Connect with us

សេដ្ឋកិច្ច

សភាពាណិជ្ជកម្មកម្ពុជាគ្រោង​បើក​ការិយាល័យតំណាងនៅប្រទេសដៃគូពាណិជ្ជកម្មធំៗ

បានផុស

នៅ

ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជាគ្រោងនឹងបើកការិយាល័យតំណាងរបស់ខ្លួននៅតាមបណ្ដាប្រទេសជាដៃគូពាណិជ្ជកម្មធំៗមួយចំនួនដែលរួមមានប្រទេសជប៉ុន ចិន កាណាដា សហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុបជាដើម ក្នុងគោលបំណងផ្សព្វផ្សាយនូវច្បាប់វិនិយោគ ស្ថិរភាពនយោបាយ ក៏ដូចជាសក្ដានុពល និងកាលានុវត្តភាពនៃការវិនិយោគនៅកម្ពុជាដើម្បីទាក់ទាញការវិនិយោគ និងការធ្វើពាណិជ្ជកម្មមកកាន់កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់សារព័ត៌មាននៅថ្ងៃទី០៧ ខែកក្កដានេះថា កម្ពុជាមានគម្រោងបើកការិយាល័យតំណាងនៅបណ្តាប្រទេសដៃគូរពាណិជ្ជកម្មធំៗមួយចំនួនដែលក្នុងនោះមិនមែនតែប្រទេស​ជប៉ុន​មួយទេ ខាងប្រទេសចិនក៏ស្នើឱ្យមានតំណាងការិយាល័យសភាពាណិជ្ជកម្មកម្ពុជាប្រចាំនៅប្រទេសរបស់ខ្លួនផងដែរ។ ហើយថ្មីៗនេះប្រទេសជប៉ុនទាំងពាណិជ្ជករ ទាំងស្ថានទូតជប៉ុនប្រចាំនៅកម្ពុជាបានជួបចរចាជាមួយក្រសួងពាណិជ្ជកម្ម ក៏ដូចសភាពាណិជ្ជកម្មកម្ពុជា សូមឱ្យដាក់តំណាងសភាពាណិជ្ជកម្មនៅប្រទេសជប៉ុន។

លោក លឹម ហេង បានបន្តថា ការបើកការិយាលល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅក្រៅប្រទេសនេះ មិនមែនសំដៅ​តែប្រទេសទេ គឺសំដៅទៅតាមខេត្ត ក្រុង ឬរដ្ឋ នៅក្នុងប្រទេសនោះទៀតផង។ ក៏ប៉ុន្តែការយឺតយ៉ាងកន្លងទោនេះដោយសារតែសភាពាណិជ្ជកម្មកម្ពុជាកំពុងរៀបចំនិតិវិធីក្នុងការបោះឆ្នោតជ្រើសរើស ប្រធានតំណាងសម្រាប់ប្រចាំនៅក្រៅប្រទេស ដែលបញ្ហានេះវាទាមទារឱ្យមានការបោះឆ្នោតជ្រើសរើសប្រធានដើម្បីរក្សានូវតម្លាភាពសម្រាប់អ្នកតំណាង​ឱ្យសភាពាណិជ្ជកម្មកម្ពុជា។

ជាមួយគ្នានេះលោកអនុប្រធានសភាពាណិជ្ជកម្មបានឱ្យដឹងថា មកដល់ពេលនេះកម្ពុជាមិនទាន់មានការិយាល័យតំណាង​នៅក្រៅប្រទេសនោះទេ។ ក៏ប៉ុន្តែនៅពេលខាងមុខប្រហែលជាប្រទេសជប៉ុនអាចចេញមុនគេ ហើយប្រទេសកាណាដាប្រហែលជានៅក្រោយកូវីដ-១៩ បន្ទាប់ពីកាណាដាទៅយើងក៏មានគម្រោងដាក់តំណាងការិយាល័យសភាពាណិជ្ជកម្មនៅក្រៅប្រទេសតែម្ដងដូចជានៅសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក និងបណ្ដាប្រទេសជាច្រើនទៀតដែលមានការចាំបាច់ត្រូវដាក់តំណាងនៅទីនោះ។ លោកបានឱ្យដឹងផងដែរថា សភាពាណិជ្ជកម្មកម្ពុជាគ្រោងបើការិយាល័យ​​តំណាងសភាពាណិជ្ជកម្មកម្ពុជានៅប្រទេសកាណាដាតាំងពីឆ្នាំ២០១៩​មកម៉្លេះ ប៉ុន្តែដោយសារវិបត្តិ​កូវីដ-១៩ ទើបត្រូវអូសបន្លាយរហូតដល់ពេលនេះ។

លោក លឹម ហេង បានបន្តថា ការបើកការិយាល័យតំណាងនៅក្រៅប្រទេសនេះមានគោលបំណងផ្សព្វផ្សាយនូវច្បាប់វិនិយោគរបស់កម្ពុជា ផ្សព្វផ្សាយស្ថិរភាពនយោបាយ ក៏ដូចជាសក្ដានុពល និងកាលានុវត្តភាពនៃការវិនិយោគនៅកម្ពុជា ដើម្បីទាក់ទាញអ្នកវិនិយោគមកបណ្តាក់ទុននៅកម្ពុជាផង និងធ្វើទំនាក់ទំនងជិតស្និទ្ធជាមួយរដ្ឋដែលមានតំណាងរបស់យើងនៅទីនោះ ដោយយើងអាចបង្កើតជាសហគមន៍ពាណិជ្ជករនៅក្នុងរដ្ឋនីមួយៗដែលមានការិយាល័យតំណាងរបស់យើងនៅទីនោះ ដើម្បីចូលរួម និងផ្សព្វផ្សាយទាក់ទាញវិនិយោគមកកាន់កម្ពុជា។

លោក លឹម ហេង បានបន្តថា មិនត្រឹមតែការទាក់ទាញវិនិយោគមកកម្ពុជាទេ ក៏អាចវិនិយោគនៅក្នុងប្រទេសទាំងនោះផងដែរ ព្រោះអ្នកវិនិយោគទុននៅកម្ពុជាមួយចំនួនក៏មានលទ្ធភាពក្នុងការវិនិយោគនៅក្រៅប្រទេសផងដែរ ហើយបើ កម្ពុជាមានលទ្ធភាព ក៏អាចនាំយកផលិតផលរបស់យើងទៅផលិតនៅក្នុងប្រទេសនោះតែម្ដង។

របាយការណ៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញថានៅរយៈពេល៤ខែដំបូងនៅឆ្នាំ២០២១នេះ ស្ថានភាពវិនិយោគនៅកម្ពុជាមិនទាន់មានភាពល្អប្រសើរនៅឡើយទេដោយគម្រោងវិនិយោគឯកជនសរុបមានចំនួន៣៤គម្រោង ធ្លាក់ចុះ៤៣គម្រោង ធ្លាក់ចុះជាង៥៨% ក្នុងនោះទុនវិនិយោគសម្រេចបានជាង៧០០លានដុល្លារ ធ្លាក់ចុះប្រមាណ ៥៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

អត្ថបទ៖ ណារី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម