Connect with us

សេដ្ឋកិច្ច

រដ្ឋមន្ត្រីពាណិជ្ជកម្មសុំគោល​ការណ៍​ពីសម្តេចតេជោ ផ្អាកការនាំចូលសាច់បង្កកពីប្រទេស​ឥណ្ឌា

បានផុស

នៅ

លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានស្នើ​ទៅ​ សម្ដេចអគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជាសុំការសម្រេច​លើ​វិធានផ្អាកការ​នាំចូល​សាច់​បង្កក​ពី​ឥណ្ឌាស្រប​ពេលដែល​ប្រទេស​ឥណ្ឌាកំពុង​ប្រឈម​ខ្លាំង​នឹង​ការឆ្លង​រាលដាល​នៃ​វីរុស​កូ​វីដ​-១៩​ដែល​ប​ំប្លែងខ្លួនថ្មី​។​

លិខិត​ផ្ញើ​ជូនទៅ​សម្ដេចនាយក​រដ្ឋមន្ត្រី​នៅថ្ងៃទី ៣០ ខែមេសា លោក​រដ្ឋមន្ត្រី បានស្នើ​សុំ​គោលការណ៍​សម្រេច​លើការ ឃាត់ទុក​ទំនិញ​ដែល​នាំចូល​ប្រទេស​កម្ពុជា​និង​ផ្អាក​នាំចូល​ជា​បណ្ដោះអាសន្ន នូវ​ការ​នាំចូល​សាច់​បង្កក និង​មុខទំនិញ​បង្កក​ដែល​នាំចូល​មកពី​ប្រទេស​ឥណ្ឌា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋមន្ត្រីក៏បាន ស្នើ​សុំ​គោលការណ៍​សម្រេច​ពីស​ម្ដេច​តេ​ជោ ជុំវិញ​ការបង្កើត​គណៈកម្មការ​ចំពោះ​កិច្ច​មួយ​សម្រាប់​ស្រាវជ្រាវ និង​ត្រួតពិនិត្យ​មេរោគកូ​វីដ​១៩ ជាពិសេសវីរុស កូរីដ១៩ លើសាច់និងមុខទំនិញបង្កកដែលមានហានិភ័យខ្ពស់ទាំងនេះរួមទាំងស្នើសុំការកិច្ចសហការពីរដ្ឋាភិបាលឥណ្ឌាក្នុងការស្រាវជ្រាវរកប្រភពនិងបញ្ជាក់ពីការពាក់ព័ន្ធ នៃអ្នកបម្រើការផលិតវេចខ្ចប់បង្កក និងដឹកជញ្ជូននូវ ផលិតផលនេះជាមួយនឹងអ្នកពាក់ព័ន្ធដែលកំពុងឆ្លងជំងឺកូដ-១៩ ប្រភេទថ្មីនេះនៅប្រទេសឥណ្ឌា។

ក្នុងករណ៏ត្រូវបាន រកឃើញថាផលិតផលនេះមានជាប់ពាក់ព័ន្ធ ឬមានផ្ទុកនូវវីរុសកូវីដ១៩ ក្រុមការងារនឹងអនុវត្តតាមវិធានច្បាប់រួមទាំងការកំទេចផលិតផលសាច់បង្គកនិងមុខទំនិញបង្កកនាំ ចូលពីប្រទេសឥណ្ឌានេះ ហាមឃាត់ការនាំចូលនិងស្រាវជ្រាវរកផលិតផលដែលបានចែកចាយហើយដើម្បីកំទេចចោលដោយធ្វើការពន្យល់ទៅភាគីឥណ្ឌាដើម្បីចៀសវាងការ ភាន់ច្រឡំវិធានការដែលបានចាត់និងវិធានការតបតផ្នែកពាណិជ្ជកម្មនិងការទូត។

រហូតមកដល់បច្ចុប្បន្ននេះគឺមិនទាន់មានការបញ្ជាក់ណាមួយឬឯកសារវិទ្យាសាស្ត្រ (Scientific Study) ណាមួយពី​ស្ថាប័ន​អន្តរជាតិជាពិសេ សពីអង្គការសុខភាពពិភពលោក (World Health Organization) ថាមានការចម្លងវីរុស​កូវីដ១៩ តាមរយៈសំបកវេចខ្ចប់ ឬសាច់ស្រស់នៅឡើយទេជាពិសេសអង្គការស្បៀង និងកសិកម្មសហប្រជាជាតិ (FAO) និងរដ្ឋបាលចំណីអាហារនិងឱសថអាមេរិក (US FDA) ធ្លាប់បានបញ្ជាក់ថាគ្មានទិន្នន័យណាបានបង្ហាញថាការឆ្លងកូវីដ-១៩ បណ្តាល មកពីសំបកវេចខ្ចប់និងសាច់បង្កកនោះទេ។

