Connect with us

ព័ត៌មានជាតិ

រៀន​ជំនាញ​ចិញ្ចឹម​ត្រីអណ្តែង​ក្នុង​តង់ ​មួយ​គីឡូ​បោះ​ឲ្យ​ឈ្មួញ​បាន​តម្លៃ​ជាង ៥០០០ រៀល ជួយ​ជីវភាព​គ្រួសារ​ ​

បានផុស

នៅ

ខេត្តបាត់ដំបង៖ នៅក្នុងដំណាក់កាលដែលប្រទេសកម្ពុជា កំពុងប្រឈមមុខនឹងជម្ងឺកូវីដ១៩ ធ្វើអោយប៉ះពាល់សេដ្ឋកិច្ចប្រជាពលរដ្ឋនោះ ពលរដ្ឋខ្លះបានស្វះស្វែងទៅរៀនបច្ចេកទេសចិញ្ចឹមត្រីពីមន្រ្តីជំនាញ ដើម្បីយកមកអនុវត្តចិញ្ចឹមជាលក្ខណ:​គ្រួសារ ដើម្បីរកចំណូលបន្ថែមផ្គត់ផ្អង់ជីវភាព។

ជាក់ស្តែងលោក ហេង គឹមសាន្ត ជាកសិកររស់នៅភូមិ បឹងរាំង សង្កាត់ អូរម៉ាល់ ក្រុងបាត់ដំបង ជាកសិករមួយរូបដែលបាន​ចិញ្ចឹមត្រីអណ្តែងរយៈពេល១ឆ្នាំហើយ បន្ទាប់ពីទំនេរពីការងារស្រែចម្ការ។ លោកបានរៀបរាប់ថា បើទោះបីជា បច្ចុប្បន្ន​នេះ ត្រីអណ្តែងនៅលើទីផ្សារមានតម្លៃទាបក៏ដោយ លោកនៅតែចឹញ្ចឹមពីព្រោះទោះមិនបានលក់ ក៏ទុកសម្រាប់ ជាម្ហូបខ្លួនឯងឬធ្វើងៀតដែរ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបន្ថែមថា ខណៈទីផ្សារត្រីអណ្តែងបច្ចុប្បន្នមានតម្លៃតែ ៦ ០០០ រៀលក្នុងមួយគីឡូក្រាម លក់ខ្លួនឯង ប្រសិន​លើក​ឱ្យម៉ួយបានត្រឹម ៥ ០០០ រៀល ក្នុងមួយគីឡូក្រាមប៉ុណ្ណោះ។ លោកថាប្រសិនបើត្រីអណ្តែងមានតម្លៃឡើងដល់ ៧ ០០០ រៀល ក្នុងមួយគីឡូក្រាម លោកអាចលក់បានចំណេញគួរសម។ 

ចំណែកវិធីចិញ្ចឹមត្រីអណ្តែងក្នុងតង់វិញ លោកបានរៀនជាមួយមន្រ្តីជំនាញមន្ទីរកសិកម្មខេត្ត  ហើយលោកបានអនុវត្តន៍ ការចិញ្ចឹមនេះ រយ:ពេលមួយឆ្នាំមកហើយ។ លោកបញ្ជាក់ថា ការចិញ្ចឹមត្រីអណ្តែងក្នុងតង់នេះ ចំនុចសំខាន់បំផុតគឺទឹក  ដោយត្រូវពិនិត្យមើល ក្រែងមានក្លិនស្អុយ។ចំណែកការប្តូរទឹករយៈពេល ២សប្តាហ៍ ត្រូវប្តូរទឹកចេញម្តង ឬមួយសប្តាហ៍ ប្រសិនបើទឹកមានក្លិន ដោយសារការដាក់ចំណីច្រើនពេក។ 

ទោះយ៉ាងណាលោក ហេង គឹមសាន្ត សំណូមពរដល់ក្រសួងពាក់ព័ន្ធជួយជម្រុញឱ្យទីផ្សារត្រីអណ្តែងមានតម្លៃ ដើម្បីជួយលើកស្ទួយដល់ជីវភាពប្រជាកសិករ ដែលប្រកបមុខរបរចិញ្ចឹមត្រីអណ្តែងក្នុងស្រុក ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៨ នាទី មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ២ ម៉ោង មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច៤ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

Sokha Hotels

ព័ត៌មានពេញនិយម