Connect with us

សេដ្ឋកិច្ច

ការនាំចេញកសិផលបាន​ជាង២​ ០៩១​លាន​ដុល្លារ​ ៤​ខែដើមឆ្នាំ ក្នុងវិបត្តិកូវីដ-១៩​​

បានផុស

នៅ

របាយការណ៍ក្រសួងកសិកម្ម​បានបង្ហាញថា ក្នុងរយៈពេល៤ខែដើមឆ្នាំ ការនាំចេញផលិតផលកសិកម្ម ផ្នែកដំណាំមានចំនួន ១ ៩៦៣ ៩៣០ ៤៩៧,៤២ដុល្លារ ចំណែកការនាំចេញផ្នែកកៅស៊ូ ផលិតកម្មសត្វ និងវារីវប្បកម្មមានចំនួន ១២៧ ២៣៥ ៥១៩,០០ដុល្លារ ហើយការនាំចេញផលិតផលកសិកម្មសរុបមានចំនួន ២ ០៩១ ១៦៦ ០១៦,៤២ ដុល្លារ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វែង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ​២០២១​នេះ បាន​បង្ហាញលទ្ធផលនៃការនាំ​ចេញ​ផលិតផល​ក​សិកម្មក្នុងរយៈពេល៤ខែដើមឆ្នាំ២០២១ ​ក្នុងដំណាក់កាលដ៏លំបាក នៃការរីករាលដាលជំងឺកូវីដ-១៩ នៅប្រទេស​​កម្ពុជា​​។

តាមទិន្នន័យរបស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម ដែលបង្ហាញដោយលោក វែង សាខុន ​បានឱ្យដឹងថា រយៈពេល៤ខែដើមឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញផលិតផលកសិកម្មទៅក្រៅប្រទេសសរុបចំនួន ៣ ៨២៦ ៤៣២,៨៥តោន ទៅកាន់ប្រទេសចំនួន៥៤ ដែលចំនួននេះ មានការកើនឡើងប្រមាណ ១ ៧៨៤ ០០៦,៨០តោន ស្មើនឹង៨៧,៣៥ ភាគរយ បើប្រៀបធៀប នឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០ ដែលទទួលបានត្រឹមតែ ២ ០៤២ ៤២៦,០៥ តោន។

ដោយឡែកការនាំអង្ករចេញក្នុងរយៈពេល០៤ ខែដើមឆ្នាំ២០២១នេះ មានចំនួន​១៩២ ៤៩៥ តោន មានការថយចុះចំនួន ១០៧ ៧៥៧ តោន បើប្រៀបធៀបនឹងបរិមាណនាំចេញក្នុងរយៈ ពេល៤ ខែដូចគ្នាខ្ញុំឆ្នាំ២០២០ មានចំនួន៣០០ ២៥២ តោន។ ចំណែកការនាំស្រូវចេញទៅប្រទេសវៀតណាមក្នុងរយៈពេល៤ ខែដើមឆ្នាំ ២០២១នេះមានចំនួន ១ ៥២៩ ២៨០ តោន ដែលចំនួនននេះ មានការកើនឡើង ៦៤៦ ០៨៤ តោន៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៦ នាទី មុន

អ្នកវិទ្យាសាស្រ្តរកឃើញថ្នាំ ជួយអ្នកខ្ជិលហាត់ប្រាណ ឲ្យឡើងសាច់ដុំដូចគេដូចឯង

ព័ត៌មានជាតិ២២ នាទី មុន

រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល ៥ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

Sokha Hotels

ព័ត៌មានពេញនិយម