Connect with us

សេដ្ឋកិច្ច

ឆមាសទី១នេះ កម្ពុជានាំចេញដំណាប់ស្វាយទៅក្រៅប្រទេសកើនជិត២០០%

បានផុស

នៅ

ភ្នំពេញ៖ រយៈពេល៦ខែឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញដំណាប់ស្វាយបានជាង១ម៉ឺន២ពាន់៧០០តោន ទៅកាន់ទីផ្សារក្រៅប្រទេស មានការកើនឡើងចំនួន១៩៨,៦០ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០២០កន្លងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមក្រសួងកសិកម្ម រុក្ខាប្រម៉ាញ និងនេសាទ បានឱ្យដឹងថាដំណាប់ស្វាយកម្ពុជានៅពេលបច្ចុប្បន្ននេះ បាន​ដណ្តើម​ចំណែកទីផ្សារនាំចេញទៅកាន់បរទេសក្នុងឆមាសទី១ ឆ្នាំ២០២១នេះ កើនឡើងជិត២០០ភាគរយ មានភាពល្អប្រសើរជាងឆ្នាំកន្លង បើទោះបីមានការគំរាមកំហែងពីការរាតត្បាតដោយជំងឺកូវីដ-១៩ក៏ដោយ។

ក្រសួងកសិកម្មបានឱ្យដឹងថា គោលដៅទីផ្សារក្រៅប្រទេសរបស់កម្ពុជាក្នុងការនាំដំណាប់ស្វាយនោះរួមមាន៨ប្រទេស  ក្នុងនោះមានដូចជា ចិន ជប៉ុន កូរ៉េ ហ្វីលីពិន ថៃ សហរដ្ឋអាមេរិក វៀតណាម និង ចក្រភពអង់គ្លេស។

ជាក់ស្តែងក្នុងចំណោមដំណាប់ស្វាយជាង១ម៉ឺន២ពាន់៧០០តោនក្នុងនោះនាំចេញទៅទីផ្សារ ប្រទេសចិនជាង១ម៉ឺន៤០០តោន ជប៉ុនជាង៥០០តោន កូរ៉េខាងត្បូងជិត១៤តោន ហ្វីលីពីនជាង៦០០តោន ថៃជាង១ពាន់តោន សហរដ្ឋអាមេរិកជាង៥តោន វៀតណាមជិត៧៧តោន និង អង់គ្លេសជាង១៦តោន។

ក្រសួងកសិកម្មបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងខិតខំធ្វើការទាក់ទាញ វិនិយោគលើវិស័យកសិកម្ម បន្ថែមទៀតដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ ជាពិសេសបានផ្តល់អត្ថប្រយោជន៍ដល់ប្រជាកសិករដាំស្វាយក្នុងស្រុក និងកម្មករបម្រើការងារក្នុងរោងចក្រ ដើម្បីបង្កើនប្រាក់ចំណូលរបស់ពួកគាត់ផងដែរ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម