វិបត្តិកូវីដលោក ម៉ៅ វុត្ថា ថៅកែលក់ត្រីសាលម៉ុនបោះដុំ ប្រាប់ថាមួយសប្តាហ៍លក់ដាច់មិនដល់ ៥តោន ដូចពីមុន
Connect with us
Helistar Cambodia - Helicopter Charter Services

សេដ្ឋកិច្ច

វិបត្តិកូវីដលោក ម៉ៅ វុត្ថា ថៅកែលក់ត្រីសាលម៉ុនបោះដុំ ប្រាប់ថាមួយសប្តាហ៍លក់ដាច់មិនដល់ ៥តោន ដូចពីមុន

បានផុស

នៅ

លោក ម៉ៅ វុត្ថា សហគ្រិនលក់បោះដុំ និងរាយ ប្រភេទត្រីសាលម៉ុនមកពីក្រៅប្រទេស បានប្រាប់កម្ពុជាថ្មីថា តាំងពីមានវិបត្តិកូវីដមក ក្រុមហ៊ុនរបស់លោក លក់ចេញត្រីសាលម៉ុនហាក់រៀងតឹងជាងមុនបន្តិច ណាមួយដោយសារទីផ្សារត្រីសាលម៉ុនស្រស់សព្វថ្ងៃ កំពុងមានការប្រកួតប្រជែងខ្លាំងផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថៅកែត្រីសាលម៉ុនរូបនេះ បង្ហើបថា កាលពីមុនក្រុមហ៊ុនលោក អាចលក់ត្រីសាលម៉ុនស្រស់នាំចូលពីប្រទេសណរវ៉ែសបានដល់ ៥តោន ក្នុងមួយសប្តាហ៍ តែឥឡូវមិនសូវដាច់ខ្លាំងដូចមុនទេ ពោលក្នុងមួយសប្តាហ៍លក់ចេញបានក្រោម ២តោន ឬជាង ១០០ កេះ ប៉ុណ្ណោះ។

ម្ចាស់ហាងផ្ទះត្រីសាលម៉ុន និងនាំចូលត្រីសាលម៉ុនស្រស់ពីប្រទេសណរវ៉េស និងអូស្ត្រាលី រូបនេះលើកឡើងពីបញ្ហាប្រឈម និងប្រកួតប្រជែងកាន់តែខ្លាំង ដែលធ្វើឱ្យមានការលក់ត្រីសាលម៉ុនស្រស់របស់លោកធ្លាក់ចុះថា៖

ទី១ ដោយសារ បច្ចុប្បន្ន មានក្រុមហ៊ុននាំចូលត្រីសាលម៉ុនមកលក់នៅប្រទេសកម្ពុជាច្រើនគួរសម ហើយតម្លៃក៏ប្រកួតប្រជែងគ្នាទៅតាមនោះដែរ។

ទី២ កត្តាដឹកជញ្ជូន ដោយសារវិបត្តិកូវីដ ដូច្នេះជើងយន្តហោះដឹកជញ្ជូននៅកម្ពុជាក៏មិនសូវមានច្រើនដូចពីមុន ទន្ទឹមគ្នានោះ ក៏មានខ្លះដែរ ករណីឈ្មួញខ្លះ គាត់លេងផ្លូវកាត់ ទិញត្រីសាលម៉ុន និងដឹកជញ្ជូនចូលកម្ពុជាបន្តពីប្រទេសជិតខាងយើង ក៏ធ្វើឱ្យតម្លៃលើទីផ្សារមានការប្រកួតប្រជែងខ្លាំងដែរ។

