សេដ្ឋកិច្ច
ធនាគារជាតិឱ្យបន្តការរៀបចំឥណទានឡើងវិញដល់ដំណាច់ឆ្នាំនេះ
ធនាគារជាតិ នៃកម្ពុជា បានប្រកាសអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តធ្វើឥណទានរៀបចំឡើងឡើវិញ រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២១នេះ ដើម្បីដោះស្រាយបញ្ហាប្រឈម និងសម្រាលបន្ទុកប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជំងឺកូវីដ១៩។
ដោយឡែកចំពោះអតិថិជនដែលរស់នៅទីតាំងតំបន់បិទខ្ទប់តាមការកំណត់របស់រាជរដ្ឋាភិបាល ឬអាជ្ញាធរពាក់ព័ន្ធ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុអាចធ្វើឥណទានរៀបចំឡើងវិញលើសពី៣ដង ក្នុងអំឡុងពេលអនុគ្រោះ និងបន្តលើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុពិនិត្យលទ្ធភាពអនុគ្រោះ បន្ធូរបន្ថយ ឬការលើកលែងការយកសោហ៊ុយ ឬការពិន័យផ្សេងៗតាមស្ថានភាពជាក់ស្ដែងរបស់អតិថិជន។
ក្រៅពីនេះ គឺធនាគារជាតិបន្តការរក្សាអនុវត្តប្រាក់បម្រុងកាតព្វកិច្ចតាមអត្រា៧%ដែល រហូតដល់មានការជូនដំណឹងថ្មី។
កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងស្នើ ឱ្យធនាគារជាតិ ធ្វើការជាមួយធនាគារទាំងអស់សិក្សាទៅលើការបន្ធូរបន្ថយបញ្ចុះការប្រាក់ និងពន្យាការសងប្រាក់ទៅតាមលទ្ធភាពរបស់អតិថិជនក្នុងដំណាក់កាលកូវីដ១៩។
សម្តេចតេជោហ៊ុន សែន ក៏ថ្លែងសំណូមពរឲ្យមានការពន្យាពេលសង បន្ថយអត្រាការប្រាក់ រៀបចំឥណទានឡើងវិញ ដើម្បីសម្រួលដល់ការលំបាកហើយអំពាវនាវជាទូទៅ ដល់អ្នកពាក់ព័ន្ធទាំងអស់ រាប់ទាំងម្ចាស់ដើមដែលមានប្រាក់ទៅដាក់ធនាគារ បន្ថយប្រាក់ចំណេញបន្តិច ដើម្បីឲ្យធនាគារបន្ថយអត្រាការប្រាក់សម្រាប់អតិថិជនប្រជាពលរដ្ឋដែលកំពុងរងគ្រោះក្នុងវិបត្តិកូវីដ១៩៕
អត្ថបទ៖ ឡេង ដេត
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