Connect with us

ព័ត៌មានជាតិ

សង្ឃឹម​ហើយ! កូរ៉េ​សម្រេច​ជួយ​សាងសង់​ស្ពាន​មិត្តភាព​មួយ​ជូន​កម្ពុជា

បានផុស

នៅ

អ្នកនាំពាក្យ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន លោក​វ៉ា ស៊ីម​សូរិយា បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ថា ប្រធានាធិបតី​កូរ៉េខាងត្បូង លោក​ម៉ូ​ន ជេ​អ៊ី​ន បានសម្រេច​ផ្តល់ជំនួយ​ក្នុង​ការ​ស្ថាបនា​ស្ពាន​មិត្តភាព​កម្ពុជាកូរ៉េ​ បង្ហាញពី​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វ៉ា ស៊ីម​សូរិយា ​បញ្ជាក់​ថា ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ានកូរ៉េ​លើក​ទី២ តាម​អន​ឡាញ​នៅ​ប្រទេស​វៀតណាម​ ប្រធានាធិបតី​កូរ៉េខាងត្បូង​បាន​ថ្លែងថា​ភាគី​កូរ៉េ​នឹង​សាងសង់​ស្ពាន​មិត្តភាព​មួយ​ជូន​កម្ពុជា។

យ៉ាង​ណា បើ​តាម​អ្នក​នាំពាក្យ​រូប​នេះ​ ស្ពាន​ដែល​កូរ៉េ​បាន​សម្រេច​ផ្តល់​ជំនួយ​នេះ​​មិន​ដឹង​បាន​សិក្សា​ចប់​ឬ​នៅ​នោះទេ។

កន្លង​ទៅនេះ រដ្ឋាភិបាល​កម្ពុជា​បានស្នើ​ភាគី​កូរ៉េ​ជួយ​សិក្សា និង​សាងសង់​ស្ពាន​ចេញពី​កំពង់ដ​ជ្រោយចង្វារ​ទៅកាន់​តំបន់​ស្វាយជ្រុំ។ ក្នុង​កំឡុង​ដំណើរ​ទស្សនកិច្ច​នៅ​សាធារណៈរដ្ឋ​កូរ៉េ កាលពី​ឆ្នាំ២០១៩ សម្តេច​តេ​ជោ​ហ៊ុន សែន ក៏​បានស្នើ​សុំ​លោក​ម៉ូ​ន ជេ​អ៊ី​ន ជួយផ្តល់​ជំនួយ​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា កូរ៉េ​ជួយ​ដល់​កម្ពុជា ដើម្បី​ជា​និម្មិត​រូប​នៃ​ចំណងមិត្តភាព​រវាង​ប្រទេស​ទាំងពីរ ខណៈ​មិត្ត​ចិននិង​ជប៉ុន​បាន​ជួយ​សាងសង់​ស្ពាន​មិត្តភាព​ដល់​កម្ពុជា​រួចហើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម