សេដ្ឋកិច្ច
ម្ចាស់សិប្បកម្មធ្វើក្បាលអណ្ដូងស្នប់ ចាប់របរបន្តពីឪពុក កំពុង កាក់កបមានទីផ្សារល្អ
ម្ចាស់សិប្បកម្មធ្វើក្បាលអណ្តូងស្នប់ អ្នកស្រី សេន រ៉ម៉ាស រស់នៅ ភូមិពោធិ៍ឥន្ទ្រ១ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានចាប់របរផលិតក្បាលអណ្ដូងស្នប់បន្តពីឪពុករបស់ខ្លួន ដែលបានធ្វើរយៈពេលជាង ២០ ឆ្នាំមកហើយ។
អ្នកខេត្តត្បូងឃ្មុំរូបនេះ បានប្រាប់ថា សព្វថ្ងៃរបររបស់អ្នកស្រី កំពុងមានទីផ្សារល្អ ខណៈដែលអ្នកស្រីអាចលក់បានក្បាលណ្ដូងស្នប់ចំនួនពី ៣០០ ទៅ ៤០០ ក្នុងមួយខែ។
អ្នកស្រីរំឭកថា ដើមឡើយឪពុករបស់ខ្លួន គ្រាន់តែជាអ្នកជីកអណ្ដូងយោងតែប៉ុណ្ណោះ ហើយក្រោយមកក៏បានពង្រីកមុខរបរជីកអណ្ដូងស្នប់ និងធ្វើក្បាលអណ្ដូងដើម្បីតម្រូវការអាជីវកម្មខ្លួនព្រមទាំងលក់បន្តផងដែរ។
ស្រ្តីវ័យ៤៥ឆ្នាំរូបនេះ បន្តថាពីមុនអតិថិជនរបស់អ្នកស្រី មានតែអ្នកនៅខេត្តត្បូងឃ្មុំប៉ុណ្ណោះ ប៉ុន្តែរយៈពេល៣ឆ្នាំចុងក្រោយនេះ មានអតិថិជនមកពីបណ្ដាខេត្តផ្សេងៗបានគាំទ្រផលិតផលរបស់អ្នកស្រី។
លោកស្រីថា “យើងលក់យូរៗទៅ គេចេះតែស្គាល់តៗគ្នា ឥឡូវអ្នកខេត្តផ្សេងមកទិញច្រើន”។ ហើយថា តាំងពីចាប់ផ្ដើមរបរនេះមក អ្នកស្រីលក់ក្បាលអណ្ដួលស្នប់មួយតម្លៃ៨ម៉ឺនរៀល។
បច្ចុប្បន្នរបររបស់អ្នកស្រី កំពុងកាក់កបក្ដី អ្នកស្រីបានឱ្យដឹងថា ការធ្វើក្បាលអណ្ដូងស្នប់នេះ លំបាកខ្លាំងដោយសារតែត្រូវប្រឈមនឹងកម្ដៅភ្លើងខ្លាំង។
អ្នកស្រី បានរៀបរាប់ដួច្នេះ “ទម្រាំជ័ររលាយ១០០០អង្សារជាង ខ្ញុំទ្រាំក្ដៅណាស់ កាលខ្ញុំចាក់អុសក្ដៅជាងនេះទៀត ពិបាកនោះពិបាកចាក់ម្ដងៗហើមមុខ ហើមមាត់អស់ហើយ តែខ្ញុំចេះតែទ្រាំៗរហូតដល់ថ្ងៃហ្នឹង”។
ទោះជាអ្នកស្រីបានត្អូញត្អែរពីផលលំបាកយ៉ាងនេះក្ដី ទៅថ្ងៃមុខស្រ្តីរូបនេះ ចង់បន្តរបរនេះ ដល់កូនចៅជំនាន់ក្រោយ ព្រោះរបរមួយនេះបានធ្វើឱ្យគ្រួសារអ្នកស្រីមានជីវភាពធូរធារជាងមុន៕ អត្ថបទ៖ សាន វិឡែម
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះផ្ទះពលរដ្ឋក្នុងបុរីពិភពថ្មីកំបូល