ទី៣ កត្តាអនុគ្រោះពន្ធ នៅមានកម្រិត៖ លោក ម៉ៅ វុត្ថា បញ្ជាក់ថាបើធៀបកាលពីមុន អត្រាពន្ធនាំចូលលើមុខទំនិញត្រីសាលម៉ុនស្រស់នេះ រដ្ឋយកត្រឹមតែ ៣៥ភាគរយ ទេ ឥឡូវដោយសារស្ថានភាពកូវីដរដ្ឋមានការយោគយល់ យកចន្លោះពី ១៥ ទៅ ២៥ភាគរយទេ តែបើបូកថ្លៃពន្ធ VAT ១០ ភាគរយ បន្ថែមទៀត លោកថា នៅតែអស់ថ្លៃពន្ធនាំចូលនេះខ្ពស់ បើធៀបជាមួយប្រទេសជិតខាងយើង។

យ៉ាងណាមិញ លោក ម៉ៅ វុត្ថា លើកឡើងថា ទោះក្រុមហ៊ុនលោក មានការលក់ចេញត្រីសាលម៉ុនស្រស់ធ្លាក់ចុះ មិនដូចមុនពិតមែន តែលោកកក់សម្គាល់ឃើញថា អាជីវកម្មលក់ត្រីសាលម៉ុនស្រស់ នៅប្រទេសកម្ពុជាយើងសព្វថ្ងៃ កំពុងពង្រីកខ្លួនដូចផ្សិត។ កត្តានេះ លោកវាយតម្លៃខ្ពស់ជារួមថា ជារឿងល្អសម្រាប់សេដ្ឋកិច្ចប្រទេសយើង ព្រោះនេះជាទីផ្សារសេរី តែងតែមានការប្រកួតប្រជែងដូច្នេះហើយ។

ម្យ៉ាងទៀត កត្តាប្រកួតប្រជែងតម្លៃត្រីសាលម៉ុន ដូចរាល់ថ្ងៃនេះ បានផ្ដល់ផលល្អ ទៅអ្នកទិញទទួលទានកាន់តែច្រើនទៅវិញទេ ព្រោះប្រជាជនយើងគ្រប់ស្រទាប់វណ្ណៈ កាន់តែពេញនិយម និងមានលទ្ធភាពទិញសាច់ត្រីសាលម៉ុនស្រស់នេះញ៉ាំ ខុសកាលពីប៉ុន្មានឆ្នាំមុន សាច់ត្រីស្រស់ប៉ូវសុខភាពនេះ ឃើញភាគច្រើនមានតែអតិថិជន ដែលពួកគាត់ធូរធាខ្លាំងប៉ុណ្ណោះ និយមទិញញ៉ាំ។

សហគ្រិនដែលបានប្រឡូកក្នុងវិស័យនាំចូលសាច់ត្រីសាលម៉ុនស្រស់ មកលក់នៅកម្ពុជាអស់រយៈពេល ជាង ១០ឆ្នាំរូបនេះ​ បានកត់សម្គាល់ឃើញថា តម្លៃសាច់ត្រីសាលម៉ុនស្រស់រាល់ថ្ងៃ បើធៀបនឹងជាង ១០ឆ្នាំមុន ហាក់មិនឡើងថ្លៃខុសគ្នាឆ្ងាយប៉ុន្មាននោះទេ។ លោកថា កាលមុន ត្រីសាលម៉ុន ១គីឡូ ថ្លៃចន្លោះពី ១០ ទៅ១៣ដុល្លារ មកទល់ឥឡូវ តម្លៃត្រឹម ១៤ ទៅ ១៥ដុល្លារ ប៉ុណ្ណោះ។ តម្លៃនេះ ត្បិតថាថ្លៃបន្តិចមែន តែបើយកទៅប្រៀបធៀបជាមួយប្រភេទត្រីកម្រនៅក្នុងស្រុកយើងសព្វថ្ងៃក៏នៅតែធូរថ្លៃជាងដែរ ដូចជា ត្រីប៉ាស៊ីអ៊ី និងត្រីប៉ាវ៉ាមុខ២ជាដើម។

ត្រីប៉ាស៊ីអុីខ្មែរ នៅខេត្តស្ទឹងត្រែង

លោក ម៉ៅ វុត្ថា កើតនៅឆ្នាំ ១៩៨០ នៅខេត្តបាត់ដំបង និងជាកូនទោលនៅក្នុងគ្រួសារសាមញ្ញមួយ។ តាំងពីតូចមក លោកម៉ៅ វុត្ថា តែងតែមានក្ដីស្រមៃចង់ក្លាយជាអ្នកជំនួញ ហើយលោកតែងតែចិញ្ចឹមក្ដីស្រមៃ និងប្រឹងប្រែងតស៊ូជានិច្ច។ លោក ម៉ៅ វុត្ថា បានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លើផ្នែក អក្សរសាស្ត្រខ្មែរ អក្សរសាស្ត្រអង់គ្លេស និង ដេប៉ាតឺម៉ងប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ក្រោយចប់ការសិក្សា លោកម៉ៅវុត្ថា បានប្រលូកលើវិស័យការងារអស់រយៈពេល ១០ឆ្នាំ ។ ១០ឆ្នាំនេះ លោកបានធ្វើការនៅ ស្ថានីយទូរទស្សន៍ CTN, មណ្ឌលព័ត៌មានស្ត្រីកម្ពុជា, សាលាក្ដីខ្មែរក្រហម និង អង្គការយុវតារាកម្ពុជា។

សហគ្រិនឆ្នើមល្បីល្បាញខាងនាំចូលត្រីសាលម៉ុន និងសាច់ស្រស់ពីបរទេសរូបនេះ បានប្រឡូកក្នុងអាជីវកម្មនាំចូលត្រីសាលម៉ុនស្រស់តាំងពីឆ្នាំ២០១១ មកម្ល៉េះ។ សព្វថ្ងៃ ក្រៅពីបើកលក់បោះដុំត្រីសាលម៉ុនស្រស់ តាមផ្សារទំនើបតូចធំនៅក្នុងប្រទេសកម្ពុជា លោកវុត្ថា ក៏មានមុខជំនួញផ្សេងទៀត ដូចជាក្រុមហ៊ុន ផ្ដល់សេវាកម្ម ចុះបញ្ជីពាណិជ្ជកម្ម និងបើកភោជនីយដ្ឋាន «ផ្ទះត្រីសាលម៉ុន» មួយកន្លែងនៅម្ដុំផ្សារទំនើប ភែនសល មាត់ទន្លេផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ដឹង​មូលហេតុ​អំពី​យុវជន​វ័យ​១៥​ឆ្នាំ​បាន​ធ្វើ​អត្តឃាត​ចង.ក​សម្លាប់​ខ្លួន​ទាំង​ខ្លួន​នៅ​វ័យក្មេង

កីឡា៧ ម៉ោង មុន

ពិតជា​ខ្លាំង​មែន​! Superbon ផ្ដួល Petrosyan យក​ខ្សែក្រវាត់​ឃី​ក​បុក​សី​ង ONE Featherweight ត្រឹម​ដើម​ទឹក​ទី​២

ជីវិតកម្សាន្ដ៩ ម៉ោង មុន

ភាព​ល្បី​រន្ទឺ​របស់​លោកស្រី ឌី សា​វ៉េ​ត ធ្វើ​ឲ្យ​លេច ធ្លោ​ក្នុងសង្គម​ថៃ​កាលពី​ទសវត្ស​៧០

ព័ត៌មានជាតិ៩ ម៉ោង មុន

ឃាត់ខ្លួន​ជនជាតិ​ថៃ ៧នាក់ ដែល​មកពី​ខេត្ត​សមុទ្រ​ប្រា​កាន បម្រុង​លប​ឆ្លងដែន​មក​ធ្វើការ​នៅក្នុង​ប្រទេស​កម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

រថយន្ត ​ម៉ូតូ​ និង​កង់​បី​សរុប​៧​គ្រឿង បុក​រុញ​បន្ត​គ្នា​របួស​ធ្ងន់ធ្ងរ​២​នាក់

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services