Connect with us

សេដ្ឋកិច្ច

ទីក្រុងភ្នំពេញនឹងពង្រីកខ្លួនក្នុងទម្រង់ជាកាំរង្វង់១០០គីឡូម៉ែត្រជុំវិញក្នុងឆ្នាំ ២០៣៥

បានផុស

នៅ

យោងតាមអនុក្រឹត្យស្ដីពី ការដាក់ឱ្យអនុវត្តប្លង់គោលប្រើប្រាស់ដីរាជធានីភ្នំពេញឆ្នាំ២០៣៥  របស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា រាជធានីភ្នំពេញនឹងបន្តពង្រីកវិសាលភាពរបស់ខ្លួនបន្ត ក្លាយជាទីក្រុងនៃប៉ូលសេវាកម្មកណ្ដាលសម្រាប់ប្រជាជនចំនួន ៦លាននាក់ ក្នុងកាំរង្វង់ចម្ងាយ ១០០គីឡូម៉ែត្រជុំវិញ ក្នុងរយៈពេលត្រឹម ១៤ឆ្នាំទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងយុទ្ធសាស្ត្រតម្រង់ទិសអភិវឌ្ឍន៍ នាំអនុក្រឹត្យដដែលនេះ ក៏បានបញ្ជាក់ទៀតថា រាជធានីភ្នំពេញ ដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជានេះ គឺបន្តដើរតួនាទីជាចលករសម្រាប់អភិវឌ្ឍប្រទេសកម្ពុជាកាន់តែសំខាន់ ក្នុងចក្ខវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល។  

ជាមួយនឹងកំណើនសេដ្ឋកិច្ច និងសន្ទុះនៃការអភិវឌ្ឍន៍យ៉ាងខ្លាំងខ្លា រាជធានីភ្នំពេញបាននឹងកំពុងធ្វើការអភិវឌ្ឍន៍ពង្រីកផ្ទៃក្រឡាខ្លួនរហូតដល់ទៅទ្វេដង។ នេះបើយោងតាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នាពេលកន្លងទៅ

រាជធានីភ្នំពេញ មានទីតាំង ស្ថិតនៅប្រសព្វនៅទន្លេធំ ៣ ជាប់ដៃទន្លេ ៤ នៃទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ នៅផ្នែកខាងស្តាំមុខ ព្រះបរមរាជវាំង។ រាជធានីភ្នំពេញ គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្ម នយោបាយ និង វប្បធម៌ សេដ្ឋកិច្ច និងការទូត។ បច្ចុប្បន្នវិស័យសំណង់ លំនៅដ្ឋានចម្រុះ អាគារពាណិជ្ជកម្ម នៅជុំវិញរាជធានីភ្នំពេញកំពុងពង្រីកខ្លួនយ៉ាងលឿនឥតឈប់ឈរ។

យោងតាមគណៈកម្មាធិការជំរឿនទូទៅប្រជាជននៅកម្ពុជា ឆ្នាំ២០១៩ បានបង្ហាញតួលេខថា ភ្នំពេញមានចំនួន ២,១២៩,៣៧១នាក់ និងមានទំហំ ៦៩២,៤៦ គីឡូម៉ែត្រក្រឡា។

ភ្នំពេញជារាជធានី និងជាទីក្រុងធំជាងគេបំផុតនៃប្រទេសកម្ពុជា ជាមជ្ឈមណ្ឌលសន្តិសុខ នយោបាយ សេដ្ឋកិច្ច សម្បត្តិវប្បធម៌ និងការទូត ។ បច្ចុប្បន្ន គម្រោង​ពង្រីក​ទីក្រុង និងកសាងហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទ​របស់​រដ្ឋបាលសាលា​រាជធានី​ភ្នំពេញ ក៏កំពុងតែ​ដំណើរការយ៉ាងមមាញឹក ដើម្បីឆ្លើយតបនឹងចំនួន​ប្រជាជនក្នុងក្រុង កាន់តែកើនឡើងរៀងរាល់ឆ្នាំ។ រាជធានីភ្នំពេញ ត្រូវបានគេព្យាករណ៍​ថា អាចនឹង​កើនចំនួនប្រជាពលរដ្ឋដល់ ២,៥០ លាននាក់ ​គិត​ត្រឹម​ឆ្នាំ ២០៣៥៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម