Connect with us

សេដ្ឋកិច្ច

ផ្សិតក្ងោកឆ្នាំនេះហុចផលឱ្យល្អ តម្លៃក៏បានគួរសម ពលរដ្ឋសប្បាយ និងការប្រមូលផល

បានផុស

នៅ

ភូមិភាគឦសាន​នៃខេត្តរតនគិរី សំបូរ​ទៅដោយធនធានធម្មជាតិ និង​ផ្ដល់​អនុផល​ស្ទើរ​គ្រប់​រដូវកាល ដែល​អាច​ចិញ្ចឹម​ជីវភាព​បងប្អូន​ប្រជាពលរដ្ឋ​ក្រៅ​ពី​របរធ្វើស្រែចម្ការ លក់ដូរ និង​នេសាទ។ 

ប្អូនប្រុស​ម្នាក់ ដែល​ជា​អ្នក​រក​ផ្សិត​ក្ងោក នៅ​ឃុំ​ប៉ាក់កាឡាន់ ស្រុក​វើនសៃ មាន​ការ​សប្បាយ​ចិត្ត​និង​រីក​រាយ​ជា​ខ្លាំង ខណ:​ឆ្នាំ​នេះសំបូរ​ផ្សិត​ហើយ​លក់​បាន​តម្លៃថ្លៃ​គួរសម​ផង​នោះ។ ហើយ​ថា​ មួយ​ថ្ងៃ​គាត់​អាច​ដក​ផ្សិត​បាន​ប្រមាណ​ជា ៧​ទៅ​១០​គីឡូក្រាម ក្នុងមួយថ្ងៃ ហើយ​មួយ​គីឡូ​អាច​លក់​បាន​ជាង​១ម៉ឺនរៀល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយចម្ងាយផ្លូវប្រមាណជា៥គីឡូម៉ែត្រ ក្នុងមធ្យោបាយម៉ូតូ ហើយផ្សិតនេះទៀតសោធ ច្រើន​ដុះ​នៅ​ដីល្បាយខ្សាច់មានសំណើមតិចៗ ជាពិសេស​ទៅទៀតនោះ ផ្សិត​នេះ​គឺ​ដុះ​ដោយឯកឯង តាម​បែប​ធម្មជាតិតែប៉ុណ្ណោះ។

ប្អូនស្រីឈ្មោះ អន ចាន់ ជាឈ្មួញទិញផ្សិតនៅឃុំប៉ាក់កាឡាន់ ស្រុកវើនសៃ បានឲ្យដឹងដែរថា មួយ​ថ្ងៃគាត់អាចទិញផ្សិតប្រមាណជា១០០គីឡូក្រាម ហើយ​ផ្សិត​ដែលមានគុណភាពល្អ លក់​ចេញ​បាន​តម្លៃ​ថ្លៃដោយ​វានៅក្រពុំ រឹង​ល្អ និង​យក​មក​លក់​ឲ្យ​ទាន់​ពេលព្រឹក។

ជា​មួយ​គ្នា​នេះផងដែរ ប្អូនស្រី ម៉ាក ឃី ជា ឈ្មួញ​ទិញ​ផ្សិត​ក្ងោកនៅក្រុងបានលុង បានឲ្យដឹងដែរថា ផ្សិតដែលប្រមូល​ទិញនេះ ក្រៅពីលក់ឲ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត យកទៅ​កែច្នៃ​ធ្វើម្ហូប​ទទួល​ទានបានច្រើនមុខយ៉ាងឆ្ងាញ់ពិសា ហើយនោះ ក៏អាចលក់ជូនបងប្អូនតាមបណ្តាខេត្តផ្សេងៗ និង​លក់​ទៅទីក្រុងបាងកកប្រទេសថៃផងដែរ។ 

ជាងនេះទៅទៀត មធ្យោបាយនៃការលក់​កាន់តែទំនើបគឺការលក់ជូន​អតិថិជនតាមរយៈប្រព័ន្ធ​អន​ឡាញ ដែលធ្វើឲ្យអ្នកនិយមបរិភោគ អាចកុម្ម៉ង់ទិញបានយ៉ាងងាយស្រួល។ 

ហើយផ្សិតក្ងោកមាន ការទិញចូលក្នុងតម្លៃខុសគ្នាចាប់ពី ៦.០០០ រៀល១.០០០រៀល​ដល់១២.៥០០​រៀល។ ចំពោះផ្សិតក្ងោកនេះដែរគឺមាន៣ប្រភេទមានពណ៌ស លឿង និង​លឿងទុំ។ រីឯផ្សិតពណ៌លឿង មានរសជាតិឆ្ងាញ់ជាងគេ​ និងមាន​ការនិយមចូលចិត្តទទួលទាន។

គួរបញ្ជាក់ថា ​ឆ្នាំនេះ​ផ្សិតក្ងោកនេះអំណោយផលល្អណាស់ ដោយសារសំបូរភ្លៀងដើមឆ្នាំ ហើយ​អាកាសធាតុក្តៅ។ ផ្សិតក្ងោកនេះចាប់ផ្តើមមានសំបូរចាប់ពីខែមិថុនា ដល់ខែសីហា ហើយក្នុង​មួយខែ​សំបូរតែរយៈពេល២អាទិត្យតែប៉ុណ្ណោះ៕ អត្ថបទ៖ វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៨ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៨ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម