សេដ្ឋកិច្ច
ទុរេនមួយហិកតា អាចរកប្រាក់ចំណូលពី១ទៅ២ម៉ឺនដុល្លារជូនកសិករ
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានឱ្យដឹងថា កសិករអាចរកប្រាក់ចំណូលបានច្រើនពីការដាំដំណាំទុរេនដោយក្នុង១ហិកតាអាចទទួលបានប្រមាណ ១ ទៅ ២ ម៉ឺនដុល្លារ ក្នុងលក្ខខណ្ឌនៃការដាំដុះអនុវត្តតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ដែលវាជួយលើកស្ទួយដល់ជីវភាពគ្រួសារកាន់តែប្រសើរឡើង។
លោករដ្ឋមន្ត្រីបានបន្តថា «ប្រសិនបើកសិករដាំជាលក្ខណៈទ្រង់ទ្រាយធំឬច្រើនគ្រួសារដោយមានការចងក្រងជាសហគមន៍ ដំណាំទុរេននឹងអាចជួយរកចំណូលបានច្រើនដល់សេដ្ឋកិច្ចជាតិទៀតផង»។
យ៉ាងណាក៏ដោយ លោក រដ្ឋមន្ត្រីបានបន្ថែមថា ទោះបីជាដំណាំនេះទទួលបានប្រាក់ចំណូលខ្ពស់ ប៉ុន្តែតម្រូវឱ្យមានការវិនិយោគទុនច្រើន និងទាមទារការអនុវត្តបច្ចេសទេសត្រឹមត្រូវជាមួយនឹងការថែទាំយ៉ាងដិតដល់ ទើបទទួល
បានជោគជ័យផងដែរ។
លោករដ្ឋមន្ត្រីបានទទួលស្គាល់ថា ការដាំដំណាំទុរេននៅកម្ពុជា នាពេលបច្ចុប្បន្នកំពុងតែពេញនិយមដោយសារមានអតិថិជននៅក្នុងស្រុកជាច្រើនបានគាំទ្រទៅលើគុណភាពនិងសុវត្ថិភាពរបស់ផលិតផលទុរេនកម្ពុជា។ ម៉្យាងទៀត
តម្លៃទុរេនក្នុងស្រុកគឺខ្ពស់ជាងទុរេននាំចូល ហើយមិនមានបញ្ហាទីផ្សារដោយសារមានតម្រូវការខ្ពស់។
លោករដ្ឋមន្ត្រីបានឱ្យដឹងទៀតថា បច្ចុប្បន្ននេះ កម្ពុជាមានផ្ទៃដីដាំដុះដំណាំទុរេនចំនួន ៥២៨៩ ហិកតា ក្នុងនោះផ្ទៃដីប្រមូលផលមានចំនួន ៣៤០៣ ហិកតា ដែលទទួលបានបរិមាណផលប្រមាណ ៣៦,៦៥៦ តោនក្នុង១ឆ្នាំ។
លោករដ្ឋមន្ត្រីបាន បន្តទៀតថា «សព្វថ្ងៃនេះការដាំដុះដំណាំទុរេនរបស់ប្រជាពលរដ្ឋមួយចំនួនគឺបានអនុវត្តតាមការណែនាំរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ជាពិសេសកសិករខ្នាតមធ្យម និងធំដោយសារពួកគាត់មានលទ្ធភាពនិងថវិកាសម្រាប់វិនិយោគជាលក្ខណៈអាជីវកម្មពិតប្រាកដ។ ដោយឡែកកសិករមួយចំនួនទៀត ជាកសិករខ្នាតតូច ឬអ្នកដាំទុរេនជាលក្ខណៈគ្រួសារ ឬជាកម្សាន្តតែប៉ុណ្ណោះដែលពួកគាត់ធ្វើការដាំដុះទៅតាមការយល់ឃើញ ឬដាំតាមយថាកម្មដោយមិនបានយកចិត្តទុកដាក់អនុវត្តតាមបច្ចេកទេសឱ្យបានត្រឹមត្រូវទេ»។
លោក រដ្ឋមន្ត្រី បានបញ្ជាក់ថា ដោយបានពិនិត្យឃើញដំណាំទុរេនកំពុងតែមានសក្តានុពលទីផ្សារ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាននិងកំពុងត្រៀមរៀបចំដាក់ចេញនូវគោលនយោបាយដើម្បីជួយលើកស្ទួយដំណាំទុរេននេះដោយមិនត្រឹមតែអាចផ្គង់ផ្គង់ក្នុងស្រុកប៉ុណ្ណោះទេ តែអាចធ្វើការនាំចេញទៅក្រៅងប្រទេសបានទៀតផង។
គោលនយោបាយដែលត្រៀមដាក់ចេញនោះរួមមានដូចជាបង្កើតស្ថានីយបង្កាត់និងផលិតពូជទុរេននិងដំណាំហូបផ្លែដែលពេញនិយមសម្រាប់ផ្គត់ផ្គង់ដល់កសិករដើម្បីងាយស្រួលដាក់លក់នៅលើផ្សារក្នុង និងក្រៅប្រទេសបណ្តុះបណ្តាលបច្ចេកទេសដាំដុះទំនើបរួមទាំងបច្ចេកទេសមុននិងក្រោយប្រមូលផលដល់អ្នកដាំដុះឱ្យស្របតាមស្តង់ដារសុវត្ថិភាព ឆ្លើយតមនឹងលក្ខខណ្ឌតម្រូវសម្រាប់ការនាំចេញចងក្រងសហគមន៍ផលិតដំណាំទុរេននិងដំណាំហូបផ្លែដើម្បីជំរុញផលិតកម្មស្របតាមស្ដង់ដារនិងតម្រូវការទីផ្សារលើកទឹកចិត្តដល់វិស័យឯកជនក្នុងការបង្កើតការវិនិយោគ ដើម្បីជំរុញខ្សែច្រវាក់ផលិតកម្ម និងការផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនិងជំរុញការនាំចេញទៅក្រៅប្រទេស និងរៀបចំបង្កើតសហព័ន្ធកសិឧស្សាហកម្មកម្ពុជា សម្រាប់គាំទ្រ លើកទឹកចិត្ត និងជំរុញការអភិវឌ្ឍវិស័យកសិកម្ម កសិឧស្សាហកម្មនិងកសិធុរកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទ៖ សំអឿន
ចុចអាន៖ ទុរេនកំពុងពេញនិយមលើទីផ្សារក្នុងស្រុក ក្រសួងត្រៀមគោលនយោបាយលើកស្ទួយពង្រីកទីផ្សារទៅក្រៅស្រុក
ចុចអាន៖ ផ្លូវទៅកំពតជិះទៅមកលែងស្ទះ ស្រោចកៅស៊ូ AC រលោងស្អាត មកដល់ពេលនេះសម្រេចបាន ៩៨%
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះផ្ទះពលរដ្ឋក្នុងបុរីពិភពថ្មីកំបូល