ក្រសួង​ការងារ​ឲ្យរោងចក្រ​បើកប្រាប់ខែ​ដល់កម្មករ​​មិន​ឲ្យ​លើស​ពី​ថ្ងៃ ១៤ ឧសភា​នេះទេ
Connect with us
Helistar Cambodia - Helicopter Charter Services

សេដ្ឋកិច្ច

ក្រសួង​ការងារ​ឲ្យរោងចក្រ​បើកប្រាប់ខែ​ដល់កម្មករ​​មិន​ឲ្យ​លើស​ពី​ថ្ងៃ ១៤ ឧសភា​នេះទេ

បានផុស

នៅ

ក្រសួង​ការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈបាន​ជូនដំណឹងពីការ​ចូលធ្វើការ​ឡើងវិញ និងការ​បើកប្រាក់ឈ្នួលដល់​កម្មករនិយោជិក​នៅតាម​រោងចក្រ សហគ្រាស ក្រោយ​ការ​បញ្ចប់វិធានការ​បិទ​ខ្ទប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​សេចក្តីជូនដំណឹង​ដល់​បណ្តា​រោងចក្រ សហគ្រាស ដែល​ស្ថិតនៅ​តំបន់លឿង ក្នុង​ភូមិសាស្រ្ត​រាជធានី​ភ្នំពេញនិង​ក្រុង​តាខ្មៅក្រសួង​បាន​បញ្ជាក់ថា ​ការ​បើក​ដំណើរការអាជីវកម្ម ផលិតកម្មឡើងវិញ​ គឺ​មិន​​ត្រូវ​ភ្ជាប់​ជាមួយ​លក្ខខណ្ឌ​ការ​ចាក់​វ៉ាក់សាំង​នោះ​ឡើយ។ ជាមួយ​គ្នា​នេះ កា​រ​បើកប្រាក់ឈ្នួលសម្រាប់ខែ​មេសា ៥០% និង​ប្រាក់​ឧបត្ថម្ភ​នានា​ដល់​​កម្មករនិយោជិត មិន​ត្រូវ​ឲ្យ​ហួស​ថ្ងៃ ១៤​ ខែ​ឧសភា​នោះ​ដែរ។

ក្រសួង​ក៏បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ចំពោះ​បង​ប្អូន​កម្មករកម្មការិនី ដែលស្ថិត​នៅ​តំបន់ក្រហមនិងលឿងទុំ សូមនាយក រោងចក្រ​សហគ្រាស​បើកប្រាក់ឈ្នួល និងឧបត្ថម្ភតាមប្រព័ន្ធធនាគារ​ជូន​បង​ប្អូន​កម្មករនិយោជិត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services