សេដ្ឋកិច្ច
ការដោះដូរទំនិញកម្ពុជា-ម៉ាឡេស៊ី សម្រេចបានជាង $៣០០ លាន នៅត្រីមាសទី១ កើនជិត ៥០%
ការដោះដូរទំនិញកម្ពុជា-ម៉ាឡេស៊ី សម្រេចបាននូវទំហំទឹកប្រាក់ជាង ៣៧២ លានដុល្លារ នៅក្នុងរយៈពេល ៣ ខែ ឆ្នាំ ២០២៦ កើនឡើង ៤៩,៤% ប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលឆ្លុះបញ្ចាំងអំពីតម្រូវការកើនឡើងនៃប្រទេសទាំងពីរ ខណៈកម្ពុជា នៅតែបន្តរក្សាបានទីផ្សារសំខាន់ៗរបស់ខ្លួន។

ទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) បង្ហាញថា គិតចាប់ពីខែមករា ដល់ខែមីនា ២០២៦ ទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-ម៉ាឡេស៊ីសម្រេចបាន ៣៧២ លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅម៉ាឡេស៊ីមានទំហំទឹកប្រាក់ ៥៥ លានដុល្លារ កើនឡើង ៤៨,៣% ចំណែកម៉ាឡេស៊ីនាំចូលមកវិញ មានតម្លៃ ៣១៧ លានដុល្លារ កើន ៤៩,៦%។
ប្រទេសម៉ាឡេស៊ី គឺជាដៃគូពាណិជ្ជកម្មធំជាងគេទី ៧ របស់កម្ពុជា បន្ទាប់ពីប្រទេសចិន សហរដ្ឋអាមេរិក វៀតណាម ថៃ ជប៉ុន និងសិង្ហបុរី។
លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា ទំហំពាណិជ្ជកម្មកម្ពុជាមានកំណើន ឆ្លុះបញ្ចាំងពីការរក្សាបាននូវទីផ្សារសំខាន់ៗរបស់ខ្លួន ដែលជាទីផ្សារនៅក្នុងតំបន់ និងពិភពលោក ដែលធានាបាននូវខ្សែច្រវាក់តម្លៃ និងផ្គត់ផ្គង់ ព្រមទាំងរក្សាបាននូវជំនឿចិត្តពីអ្នកបញ្ជាទិញ។

អ្នកតាមដានភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច លោកបណ្ឌិត ជ័យ តិច មានប្រសាសន៍ថា ការកើនឡើងនៃការនាំចូលទំនិញពីម៉ាឡេស៊ីដោយសារតែកម្ពុជាបានបង្វែរទំនិញមួយចំនួនពីប្រទេសថៃ បន្ទាប់ពីមានបញ្ហាព្រំដែនជាមួយគ្នា ជាមួយនឹងការធ្វើពហិការទំនិញថៃពីប្រជាជនកម្ពុជា។
នៅក្នុងឆ្នាំ ២០២៥ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ម៉ាឡេស៊ី សម្រេចបាននូវទំហំទឹកប្រាក់ចំនួន ១,១ ពាន់លានដុល្លារ កើនឡើង ២៤,៦៦% ក្នុងនោះ កម្ពុជានាំចេញទៅម៉ាឡេស៊ី មានតម្លៃ ១៤៣ លានដុល្លារ ធ្លាក់ចុះ ២,៥៥% ចំណែកឯម៉ាឡេស៊ីនាំចូលមកវិញ មានតម្លៃ ៩៣៥ លានដុល្លារ កើន ៣០,២៥%។ នេះបើយោងតាមក្រសួងពាណិជ្ជកម្ម៕
អត្ថបទ៖ ឡេង ដេត
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


