន្លែង​ដែល​អ្នក​ផ្ទុក​ការ​ភ័យ​ខ្លាច ​រំ​ញ័រ​ ថាមពល​ និង​គំនិត​របស់​អ្នក។ អ្នក​អាចឃើញ​អ្វីៗ​គ្រប់​យ៉ាង​នៅ​សុបិន​ទាំង​ល្អ​និង​អាក្រក់។

សុបិន​មួយ​ចំនួន​មានភាពស្រស​់ស្អាត​ដែល​បន្សល់​ទុក​នូវ​ឥទ្ធិពល​រីករាយ​នៅ​ពេល​ភ្ញាក់​ឡើង។ ខណៈ​ពេល​ដែល​ក្ដី​សុបិន​ផ្សេង​ទៀត​បែរជាគួរ​ឱ្យ​ខ្លាច ទាំង​នោះ​ត្រូវ​បាន​គេ​ហៅ​ថា​ សុបិន​អាក្រក់។

មនុស្ស​ក្នុង​សុបិន

African American woman dreaming.
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​សុបិន​អំពី​នរណា​ម្នាក់​ អាចមាន​ន័យថា ពួកគេ​មានពិតមែន​​នៅ​ក្នុង​ជីវិត​​ ដោយ​សារអ្នក​បាន​គិត​អំពី​ពួកគេ ​ឬធ្លាប់ពាក់ព័ន្ធនឹងគ្នា។
ប្រសិន​បើ​បាន​ឃើញ​នរណា​ម្នាក់​នៅ​ក្នុង​ក្ដី​សុបិន​ដ៏​រីករាយ​ នោះ​មាន​ន័យ​ថា ​អ្នក​ស្ថិត​នៅ​ក្នុង​កន្លែង​ល្អ​ជាមួយ​មនុស្ស​នោះ​នៅ​ក្នុង​ជីវិត​ពិត ។ តែ​បើ​ឃើញ​ពួកគេ​ស្ថិត​ក្នុង​ស្ថានភាព​ឆ្គាំឆ្គង​ជាមួយ​អ្នក ​វា​ឆ្លុះ​បញ្ចាំង​ពី​ក្នុង​ជីវិត​ពិតនាពេលបច្ចុប្បន្ន ឬ​បើ​អ្នក​គិតចំពោះ​នរណា​ម្នាក់​ ហើយ​សុបិន​ពី​គេ​ នោះ​មាន​ន័យ​ថា ​អ្នក​ឲ្យ​តម្លៃ​ទៅ​គេ​ខ្លាំង។

សម្លាប់​នរណា​ម្នាក់​ក្នុង​សុបិន្ត

យើង​ឆ្លង​កាត់​អារម្មណ៍​អវិជ្ជមាន​ជា​ច្រើន​នៅ​ក្នុង​គំនិត​ជា​រៀង​រាល់ថ្ងៃ ​ហើយ​ពេលខ្លះ​យើង​សល់​អារម្មណ៍​អវិជ្ជមាន​មួយ​ចំនួន​​យូរ​ពេក​ ហើយ​វា​ក៏​បង្ហាញ​ខ្លួន​ក្នុងសុបិន​របស់​យើង។ នៅ​ពេល​សុបិន​ថា ​កំពុង​សម្លាប់​នរណា​ម្នាក់​ នោះមាន​ន័យ​ថា ​អ្នក​មិន​ចូលចិត្ត​មនុស្ស​នោះ​ទេ។ អ្នក​ខ្លាច​ពួកគេ​ ហើយ​ចង់​នៅ​ឆ្ងាយ​ពី​ពួកគេ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

សុបិន​ឃើញ​តែ​មនុស្ស​ដដែលៗ​ច្រើន​ថ្ងៃ

ឃើញ​មនុស្ស​ដដែលៗ​នៅ​ក្នុង​សុបិន​ មាន​ន័យ​ថា ​ពួកគេ​ចាំបាច់​ណាស់​សម្រាប់​អ្នក។ ប្រហែល​អ្នក​មាន​រឿង​ត្រូវ​និយាយ​ជាមួយ​ម្នាក់​នោះ​ ហើយ​ដោះស្រាយ​បញ្ហា​​រវាង​អ្នក​ទាំងពីរ ឬ​ក៏​អាច​មាន​ន័យ​ថា ​បេះដូង​អ្នក​ចង់​និយាយ​អ្វី​ដែល​លាក់​ទុក​ជា​យូរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ យល់​សប្ដិ​ឃើញ​គេ ​ដោយ​សារ​គេ​កំពុងនឹក​? ហេតុ​ផល ៤ យ៉ាងធ្វើ​ឲ្យ​អ្នក​សុបិន​ឃើញ​ម្នាក់នោះ

ចុចអាន៖ រកឃើញថា​យល់​សប្ដិ​អាក្រក់​ញឹកញាប់​ ជា​មនុស្ស​មាន​​ច្នៃប្រឌិត​លើស​គេ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ចរាចរណ៍៥ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៥ ថ្ងៃ មុន

គម្រោង​ទឹកស្អាត​ធំបំផុត​ចាយ​ទុនជាង ១០០ លាន​​ដុល្លារ​នៅ​បាក់ខែង ​គ្រោង​​ចាប់ផ្តើម​សាងសង់​

Sokha Hotels

ព័ត៌មានពេញនិយម