Connect with us

សេដ្ឋកិច្ច

ក្រសួងពាណិជ្ជកម្មរំពឹងថាកម្ពុជានឹងទទួលបានតម្រូវការផលិតផលកសិកម្មខ្ពស់នៅដើមឆ្នាំ២០២២

បានផុស

នៅ

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មរំពឹងថា កម្ពុជានឹងទទួលបានតម្រូវការផលិតខ្ពស់ផ្នែកកសិកម្មនៅដើមឆ្នាំ​២០២២ ក្រោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេរភាគី កម្ពុជា-ចិន ត្រូវបានរដ្ឋសភាជាតិកម្ពុជាផ្ដល់សច្ចាប័ននៅពេលឆាប់ៗខាងមុខនេះ។ នេះបើតាមការអះអាងរបស់លោក ប៉ែន សុវិជាតិ អនុរ​ដ្ឋលេខាធិការ​​ និងជាអ្នកនាំពាក្យ ក្រសួងពាណិជ្ជកម្ម។

លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០៦ ខែកក្កដានេះបានប្រាប់អ្នកសារព័ត៌មានថា ការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជាចិន នឹងធ្វើឱ្យទីផ្សារនាំចេញរបស់កម្ពុជាមានទំហំកាន់តែធំពិសេស​ផលិតផលកសិកម្ម ។ លោកបានឱ្យដឹងថា បច្ចុប្បន្នក្រសួងពាណិជ្ជកម្មកំពុងត្រៀមខ្លួនចូលទៅបំភ្លឺនៅគណៈ​កម្មការជំនាញរដ្ឋសភាមុនដាក់ចូលទៅក្នុងរបៀបវារៈនៃកិច្ចប្រជុំរដ្ឋសភាដើម្បីទទួលបានការអនុម័តពីរដ្ឋសភា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៉ែន សុវិជាតិ បានថ្លែងថា៖ “ពេលដែលយើងប្ដេជ្ញាចិត្តចរចា និងចុះហត្ថលេខាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន គឺយើងបានធ្វើការសិក្សាយ៉ាងល្អិតល្អន់រួចហើយអំពីផលប្រយោជន៍ដែលយើងទទួលបានពីទីផ្សារ​ចិនតម្រូវការរបស់ទីផ្សារចិន”។ លោកបន្តថា តម្រូវការនេះមានប្រហាក់ប្រហែលនឹងផលិតនៅក្នុងប្រទេសកម្ពុជា បានសេចក្តីថា សេចក្តីត្រូវការរបស់អតិថិជននៅក្នុងទីផ្សារចិនគឺកម្ពុជាអាចផ្គត់ផ្គង់បានដូចដែលផលិតផលដែលកម្ពុជាបានធ្វើនាពេលបច្ចុប្បន្ន។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មរូបនេះបានសង្ឃឹមថា កម្ពុជានឹងទទួលបានចំណែកមួយនៃទីផ្សារចិនព្រោះថាមិនមែនតែកម្ពុជាមួយទេដែលនាំផលិតផលទៅកាន់ទីផ្សារចិន។ ប៉ុន្តែការដែលកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន វាធ្វើឱ្យច្រកទៅកាន់ទីផ្សារវាកាន់តែទូលំទូលាយថែមទៀត ហើយវាកាន់តែបើកចំហរវាងប្រទេសទាំងពីរក្នុងការធ្វើពាណិជ្ជកម្ម និងការយោគយល់គ្នាកាន់តែស៊ីជម្រៅ ទាំងកិច្ចសហប្រតិបត្តិការ ទាំងទំនាក់ទំនងពាណិជ្ជកម្ម និងការផ្លាស់ប្តូរវិនិយោគ។ ដូច្នេះកម្ពុជាមានការចំណេញច្រើន ហើយកម្ពុជារំពឹងទុកថានឹងរក្សាបាននូវទីផ្សារនេះ ទាំងការនាំចេញក៏ដូចជាការសម្រួលបាននូវទំនាក់ទំនងពាណិជ្ជកម្ម​ និងការទទួលបាននូវទំនិញសម្រាប់ប្រើប្រាស់នៅកម្ពុជាផងដែរ។

លោក ប៉ែន សុវិជាតិ បានបន្តថា ទំនាក់ទំនងពាណិជ្ជកម្មអាចនឹងធ្វើឱ្យមានការផ្លាស់ប្ដូរបច្ចេកវិទ្យាដែលទាក់ទាញ​វិនិយោគ ហើយក៏អាចបើកចំហទីផ្សារកាន់តែទូលំទូលាយ។ ប៉ុន្តែកម្ពុជាក៏មិនត្រូវបោះបង់ចោលទីផ្សារដែលគេធ្លាប់ទទួលស្គាល់ផលិតផលរបស់កម្ពុជានោះទេ ដូចជាទីផ្សារសហគមន៍អឺរ៉ុប ទីផ្សារប្រទេសអង់គ្លេស ទីផ្សារសហរដ្ឋ អាមេរិក កាណាដា ជប៉ុន កូរ៉េ ហើយកម្ពុជានៅតែរក្សាការនាំចេញទៅទីនោះតាមរយៈឯកទេសពាណិជ្ជកម្មរបស់យើងដូចជា ផលិតផលកសិកម្ម សម្លៀកបំពាក់ស្បែកជើង កង់ជាដើម។

គួររំលឹកថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេរភាគីរវាងកម្ពុជា និងចិនដែលតំណាងរាជរដ្ឋាភិបាលប្រទេសទាំងពីរបានចុះហត្ថលេខារួចហើយកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ប៉ុន្តែភាគីទាំងពីរត្រូវអនុវត្តនីតិវិធីខាងក្នុងប្រទេសដើម្បីឆ្លងការអនុម័តជាមុនសិន ទើបអាចចូលជាធរមានបាន។

នៅ៤ខែ ឆ្នាំ២០២១នេះទំហំពាណិជ្ជកកម្ពុជា និងចិននៅតែមានកំណើនល្អប្រមាណជិត ២០% ដោយសម្រេចបានក្នុងទំហំទឹកប្រាក់សរុបប្រមាណ៣ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។

តាមរបាយការណ៍​បាន​ឱ្យដឹងថា ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារចិនសម្រេចបានប្រមាណ៤២៤ លានដុល្លារអាមេរិក កើនឡើងជាង ៤២% បើធៀបនឹងរយៈពេលដូចគ្ នាកាលពីឆ្នាំ២០២០ ដែលមានត្រឹមតែ ៣០០លានដុល្លារអាមេរិក។ ប៉ុន្តែបើងាកមកមើលការនាំចូលពីចិនមកវិញមានទំហំទឹកប្រាក់ជាង ២ពាន់៥រយលានដុល្លារអាមេរិក កើនឡើងជាង១៦%។

ទោះបីយ៉ាងនេះក្តីអ្នកជំនាញក្នុងវិស័យសេដ្ឋកិច្ចជឿជាក់ថា ជញ្ជីងពាណិជ្ជកម្មកម្ពុជា-ចិនអាចនឹងមានតុល្យភាពនៅ​ពេលខាងមុខ ប្រសិនកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងប្រទេសទាំងពីរនឹងចូលជាធរមានក្នុងពេលឆាប់ៗខាងមុខនេះ។

របាយការណ៍ពីក្រសួងពាណិជ្ជកម្ម​បង្ហាញថានៅឆ្នាំ២០២០ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​ជាមួយនឹង​ប្រទេស​ចិន​គិត​ជា​ទឹកប្រាក់​សរុប​ប្រមាណ​ជាង ៨,១០០​លាន​ដុល្លារ​អា​មេរិ​ក ធ្លាក់ចុះ៥% ធៀបនឹងឆ្នាំ២០១៩។ ដោយ​ក្នុង​នោះកម្ពុជា​នាំ​ចេញ​ទៅ​ចិន​គិត​ជា​ទឹកប្រាក់​មាន​ជាង ១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​កម្ពុជា​នាំ​ចូល​មក​វិញ​មាន​ដល់​ទៅ​ជាង​៧​ពាន់​លាន​ដុល្លារ​៕

អត្ថបទ៖ បាន វិបុល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៧ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៩ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៩ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៩ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម