Connect with us

សេដ្ឋកិច្ច

គម្រោង​រថភ្លើង​លើ​អាកាស ​និង​ក្រោម​ដី​នៅ​ភ្នំពេញ​បាន​បញ្ចប់​​​ការ​សិក្សា​ជា​​ស្ថាពរ​

បានផុស

នៅ

ក្រសួង​សាធារណការ​ និង​ដឹក​​ជញ្ជូន​​​​សហការ​ជាមួយ​ទីភ្នាក់ងារ JICA ​បាន​បញ្ចប់​ការ​​​សិក្សា​​លើ​គម្រោង​រថភ្លើង​ Monorail​​ លើ​អាកាស​ និង​ក្រោម​ដី​(Subway) ​នៅ​រាជធានី​​ភ្នំពេញ​​​​ជា​​ស្ថាពរ​ហើយ​។ ​​នេះ​បើ​តាម​ប្រសាសន៍​​​លោក​ ស៊ុន ចាន់ថុល​​ រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​​ជញ្ជូន ក្នុង​ជំនួប​សម្តែង​ការ​គួរ​សម​សម្តេច​វិបុលសេនាភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា​​ដើម្បី​គោរព​រាយការណ៍​ជូន​អំពី​សមិទ្ធផល​ការងារ​សម្រេច​បាន ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន​ កាល​​ពី​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ​២០២១​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​រដ្ឋមន្រ្តី​បាន​​បន្ថែម​ថា​ ​ក្រសួង​បាន​សហការ​ជាមួយ​ទីភ្នាក់ងារ JICA​ដើម្បី​បង្កើត​គម្រោង​កំពង់ផែ​Port EDI គម្រោងសាងសង់កំពង់ផែសមុទ្រទឹកជ្រៅ១៤,៥ម៉ែត្រ ត្រៀមនឹងបញ្ចប់ឆ្នាំ២០២៥ គម្រោង​ពង្រីក​កំពង់​ផែស្វ័យតក្រុងភ្នំពេញ គម្រោងអភិវឌ្ឍន៍កំពង់ផែទេសចរណ៍នៅកំពត បាន​រៀប​ចំ​យុទ្ធសាស្ត្រសម្រាប់ការដឹកជញ្ជូនតាមផ្លូវដែក បានពិភាក្សាជាមួយភាគី វៀតណាម​ដើម្បី​តភ្ជាប់​ផ្លូវ​ដែក​ពី​ហូជីមិញមកបាវិត-ម៉ុកបៃ ​បាន​បញ្ចប់​គម្រោង​សិក្សា​សាង​សង់​រថភ្លើង​ Monorail​និង​រថភ្លើង​ក្រោម​ដី​(Subway) ​ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៧ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៩ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៩ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៩ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម