Connect with us

សេដ្ឋកិច្ច

​តម្លៃ​ហាងឆេងមាស ​ធ្លាក់​ចុះ​ដល់ ៥២៣៦ ​ដុល្លារ ​ក្នុងមួយ​តម្លឹង​

បានផុស

នៅ

អ្នក​ជំនាញ​នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​បាន​ឱ្យ​ដឹង​ថា​ ​តម្លៃ​ហាង​ឆេង​មាស​ធ្លាក់​ចុះ​ដល់​ ៥២៣៦ ​ដុល្លារ ​ក្នុង​មួយ​តម្លឹង​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ​បន្ទាប់​ពី​ធ្លាក់​ចុះ​យ៉ាង​គំហុក​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ឡុង សំណាង ​នាយក​អភិវឌ្ឍ​អាជីវកម្មនៃក្រុមហ៊ុន ​PP Link securities ​ប្រាប់កម្ពុជាថ្មី ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ​តម្លៃមាស​បានធ្លាក់ចុះ​តាំងពីថ្ងៃសុក្រសប្ដាហ៍មុន ​នៅ​ក្នុងម៉ោង​ព័ត៌មាន​ពាក់ព័ន្ធនឹង​កំណើន​ការងារធ្វើនៅសហរដ្ឋអាមេរិកមានការកើនឡើងខ្លាំង ​រុញច្រានឱ្យតម្លៃហាងឆេងមាស​មាន​ការ​ធ្លាក់​ចុះ​។​

​លោក ឡុង សំណាង ​យល់ឃើញថា៖ «កត្តាទី១ ​ធ្វើឱ្យប្រាក់ដុល្លារល្អ ទី២ កំណើការងារល្អ​សេដ្ឋកិច្ច​នឹងល្អ ​រុញច្រានឱ្យហាងឆេងមាសល្អ ទី២ ​ពាក់ព័ន្ធនឹងប្រាក់ឈ្នួលក្នុងមួយម៉ោងមានកំណើន ជំរុញ​ឱ្យ​ប្រាក់ដុល្លារឡើងថ្លៃ»។

​លោក ឡុង សំណាង ​បន្ថែមថា ​តម្លៃ​មាស​នឹង​បន្ត​ធ្លាក់​ចុះ​ នៅ​ក្នុង​សប្ដាហ៍​នេះ​ ​ប៉ុន្តែ​អាច​នឹង​ងើប​ឡើង​បន្តិច​នៅ​ថ្ងៃសុក្រ​ចុង​សប្ដាហ៍​នេះ ដោយឡើងមិនច្រើនទេ ប្រមាណ ៣០% នៃតម្លៃ​ដែល​បាន​ធ្លាក់ចុះ។

គិតត្រឹមម៉ោង ៩ ព្រឹកថ្ងៃចន្ទ ០៨ មិថុនា ២០២៦នេះ តម្លៃហាងឆេងមាសនៅតាមហាងនានាក្នុងរាជធានីភ្នំ​ពេញលក់ចេញ ៥២៣ ដុល្លារ ក្នុងមួយជី៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម