ព័ត៌មានជាតិ
គម្រោងសាងសង់ព្រលានយន្តហោះថ្មី នៅភ្នំពេញ នឹងដំណើរការតាមផែនការ
ការសាងសង់ព្រលានយន្តហោះភ្នំពេញថ្មី នឹងដំណើរការទៅតាមផែនការដែលបានកំណត់។នេះបើតាមការលើកឡើងរបស់អ្នកឧកញ៉ា ពុង ឃាវសែ ដែលបានលើកឡើងក្នុងឱកាស ចុះត្រួតពិនិត្យការសាងសង់ អាកាសយានដ្ឋាន អន្ដរជាតិភ្នំពេញថ្មី ដែលស្ថិតនៅក្នុងខេត្ដកណ្ដាល នាពេលថ្មីៗកន្លងមកនេះ។
អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមហ៊ុនសាងសង់ព្រលានយន្តហោះកម្ពុជា ធ្លាប់បញ្ជាក់ថា លោកនឹងចុះត្រួតពិនិត្យការសាងសង់ជាបន្តបន្ទាប់ ដើម្បីលើកទឹកចិត្ដ និងពន្លឿនការសាងសង់ឲ្យទៅតាមផែនការ។
លោក ម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានថ្លែងថា ក្នុងនាមរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោក និងក្រុមការងារ នឹងខិតខំដើម្បីចូលរួមគាំទ្រសកម្មភាព នៃគម្រោងការសាងសង់ព្រលានយន្តហោះភ្នំពេញថ្មីនេះ ឲ្យទទួលបានជោគជ័យ និងទទួលបានការគាំទ្រ ពីមជ្ឈដ្ឋានអន្តរជាតិ។ លោកថា អាកាសយានដ្ឋានភ្នំពេញថ្មីនេះ ជាសមទ្ធិផលដ៏ធំធេង សម្រាប់រាជរដ្ឋាភិបាល ក្នុងដំណាក់កាល ដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជាប្រវត្ដិសាស្ដ្រថ្មី ដែលបន្សល់ទុកសម្រាប់ ឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរ រាប់រយឆ្នាំទៅថ្ងៃមុខ។
សូមបញ្ជាក់ថា ព្រលានយន្តហោះថ្មីភ្នំពេញថ្មី ស្ថិតនៅចម្ងាយ២០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ដែលមានផ្ទៃដីសរុប២៦០០ហិកតា នឹងត្រូវសាងសង់ឡើងមាន៣ដំណាក់កាល ខណៈដំណាក់កាលទី១ គ្រោងចំណាយថវិកា១៥០០លានដុល្លារអាមេរិក ។
សម្រាប់ដំណាក់កាលទី១ នឹងអាចដាក់ឲ្យប្រើប្រាស់នៅឆ្នាំ២០២៣ ដែលអាចទទួលភ្ញៀវទេសចរ បានរហូតដល់១៣លាននាក់ ហើយដំណាក់កាលទី២ នឹងបញ្ចប់នៅឆ្នាំ២០៣០ អាចទទួលភ្ញៀវទេសចរ៣០លាននាក់ ក្នុង១ឆ្នាំ និងដំណាក់កាលទី៣ នឹងបញ្ចប់នៅឆ្នាំ២០៥០ អាចទទួលភ្ញៀវទេសចរ ៥០លាននាក់ ក្នុង១ឆ្នាំ៕
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង