Connect with us

សេដ្ឋកិច្ច

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសលក់អង្ករខាត៤០ដុល្លារក្នុង១តោន ដើម្បីទប់ទល់ការឆ្លៀតឱកាស

បានផុស

នៅ

បន្ទាប់ពីប្រកាសស្វែងរករោងម៉ាស៊ីនកិនស្រូវជាដៃគូទាំងឡាយណា ដែលមានទឹកចិត្ត និងបេះដូងសប្បុរសធម៌ ជួយប្រជាជនក្នុងស្ថានភាពលំបាក ក្នុងការផ្គត់ផ្គងការបញ្ជាទិញអង្ករលក់ជូនពលរដ្ឋក្នុងតម្លៃធូរថ្លៃនោះ ពេលនេះអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា រកបានឃើញហើយ គឺក្រុមហ៊ុន City Rice Import Export Co., Ltd.។ ក្រុមហ៊ុនលក់អង្ករចេញមុខជួយបញ្ចេញអង្ករផ្កាម្លិះ លេខ២ បានឯកភាពគ្នា ដោយសម្រេច ផ្គត់ផ្គង់អង្ករផ្កាម្លិះលេខ២ មកផ្សារកសិផលធម្មជាតិឡេងណាវ៉ាត្រា តម្លៃ ៤២០ដុល្លារក្នុងមួយតោន ក្នុងនោះផ្សារកសិផលឡេងណាវ៉ាត្រា នឹងលក់ចេញវិញ ក្នុងតម្លៃត្រឹមតែ ៣៨០ដុល្លារ ក្នុងមួយតោន គឺចេញខាត ៤០ដុល្លារ ក្នុងមួយតោន។ អង្ករមួយបាវ ទម្ងន់ ៥០គីឡូក្រាម តំលៃតែ ១៩ដុល្លារ ស្មើនឹង ៧៦,០០០រៀលប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជាពលរដ្ឋអាចកម្មង់ទិញអង្ករបានក្នុងមួយគ្រួសារច្រើនបំផុត ត្រឹមតែ ៦បាវ ស្មើនឹង ៣០០គីឡូក្រាមប៉ុណ្ណោះ ហើយមិនអាចទិញលក់បន្ដបានទេ។ តម្លៃអង្ករលក់ទាបជាងទីផ្សារខ្លាំងនេះ មានតែនៅ តាមផ្សារកសិផលធម្មជាតិឡេងណាវាត្រាប៉ុណ្ណោះ។

ទទឹមគ្នានេះ អ្នកឧកញ៉ាឡេង ណាវ៉ាត្រា ក៏បានបន្ត ប្រកាសរកក្រុមហ៊ុនដឹកជញ្ជូនទាំងឡាយណា ដែលមានចំណាប់អារម្មណ៍ អាចទាក់ទងមកដើម្បីសហការជាមួយផ្សារ ក្នុងការដឹកជញ្ជូនជូនបងប្អូនប្រជាពលរដ្ឋដែលកម្មង់ទិញ។

សកម្មភាពខាងលើនេះ ជាការរួមចំណែកជាមួយរដ្ឋាភិបាល ដើម្បីទប់ទល់នឹងការឆ្លៀតឱកាសកេងចំណេញឡើងថ្លៃអង្ករ និងជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋ ដែលកំពុងមានតម្រូវការស្បៀងជាចាំបាច់។

កន្លងមក អ្នកឧកញ៉ា ដែលមានកំណើតក្នុងត្រកូលកសិករមកពីខេត្តព្រៃវែង ដែលតែងតែ គិតគូរពីសុខទុក្ខប្រជាជនជាខ្លាំងរូបនេះ ក៏បានចូលរួមបរិច្ចាគទឹកប្រាក់ជាមួយរដ្ឋាភិបាល សរុបរហូតដល់ជិត១០លានដុល្លារ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងការរីករាលដាលកូវីដ-១៩ និងការទិញវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋផងដែរ។ អ្នកឧកញ៉ា និងក្រុមគ្រួសារ តែងតែចេញមុខដឹកនាំធ្វើសឹងគ្រប់សកម្មភាពសប្បុរសធម៌ជួយសង្គមមិនដែលខាន។

ប្រជាពលរដ្ឋ ជាពិសេសអ្នកនៅភ្នំពេញ ចង់បានអង្គរធូរថ្លៃ សុទ្ធល្អ មានគុណភាពតាមស្ដង់ដារ សូមទាក់ទងទិញនៅ ផ្សារកសិផលធម្មជាតិឡេងណាវ៉ាត់ត្រា គ្រប់សាខាទាំងអស់ក្នុងរាជធានីភ្នំពេញ។ ផ្សារកសិផលធម្មជាតិឡេងណាវ៉ាត់ត្រា មានបន្លែ ត្រី សាច់ និងគ្រឿងឧបភោគបរិភោគ ដែលមានប្រភពច្បាស់លាស់ ផលិតតាមស្ដង់ដារ គិតគូរពីសុខភាពអតិថិជន មានលក់នៅផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា។ កសិផលជាតិគិតសុខភាពជាចម្បង មិនចាំបាច់ចេញពីផ្ទះ អាចបញ្ជាទិញតាម App ឥឡូវនេះ៕

អត្ថបទផ្សព្វផ្សាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ចរាចរណ៍៥ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៥ ថ្ងៃ មុន

គម្រោង​ទឹកស្អាត​ធំបំផុត​ចាយ​ទុនជាង ១០០ លាន​​ដុល្លារ​នៅ​បាក់ខែង ​គ្រោង​​ចាប់ផ្តើម​សាងសង់​

Sokha Hotels

ព័ត៌មានពេញនិយម