ប៉ុន្តែរដ្ឋាភិបាលនៃប្រទេសមួយចំនួនរួមទាំងប្រទេសចិនផងដែរធ្លាប់បានចាត់វិធានការបង្ការហានិភ័យតាមរយៈការហាមឃាត់និង ដុតកំទេចផលិតផលដែលមានហានិភ័យនេះផងដែរ។ ដោយឡែកចំពោះការត្រួតពិនិត្យនិងធ្វើតេស្តត្រួតពិនិត្យរកវីរុសកូវីដ១៩ លើសាច់បង្កកនិងមុខទំនិញដែលមានហានិភ័យខ្ពស់គឺជាវិធានការបង្ការហានិភ័យដោយមូលហេតុថាការផ្អាកជាបណ្តោះអាសន្នដោយឈរលើមូលដ្ឋានការពារសុខភាពសាធារណៈ។

​ក្រសួងពាណិជ្ជកម្មបាន​ស្នើសុំ​គោលការណ៍​ពី​សម្ដេចនាយក​រដ្ឋមន្ត្រីបែបនេះ​បន្ទាប់ពី​កម្ពុជា​បានសម្រេច​ហាមឃាត់​អ្នកដំណើរ​ទាំងអស់​ធ្វើដំណើរ​មកពីឬ​ឆ្លងកាត់​ប្រទេសឥណ្ឌា ​មិន​ឲ្យ​ចូល​ប្រទេស​កម្ពុជា​ជា​បណ្ដោះអាសន្ន​សិនដោយសារតែ​ការឆ្លង​រីក​រាលដាល​នៃ​មេរោគ​កូ​វីដ​-១៩​ទម្រង់​ថ្មី B1617 កំពុង​ផ្ទុះឡើង​ខ្លាំង​នៅក្នុង​ប្រទេស​ឥណ្ឌា​។

យោងតាម​តួលេខ​ចេញ​ដោយ​អង្គការ​សុខភាព​ពិភពលោក​កាលពី​កន្លងទៅនេះ​បាន​ឲ្យ ដឹងថាឥណ្ឌា​មាន​អ្នក​វីរុស​កូ​វីដ​-១៩​សរុប​រហូតដល់​ជិត ២០​លាន​នាក់​ហើយ ក្នុងនោះ​មនុស្ស​ដល់​ទៅជិត ៣​សែន​នាក់ បាន​ស្លាប់​ដោយសារ​ផ្លូវដង្ហើម​នៃ​វីរុសមួយ​នេះ៕ ដោយ៖ណារី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ នាទី មុន

ភ្លើងឆេះព្រៃក្បែរក្រុងបាត់ដំបងកាលពីយប់មិញសមត្ថកិច្ចសន្និដ្ឋានថាអាចមានអ្នកលួចដុត

ព័ត៌មានជាតិ៣៧ នាទី មុន

កម្ពុជា អាចនឹងមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ពី១០ ទៅ១៥ភាគរយ ចាប់ពីថ្ងៃទី១៩ ដល់២១មេសា

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលករខ្មែរ ២៩នាក់ចាញ់បោកមេខ្យល់នាំទៅធ្វើការនៅអារ៉ាប៊ីសាអ៊ូឌីត នឹងឡើងយន្តហោះវិលមកកម្ពុជាវិញនៅថ្ងៃនេះ

ព័ត៌មានជាតិ៩ ម៉ោង មុន

ខេត្ត​កំពត​រៀបចំ​ទីកន្លែង​សាងសង់​ប្រាសាទ​លោកយាយ​ម៉ៅ​លើ​ភ្នំ​ទ្វារ​ថែមទៀត​ ដើម្បី​បង្កើន​ភាព​ទាក់ទាញ​ភ្ញៀវទេសចរ​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ៖ ពលរដ្ឋខ្មែរចំនួន៧៨ដែលចាញ់បោកមេខ្យល់នៅអារ៉ាប៊ីសាអូឌីតត្រូវបានជួយសង្គ្រោះ

Sokha Hotels

ព័ត៌មានពេញនិយម