ក្រសួង​ពាណិជ្ជកម្មត្រៀមផាកពិន័យ ១០ លានរៀលលើអ្នករក​ស៊ីតាមអនឡាញ ដែលមិនបាន​សុំច្បាប់
Connect with us
Helistar Cambodia - Helicopter Charter Services

សេដ្ឋកិច្ច

ក្រសួង​ពាណិជ្ជកម្មត្រៀមផាកពិន័យ ១០ លានរៀលលើអ្នករក​ស៊ីតាមអនឡាញ ដែលមិនបាន​សុំច្បាប់

បានផុស

នៅ

ក្រសួងពាណិជ្ជកម្មគ្រោងអនុវត្តច្បាប់ដើម្បីផាកពិន័យទៅដល់អ្នករកស៊ីតាមអនឡាញដែលមិនបានមកចុះបញ្ជីត្រឹមត្រូវជាមួយក្រសួងនៅពេលខាងមុខ ។ សម្រាប់អ្នករកស៊ីអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក គ្មានការអនុញ្ញាតនោះម្ចាស់អាជីវកម្មប្រឈមនឹងការផាកពិន័យ ១០ លានរៀល ឬត្រូវបញ្ឈប់ អាជីវកម្មផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៉ែន សុវិជាតិ បានបញ្ជាក់នៅថ្ងៃនេះថា នាយកដ្ឋានចុះបញ្ជីនៃក្រសួងពាណិជ្ជកម្មនឹងធ្វើសេចក្តីជូនដំណឹងថ្មីដែលកំណត់ពីកាលបរិច្ឆេទក្នុងការអនុ វត្តច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនិងការផាកពិន័យក្នុងពេលវេលាសមស្របមួយនាពេលខាងមុខ។

បើតាម លោក ប៉ែន សុវិជាតិ រហូតមកទល់នឹងពេលបច្ចុប្បន្ននេះនាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មពុំទាន់បានទទួលពាក្យស្នើសុំលិខិត អនុញ្ញាតឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកណាមួយនៅឡើយទេ ។ ប៉ុន្តែនាយកដ្ឋានទទួលបានការសាកសួរព័ត៌មានអំពីឯកសារតម្រូវនិង លកខ្ខណ្ឌផ្សេងៗជាច្រើនដើម្បីធ្វើការដាក់ពាក្យស្នើសុំ។

គួររំលឹកថា សួង​ពាណិជ្ជកម្ម​បាន​ជូនដំណឹង​ដល់​អ្នក​ប្រកប​អាជីវកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ឱ្យមក​ស្នើសុំ​លិខិតអនុញ្ញាត​សុំ​អាជ្ញាប័ណ្ណ​ដើម្បី​ប្រតិបត្តិការ​ស្របច្បាប់​នៅ​កម្ពុជា កាល​ថ្ងៃទី​ ២៦ ខែឧសភា២០២១ ។ សេចក្តីជូនដំណឹងនោះបានឱ្យ អ្នកធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ត្រូវ​ស្នើសុំ​លិខិត​អនុ ញ្ញាតឬ​អាជ្ញាប័ណ្ណ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅ​នាយកដ្ឋាន​ចុះបញ្ជី​ពាណិជ្ជកម្ម​នៃ​អគ្គនាយកដ្ឋាន​សេវា​ពាណិជ្ជកម្ម​របស់​ក្រសួង​ពាណិជ្ជកម្ម​។

ក្រសួង​ពាណិជ្ជកម្ម​បាន​ព្រមាន​ថាក្នុងករណី​សហគ្រាស​ឯកបុគ្គលនីតិបុគ្គល និង​សាខា​ក្រុមហ៊ុន​បរទេស​ដែល​ធ្វើ​ប្រតិបត្តិការ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិច ត្រូនិក​ដោយ​គ្មាន​លិខិតអនុញ្ញាត ឬ​អាជ្ញាប័ណ្ណ​នឹងត្រូវ​បញ្ឈប់​សកម្មភាព និង​រង​ពិន័យ​ជា​ប្រាក់​ដូច​មាន​ចែង​ក្នុង​លិខិតបទដ្ឋាន​ច្បាប់​ជា​ធរមាន​។

មន្ត្រីជាន់ខ្ពស់របស់ក្រសួងពាណិជ្ជកម្មបានគូសបញ្ជាក់ថាបើសិនបើការរកស៊ីអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិកគ្មានការអនុញ្ញាតនោះម្ចាស់អាជីវកម្មប្រឈមនឹងការផាកពិន័យ១០លានរៀលឬត្រូវបញ្ឈប់អាជីវកម្មផងដែរ។

ពាក់ព័ន្ធតម្លៃសេវានៃការស្នើសុំលិខិតអនុញ្ញាតឬអាជ្ញាបណ្ណមន្រ្តីបានបញ្ជាក់ថាការស្នើសុំលិខិតអនុញ្ញាតលក្ខណៈបុគ្គលមានតម្លៃ២០ម៉ឺនរៀល,លិខិតអនុ ញ្ញាតសម្រាប់សហគ្រាសឯកបុគ្គលមានតម្លៃ៤០ម៉ឺនរៀលនិងអាជ្ញាបណ្ណសម្រាប់ក្រុមហ៊ុនតម្លៃ១លានរៀល សម្រាប់ការស្នើសុំលិខិតអនុញ្ញាតឬអាជ្ញាបណ្ណ ពាណិជ្ជកម្មអេឡិចត្រូនិក ក្រុមហ៊ុន សហគ្រាស ឬ បុគ្គលរកស៊ីតាមអនឡាញទាំងអស់អាចដាក់ពាក្យស្នើសុំនៅនាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្មអគ្គនាយក ដ្ឋានសេវាពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម ឬអាចចូលទៅកាន់គេហទំព័ររបស់ក្រសួងពាណិជ្ជកម្មដើម្បីស្វែងរកការស្នើសុំតាមអនឡាញក៏បាន​។

គូសបញ្ជាក់ថាសេចក្តីព្រាងច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកត្រូវបានរដ្ឋសភាអនុម័តជាស្ថាពរក្នុងសម័យប្រជុំពេញអង្គកាលពីថ្ងៃទី៨ខែតុលា ឆ្នាំ២០១៩។ សេចក្តីព្រាងច្បាប់នេះនឹងផ្តល់វិធានជាមូលដ្ឋានដ៏សំខាន់ក្នុងការជំរុញពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្នុងនិងក្រៅប្រទេសប្រកបដោយ ទំនុកចិត្ត ៕

ដោយ៖ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

អាជីវកម្ម​ធុន​តូច និង​ធុន​មធ្យម នៅ​កម្ពុជា​ត្រូវ​បាន​ណែនាំ​ឱ្យ​ទាញយក​អត្ថប្រយោជន៍​ពី​អ្នកប្រើប្រាស់​សកម្ម​ចំនួន​២,៧​ពាន់​លាន​នាក់​របស់ Facebook

បច្ចេកវិទ្យា៣៥ នាទី មុន

Maserati meets Alajmo

ព័ត៌មានជាតិ៣៥ នាទី មុន

សេវា សម្អាត ប្រមូល និង​ដឹកជញ្ជូន​សំរាម​នៅ​រាជធានី​ភ្នំពេញ បច្ចុប្បន្ននេះ​មានការ​សាទរ និង​វាយតម្លៃ​ខ្ពស់​ពី​បងប្អូន​ប្រជាពលរដ្ឋ​

ព័ត៌មានជាតិ១ ម៉ោង មុន

ជំនន់​ទឹកភ្លៀង​កំពុង​វាយលុក​ស្រុក​បាទី ខេត្តតាកែវ​

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលខេត្ត​ពោធិ៍សាត់​ស្នើ​ឲ្យ​ព​ន្លឿ​ន​ការស្ថាបនា​ផ្លូវជាតិ​លេខ​៥​ឲ្យ​រួចរាល់​យ៉ាងយូរ​នៅ​ដើមឆ្នាំ​២០២២

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services