លួច​ដឹក​មើម​ខ្ទឹមស​ចេញ​ទាំង​យប់ ថៃ​ចាប់បាន​​ តម្លៃ​សរុប​ជិត ១លាន​បាត
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

លួច​ដឹក​មើម​ខ្ទឹមស​ចេញ​ទាំង​យប់ ថៃ​ចាប់បាន​​ តម្លៃ​សរុប​ជិត ១លាន​បាត

បានផុស

នៅ

ប្រទេសថៃ៖ មើមខ្ទឹមសស្ងួតដែលមានតម្លៃសរុបជិត១លានបាត ត្រូវបានកម្លាំងអង្គភាពគយរដ្ឋាករថៃសហការជាមួយយោធាឈុតខ្មៅស្រុកអារញ្ញប្រាថេត ឃាត់បាន ខណ:រថយន្តផ្ទុកខ្ទឹមសនេះ​លួច​ធ្វើចរាចរណ៍នៅពេលរំលងអាធ្រាត្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រភព​ពីកាសែត​ថា នៅវេលាម៉ោង១ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ កម្លាំងអង្គភាព​គ​យរដ្ឋាករស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ សហការជាមួយកម្លាំងយោធាឈុតខ្មៅ ចេញប្រតិបត្តិការចាប់រថយន្តដឹកទំនិញចំនួន៣គ្រឿង នៅក្នុងទឹកដីខេត្តស្រះកែវ។

ការឃាត់រថយន្តទាំង៣គ្រឿងនេះ ដោយសារតែពួកគេបានលបដឹកមើមខ្ទឹមសស្ងួតចេញពីក្បែរខ្សែបន្ទាត់ព្រំដែនថៃ កម្ពុជា គេចមិនព្រមបង់ពន្ធស្របច្បាប់ចូលរដ្ឋតាមការកំណត់ និងធ្វើ​ឲ្យ​ផលិតផលកសិករដែលខំដាំនៅក្នុងស្រុកអស់តម្លៃ។

ខ្ទឹមសទាំងអស់មានចំនួន ១៤០០ ការ៉ុង សរុបមានទម្ងន់ ២៧ ០០០ គីឡូក្រាម ( ២៧តោន ) គិតជាទឹកប្រាក់ប្រមាណជា ៩៥០ ០០០ បាត។ អ្នកបើកបររថយន្តបានសារភាពថា ខ្លួនគឺជាអ្នកស៊ីឈ្នួលដឹកអោយគេ ដោយលើកខ្ទឹមឡើងនៅក្បែរព្រំដែនកម្ពុជា និងត្រូវដឹកយកទៅដាក់នៅខេត្ត នគររាជសីមា ក៏ត្រូវអង្គភាពគយចាប់តែម្តង៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services