Connect with us

ព័ត៌មានអន្ដរជាតិ

សេដ្ឋកិច្ច​អាមេរិក​កើន​ឡើង​​៦.៤​%​ក្នុង​ត្រី​មាស​ទី​១ ជំរុញ​ពី​ការ​ចាក់​វ៉ាក់​សាំង​ដ៏​សំខាន់​

បានផុស

នៅ

សេដ្ឋកិច្ច​​​អាមេរិក​នៅ​ក្នុង​ត្រី​មាស​ទី​១​ ឆ្នាំ​២០២១​នេះ​បាន​​​​កើន​​ឡើង៦.៤​% ​ដោយ​កម្មវិធី​​​ចាក់​វ៉ាក់​សាំង​ជា​ផ្នែក​ជំរុញ​​ដ៏​សំខាន់​របស់​រដ្ឋាភិបាល និង​​ការ​ស្ទុះ​ងើប​​ឡើង​វិញ​ប្រកប​ដោយ​ស្ថេរភាព​​នៅ​ក្នុង​ទី​ផ្សារ​ការងារ​​ដែល​​បាន​ជួយ​យ៉ាង​ច្រើន​​​​ពី​ផលប៉ះ​ពាល់​ដោយ​កូវីដ-១៩។

អត្រា​ប្រចាំ​ឆ្នាំ​ដែល​ចេញ​ផ្សាយ​ដោយ​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ បាន​បង្ហាញ​ថា សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក​បាន​ស្ថិត​នៅ​លើ​ផ្លូវ​ដ៏​រឹង​មាំ​​ក្នុង​​ការ​ងើប​ឡើង​វិញ។ តាម​​ធម្មតា ផលិត​ផល​ក្នុង​ស្រុក​សរុប​ (GDP) របស់​អាមេរិក​ ដែល​ជា​វិធានការ​សេដ្ឋកិច្ច​ដ៏​ធំ​បំផុត​ បាន​កើន​ឡើង​ប្រហែល​ជា​ ២ ទៅ ២.៥% ប៉ុណ្ណោះ​នៃ​ឆ្នាំ​ ប៉ុន្តែ​ជំងឺ​កូវីដ-១៩​បាន​វាយ​ប្រហារ​យ៉ាង​ព្រៃ​ផ្សៃ​ធ្វើ​ឲ្យ​ប្រទេស​នេះ​បាន​ដាក់​បំរាម និង​បិទ​សេដ្ឋកិច្ច។

ទិដ្ឋភាព​ពល​រដ្ឋ​អាមេរិក
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពី​មួយ​ឆ្នាំ​មុន ភាព​អត់​ការងារ​ធ្វើ​របស់​អាមេរិក​​​បាន​កើន​ឡើង​ខ្ពស់​បំផុត​មួយ ​នៅ​ពី​ក្រោយ​ភាព​អត់​ការងារធ្វើ​ខ្ពស់​បំផុត​​​ក្នុង​​សង្គ្រាម​លោក​លើក​ទី​២​ដែល​មាន​១៤.៨​% វា​បាន​ធ្លាក់​ចុះ​ដល់​​៦​%។

សេដ្ឋកិច្ចបាន​ធ្លាក់​ចុះ​យ៉ាង​អាក្រក់​បំផុតប្រចាំ​ត្រី​មាស​ក្នុង​ប្រវត្តិ​សាស្ត្រ​កាល​ពី​ឆ្នាំ​មុន ​ដែល​បាន​ធ្លាក់ដល់​៣២.៩%​នៅ​លើ​មូលដ្ឋាន​គ្រឹះ​ប្រចាំ​ឆ្នាំ​មួយ។ វាបាន​​ងើប​ឡើង​វិញ​ចំនួន​៤.៣%​ក្នុង​រយៈ​ពេល​៣​ខែ​ចុង​ក្រោយ​​ក្នុង​​ឆ្នាំ​២០២០ បន្ទាប់​ពី​ការ​កត់​ត្រា​អត្រា​កំណើន​ប្រចាំ​ឆ្នាំ​គួរ​ឲ្យ​កត់​សំគាល់​​គឺ​៣៣.៤​%​ក្នុង​រយៈ​ពេល​៣​ខែ​មុន។

ក្រសួង​ពាណិជ្ជកម្ម​បាន​ឲ្យ​ដឹង​ថា ៖«ការ​កើន​ឡើង​​​នៃ​​ផលិត​ផល​ក្នុងស្រុក ត្រី​មាស​ទី​១​បានឆ្លុះ​បញ្ចាំង​ពីសេដ្ឋកិច្ច​​បន្ត​ងើប​ឡើង​វិញ ការ​បើក​ពាណិជ្ជកម្មឡើង​វិញ​ និង​ការ​ឆ្លើយ​តប​របស់​រដ្ឋាភិបាល​នៅ​តែ​បន្ត​ពាក់​ព័ន្ធ​នឹង​ជំងឺ​កូវីដ-១៩»។

បញ្ហា​នៅ​តែ​បន្ត​មាន ចំនួន​មនុស្ស​ដាក់​ពាក្យ​សុំ​​អត្ថ​ប្រយោជន៍​ពី​ភាព​អត់​ការងារ​​ធ្វើ​​នៅ​តែ​មាន​កម្រិត​ខ្ពស់ជា​រៀង​រាល់​សប្តាហ៍​។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ក្រសួង​ការងារ​​អាមេរិក​បាន​និយាយ​ថា មនុស្ស៥៥៣​ពាន់​នាក់​បាន​ដាក់​ពាក្យ​សុំ​អត្ថ​ប្រយោជន៍​កាល​ពី​សប្តាហ៍​មុន។ ចំនួន​​​នេះ​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ ប៉ុន្តែ​​វា​នៅ​ជិត​២​ដងនៃ​កម្រិត​មុនកូវីដ-១៩​រាត​ត្បាត និង​ទី​ផ្សារ​ការងារបាន​ធ្លាក់​ចុះ​៨.៤​លាន​។

ទោះ​បី​ជា​យ៉ាង​ណា កម្មវិធី​ចាក់​វ៉ាក់​សាំង​យ៉ាង​លឿន ការបើក​អាជីវកម្ម​ឡើង​វិញ និងកញ្ចប់​ថវិកា​​ជំរុញ​ចំនួន​១.៩ប៊ីលាន​ដុល្លារអាមេរិក​របស់​រដ្ឋបាល​ប្រធានាធិបតី ចូ បៃដិន ​បាន​បង្កើន​ទំនុក​ចិត្ត​​អតិថិជន និង​​​ជំរុញ​ឲ្យ​សេដ្ឋកិច្ច​ងើប​ឡើង​វិញ​គួរ​ឲ្យ​ចាប់​អារម្មណ៍។

រដ្ឋាភិបាល​អាមេរិក​​បាន​​បញ្ចេញ​​ទឹក​ប្រាក់​ទៅ​ពល​រដ្ឋ​អាមេរិក​ចំនួន​៩០​លាន​នាក់​ក្នុង​ខែ​មីនា និងទំនុក​ចិត្ត​អតិថិជន​​​ឥឡូវ​នេះ​បាន​ឈាន​ដល់​កម្រិត​មុ​ន​ពេល​កូវីដ-១៩​​វាយ​ប្រហារ​​​ដោយ​ការ​ងើប​ឡើង​​វិញ​​សម្រាប់​រយៈ​ពេល​៤​ខែ​ជាប់​គ្នា៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ businessinside

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម