Connect with us

សេដ្ឋកិច្ច

ជោគជ័យ កសិករនៅស្រុកសេសាន ខេត្តស្ទឹងត្រែង ដាំដំណាំទុរេនបានសម្រេចហើយ

បានផុស

នៅ

ខេត្តស្ទឹងត្រែង៖ កសិករនៅខេត្តស្ទឹងត្រែង ដែលកន្លងមកមិនធ្លាប់មានដំណាំទុរេន ពេលនេះបន្ដុំកសិករបានព្យាយាម ដំាដំណាំទុរេនសម្រេចបានជោគជ័យ ឆ្ងាញ់មិនចាញ់បណ្តាខេត្ត​នានានៅក្នុងប្រទេសកម្ពុជាឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសាន បានបញ្ជាក់ថា ការដាំដំណាំទុរេនបានដោយជោគជ័យនេះ ចាត់ទុកជាសមិទ្ធផលថ្មីមួយទៀតដែលប្រជាកសិករខិតខំធ្វើបានសម្រេចក្នុង​វិស័យកសិកម្ម ព្រោះដំណាំទុរេនខេត្តស្ទឹងត្រែងមិនធ្លាប់មានឡើយ។

លោកបន្តថា ក្នុងនាមអាជ្ញាធរស្រុក ចំពោះមុខកំពុងតែប្រជុំផ្សព្វផ្សាយដល់បន្តំកសិករ ប្រជាពលរដ្ឋមួយចំនួនដែលមានដីធ្លី និងមានលទ្ធភាពអាចមកមើលទីតាំងនេះ ដែលជា​កន្លែងសិក្សាជាក់ស្តែងផ្ទាល់ ដើម្បីឱ្យប្រជាពលរដ្ឋមានក្តីសង្ឃឹម និងការដាំដុះដំណាំ​ទុរេននេះ។

លោក ឃិន សុខា ម្ចាស់ចំការធុរេននៅ ឃុំកំភុន បានគាំទ្រនូវផែនការរបស់អាជ្ញាធរស្រុក ព្រោះ​បច្ចុប្បន្នកសិករភាគច្រើនបានផ្លាស់ប្តូរមុខរបស់ខ្លួន ពីការពឹងផ្អែកលើផលអនុផលព្រៃឈើ និងធ្វើនេសាទមកដាំដំណាំផ្សេងៗវិញ។

លោកបន្តថា កត្តាជោគជ័យលើការដំាដំណាំកសិកម្ម គឺភាពឧស្សាព្យាយាម ការថែទាំ និងមាន​ការ​គាំទ្រពីស្ថាប័នជំនាញ ជួយផ្នែកបច្ចេកទេស ទើបផលដំណាំផលិតបានមានទីផ្សាល្អ។

លោកបានថ្លែងថា៖ “យើងចង់​បានមន្ត្រីជំនាញគាត់ជួយថែមទៀតលើបទពិសោធន៍ ដើម្បីឱ្យទុរេនខេត្តស្ទឹងត្រែងបាននាំ​ចេញទៅកាន់ទីផ្សារដូចបណ្ដាខេត្តដទៃដែរ”។

លោក ទំ នីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានទទួលយកការស្នើឡើងនេះ ព្រោះនៅចំពោះមុខផែនការរបស់មន្ទីរ នៅពេលប្រជាកសិករផលិតបានផលិតផល​ច្រើន ​មន្ត្រីជំនាញនឹងជំរុញផ្នែកដាំដុះ​បន្ថែម ហើយរៀបចំឱ្យមានមន្ទីរពិសោធន៍ពិនិត្យគុណភាពទៅតាមបច្ចេកទេសស្របតាមស្ដង់ដា។

សូមបញ្ចាក់ថា នេះជាលើកដំបូងហើយដែលខេត្តស្ទឹងត្រែងមានកសិករនៅឃុំកំភុន ស្រុកសេសាន​ ដាំដំណាំធុរេនទទួលបានផ្លែផ្កាល្អ និងនាំយកមកលក់នៅលើទីផ្សារ និងគ្រោងនាំចេញទៅ​លក់​​នៅតាមបណ្តាខេត្តនានា និងរាជធានីភ្នំពេញផងដែរ៕

អត្ថបទ៖ ងិន លីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

តុលាការកំពូលរបស់អង្គការសហប្រជាជាតិបញ្ជាឱ្យអ៊ីស្រាអែលបើកលំហូរជំនួយមនុស្សធម៌ទៅតំបន់ហ្គាហ្សា បន្ទាន់

ព័ត៌មានជាតិ៩ ម៉ោង មុន

ករណី​រោងចក្រ អ​.​ជី ត្រូវបាន​ដោះស្រាយ​បញ្ចប់​ដោយ​ជោគជ័យ

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកវិភាគ​សង្គម និង​សហជីព មើលឃើញថា​ដំណោះស្រាយ​ដ៏​លឿន​រហ័ស​ចំពោះ​កម្មករ​រោងចក្រ អ​.​ជី បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រដ្ឋាភិបាល​អាណត្តិ​ទី​៧

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម