Connect with us

សេដ្ឋកិច្ច

ធនាគារហត្ថាឧបត្ថម្ភ និងគាំទ្រ សិក្ខាសាលាស្តីពី “ការកសាងអាជីវកម្មប្រកបដោយភាពជោគ ជ័យ” សម្រាប់សហគ្រាស ធុនតូច និងមធ្យមនៅ​កម្ពុជា

បានផុស

នៅ

ធនាគារហត្ថា ដែល​ជាធនាគារ​ពាណិជ្ជ​មាន​បណ្តាញ​ការិយាល័យ​ធំ​ជាងគេ​លំដាប់​ទី២ ក្នុង​ប្រទេសកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (ហៅកាត់ថា FASMEC) ដើម្បីសហការលើគម្រោងសិក្ខាសាលាស្តីពី “ការកសាងអាជីវកម្មប្រកបដោយភាពជោគជ័យ”។ ពិធី​ចុះ​ហត្ថលេខានេះ​ ត្រូវបានប្រារព្ធឡើងនៅទីស្នាក់ការកណ្តាល FASMEC នាព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី១៩​ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោម​អធិបតីភាពលោក​ឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយក​ធនាគារ ហត្ថា និងលោក​ឧកញ៉ា តែ តាំងប៉ ប្រធាន​ក្រុម​ប្រឹក្សាភិបាល​ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ព្រម​ទាំង​ថ្នាក់​គ្រប់​គ្រង​ជាន់​ខ្ពស់​នៃ​ស្ថាប័ន​ទាំងពីរ។

ពិធី​ចុះ​ហត្ថលេខានេះ គឺជាសក្ខីភាព​មួយបង្ហាញយ៉ាង​ច្បាស់​ពី​ការប្តេជ្ញាចិត្ត​របស់​ធនាគា ហត្ថា ក្នុង​ការ​ចូល​រួម​ចំណែក​អភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​ក្នុ​ប្រទេសកម្ពុជាឲ្យ​មាន​ភាព​រីក​ចម្រើន​ទៅ​មុខ និងទទួល​បាន​ជោគជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឧកញ៉ា​ ហួត អៀងតុង បានមានប្រសាសន៍ថា “សហគ្រាសធុនតូច និងមធ្យម (SME) គឺជាផ្នែកមួយដ៏សំខាន់ក្នុងការទ្រទ្រង់ និងអភិវឌ្ឍកំណើនសេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែមានភាពរីកចម្រើន។” លោក​បាន​បន្តថា “កន្លង​មក ធនាគារ ហត្ថា បាន​ជួយ​ផ្តល់​ជា​ដំណោះ​ស្រាយ​ហិរញ្ញ​វត្ថុ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​ជាច្រើន​ដើម្បី​ឲ្យ​ម្ចាស់​សហគ្រាស​មាន​លទ្ធភាព​ក្នុង​ការ​បង្កើត​អាជីវកម្មទៅ​តាម​ផែនការ ធ្វើ​ការ​ពង្រីកអាជីវកម្ម​ឲ្យកាន់តែធំ និងផ្តល់​ជាទុន​ដើម្បីទ្រទ្រង់​ប្រតិបត្តិការ​ប្រចាំថ្ងៃ ហើយ​ទាំង​អស់​នេះ​គឺ​ជាផ្នែក​មួយ​នៃ​បេសកកម្ម​របស់​យើង។ វាពិត​ជា​រឿង​មួយ​ដ៏ល្អខ្លាំង​មែន​ទែន​ ដែល​ខាង FASMEC បាន​ផ្តួច​ផ្តើម​បង្កើត​សិក្ខាសាលាឡើង​ក្នុង​គោលបំណង​ជួយ​ផ្តល់ចំណេះ​ដឹង​បន្ថែម​ដល់​ម្ចាស់​សហគ្រាស ដើម្បី​ឲ្យអាជីវកម្ម​របស់ពួក​គាត់​ទទួល​បានជោគ​ជ័យ​ ហើយ​​ធនាគារ ហត្ថា សូមធ្វើការ​គាំ​ទ្រយ៉ាង​ពេញ​ទំហឹង​ និង​ឧបត្ថម្ភជា​ថវិការ​ដល់ FASMEC ដើម្បី​រៀប​ចំកម្មវិធី​សិក្ខាសាលា​នេះ​នៅ​ខេត្ត​ចំនួន​១៦ នៃ​ព្រះ​រាជា​ណាចក្រកម្ពុជា។”​​

ជាមួយ​គ្នា​នេះ​ដែរ លោក​ឧកញ៉ា តែ តាំងប៉ បាន​ថ្លែង​អំណរគុណ​ដល់​ធនាគារ ហត្ថា ដែលបាន​ចូលរួម​សហការ​ជាមួយ FASMEC និង​គាំ​ទ្រ​ដល់​សិក្ខាសាលា​របស់​ខ្លួន។ លោក​ឧកញ៉ា​ បាន​លើក​ឡើងថា “សិក្ខាសាលានេះនឹង​ជួយ​ដល់​ម្ចាស់​អាជីវកម្ម​ឲ្យ​មាន​សមត្ថភាព​កាន់​តែ​ខ្ពស់ មាន​ចំណេះ​ដឹង​កាន់​តែទូលំទូលាយ ហើយ​អាច​ឲ្យ​ពួក​គាត់​មាន​សមត្ថភាព​គ្រប់​គ្រាន់​ក្នុង​ការគ្រប់​គ្រង​អាជីវកម្ម​របស់​ខ្លួន។ ខ្ញុំ​សូម​អរគុណ ធនាគារ ហត្ថា ដែលមាន​ឆន្ទះ​ជួយ​ដល់​សហគ្រាស​ធុន​តូច និងមធ្យមនៅ​កម្ពុជា ដោយបានចូល​មក​ពួតដៃ​ជាមួយ FASMEC ក្នុងការ​រៀបចំ​សិក្ខាសាលា​នេះ​ឡើង។”

អំពី ធនាគារ ហត្ថា

ធនាគារ ហត្ថា មានបទពិសោធន៍ជាង ២៦ឆ្នាំ ក្នុងការផ្តល់សេវាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា ដោយចាប់ផ្តើមដំបូងជាគម្រោងសន្តិសុខស្បៀង ដោយបានវិវឌ្ឍខ្លួនឥតឈប់ឈរ​ និង​បាន​កម្លាយ​ខ្លួន​ជា​ធនាគារ​ពាណិជ្ជ​នៅ​ខែ​សីហា ឆ្នាំ ២០២០។ បច្ចុប្បន្ន ធនាគារ ហត្ថា មានដើមទុនចុះបញ្ជីនៅធនាគារជាតិ នៃកម្ពុជា ចំនួន ១១៥ លានដុល្លារអាមេរិក មានការិយាល័យសាខាចំនួន ១៧៧ ជាមួយនឹងម៉ាស៊ីនអេធីអឹមចំនួន ១៣៧ ទូទាំងប្រទេស បាននឹងកំពុងផ្តល់សេវាកម្មហិរញ្ញវត្ថុយ៉ាងសម្បូរបែបដល់អតិថិជនដូចជា៖ សេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាផ្ទេរប្រាក់​ឆ្លង​ធនាគារ សេវាអេធីអឹម សេវាធនាគារចល័ត សេវាបើកប្រាក់បៀវត្ស ជាភ្នាក់ងារណែនាំលក់សេវាធានារ៉ាប់រង និងត្រៀមដាក់ជូនឲ្យប្រើប្រាស់នូវសេវាថ្មីៗបន្ថែមទៀតនាពេល​អនាគត​ដ៏ខ្លី។

បច្ចុប្បន្ន ធនាគារ ហត្ថា គឺជាបុត្រសម្ព័ន្ធរបស់ធនាគារក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី ៥ នៅព្រះរាជាណាចក្រថៃឡង់ន៍ និងជាសមាជិករបស់សម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ Mitsubishi UFJ Financial Group (MUFG) ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេបំផុតនៅប្រទេសជប៉ុន ព្រមទាំងជាសម្ព័ន្ធសេវាហិរញ្ញវត្ថុដ៏ធំមួយក្នុងចំណោមសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេលើសកលលោក។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៧ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៨ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៨ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៨ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម