ក្រុមហ៊ុន​ស្មាត​ បកស្រាយ​រឿងហេតុ​កាត់លេខ​អតិថិជន រហូត​ដល់ក្រសួងព្រមាន
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ក្រុមហ៊ុន​ស្មាត​ បកស្រាយ​រឿងហេតុ​កាត់លេខ​អតិថិជន រហូត​ដល់ក្រសួងព្រមាន

បានផុស

នៅ

នៅមុននេះបន្តិច ក្រុមហ៊ុន​បណ្តាញទូរសព្ទ​ស្មាត បាន​ចេញ​សេចក្តីជូនដំណឹង​បំភ្លឺ​ ក្រោយ​ពីក្រសួងប្រៃសណីយ៍​និង​ទូរគមនាគមន៍​ បាន​ចេញ​ការ​ព្រមាន​ក្រោយ​មាន​ឧបទ្ទវហេតុ​កាត់លេខ​អតិថិជន​ខុស​គោលការណ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​មុននេះ​ជាង​មួយ​ម៉ោង​ ក្រុមហ៊ុន​បណ្តាញ​ទូរសព្ទ​​ឈាន​មុខ​គេ​មួយ​នេះបាន​​ធ្វើការបញ្ជាក់ថា ក្រោយ​ឧប្បត្តិហេតុកើតឡើងកាលពីថ្ងៃ ទី ២៩ ខែឧសភា ឆ្នាំ ២០២១ ក្រុមហ៊ុន​បានចាត់វិធានការភ្លាមៗ ដើម្បីកែតម្រូវចំពោះបញ្ហានេះ។ នៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២១ ក្នុងរយៈពេល ២៤ ម៉ោង បន្ទាប់ពីទទួលបានពាក្យបណ្ដឹង លេខទូរសព្ទដែលជាកម្មវត្ថុនៃពាក្យបណ្តឹង ត្រូវបានផ្អាកដំណើរការជាបណ្តោះអាសន្ន នៅមុនពេលធ្វើការប្រគល់​ត្រលប់ជូនទៅម្ចាស់កម្មសិទ្ធិស្របច្បាប់វិញ។

នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ ២០២១ ក្រុមហ៊ុន Smart បានពិភាក្សា​និងផ្តល់ព័ត៌មានលំអិតអំពីករណីនេះទៅនិយ័តករទូរគមនាគមន៍កម្ពុជា (TRC) និងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ដែលបានទទួលពាក្យបណ្តឹងពីអតិថិជន។ ក្រុមហ៊ុនបានទាក់ទងជាមួយអតិថិជនដែលរងការប៉ះពាល់ និងស្នើផ្តល់ជាដំណោះស្រាយ ក៏ប៉ុន្តែសំណើនោះត្រូវបានបដិសេធ។ ក្រុមហ៊ុនក៏នៅតែបន្តធ្វើការយ៉ាងជិតស្និទ្ធ ជាមួយស្ថាប័ន​​មានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីស្វែងរកដំណោះស្រាយដ៏សមស្របមួយ។

យោងតាមការត្រួតពិនិត្យផ្ទៃក្នុង ក្រុមហ៊ុនបានរកឃើញកំហុសរបស់បុគ្គលិកមួយរូប ដែលរហូតមកដល់ពេលបច្ចុប្បន្ននេះ ត្រូវបានព្យួរពីការងារ និង​ទទួលទណ្ឌកម្មវិន័យ យោងទៅតាមបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុន។ ក្រុមហ៊ុន​មិនលើកលែងចំពោះសកម្មភាព ដែលផ្ទុយពីតុណតម្លៃគោលការណ៍ ឬនីតិវិធី របស់ក្រុមហ៊ុនដែលទាំងអស់នេះត្រូវបានរៀបចំឡើង ដើម្បីធានាថាអតិថិជនទទួលបាននូវសេវាកម្មមួយដ៏ល្អ អាចទុកចិត្តបាន។

ក្នុងនាមក្រុមហ៊ុន ដែលបានប្តេជ្ញាផ្តល់តម្លៃលើភាពស្មោះត្រង់ សមធម៌ និងគោរពសិទ្ធិអ្នកប្រើប្រាស់ ក្រុមហ៊ុន​មិនគាំទ្រជាដាច់ខាត ចំពោះទង្វើរបស់បុគ្គលិករូបនេះ និងសូមបញ្ជាក់ជាសាធារណៈថា បុគ្គលិករូបនោះពិតជាបានប្រព្រឹត្តផ្ទុយស្រឡះពីការទទួលខុសត្រូវ ស្របទៅតាមស្តង់ដារក្រមសីលធម៌ វិជ្ជាជីវៈរបស់ក្រុមហ៊ុន។ ក្រុមហ៊ុនក៏​ពង្រឹងនីតិវិធីផ្ទៃក្នុង ហើយបានដាក់ចេញនូវវិធានការបន្ថែមនានា ដើម្បីធានាមិនឱ្យឧប្បត្តិហេតុ​ដដែលនេះ កើតឡើងសារជាថ្មីទៀតឡើយ។

យោងទៅលើគោលការណ៍ និងនីតិវិធីប្រតិបត្តិរបស់ក្រុមហ៊ុន បុគ្គលិកទាំងអស់មិនត្រូវបានអនុញ្ញាតឱ្យលក់ ឬផ្ទេរសិទ្ធិកម្មសិទ្ធិលេខទូរស័ព្ទណាមួយដែលកំពុងដំណើរការទៅឱ្យអតិថិជនថ្មី ដោយគ្មានវត្តមាននិងការយល់ព្រម​ដោយជាក់លាក់ពីអតិថិជនចាស់ និងអតិថិជនថ្មីឡើយ។

តាមរយៈសេចក្តីប្រកាសព័ត៌មាននេះ ក្រុមហ៊ុនSmart សូមធ្វើការអភ័យទោសដោយសុទ្ធចិត្តចំពោះអតិថិជន ដែលទទួលរងការប៉ះពាល់ពីបញ្ហាដែលបានកើតឡើងនេះ។ ក្រុមហ៊ុនក៏សូមបញ្ជាក់ជាថ្មីនូវ​ការប្តេជ្ញាចិត្តក្នុងការផ្តល់នូវដំណោះស្រាយ និងសំណងសមស្របមួយជូនដល់អតិថិជន ដែលទទួលរងការប៉ះពាល់នេះ។

ក្រុមហ៊ុនមានការខកចិត្តយ៉ាងខ្លាំងចំពោះទង្វើរបស់បុគ្គលិករូបនេះ និងចំពោះឧប្បត្តិហេតុមួយនេះ ហើយក្រុមហ៊ុននឹងបន្តផ្តល់ជូននូវសេវាកម្មល្អបំផុត ដែលអាចធ្វើទៅបានដល់អតិថិជន ដោយរក្សាតម្លាភាពចំពោះចំណាត់ការក្រុមហ៊ុនដែលកំពុងធ្វើ។

យ៉ាងណាមិញ ក្រុមហ៊ុន​សូមធ្វើការ​បញ្ជាក់​ជា​ថ្មី​ថា ស្របតាមលក្ខខណ្ឌនៃការប្រើប្រាស់លេខទូរស័ព្ទ Prepaid ដែលមាននៅលើគេហទំព័រ https://www.smart.com.kh/terms-and-conditions រាល់​លេខទូរស័ព្ទ Prepaid ដែលត្រូវបានលក់ជូនទៅអ្នកប្រើប្រាស់ អាចនៅជាកម្មសិទ្ធិក្នុងរយៈពេល ៩០ ថ្ងៃ ចាប់ពីថ្ងៃចុងក្រោយនៃការបញ្ចូលលុយ។ បន្ទាប់ពីរយៈពេល ៩០ ថ្ងៃកន្លងផុត ក្រុមហ៊ុន Smart មានសិទ្ធិបញ្ឈប់ការប្រើប្រាស់លេខទូរស័ព្ទ Prepaid ហើយលក់លេខនេះទៅអតិថិជនថ្មីទៀត។ ដើម្បីជាការក្រើន​រំលឹក​មុន​រយៈពេល ៩០ ថ្ងៃមកដល់ ក្រុមហ៊ុនតែងតែជូនដំណឹងដល់អ្នកប្រើប្រាស់តាមរយៈសារ (SMS) ជាច្រើនលើកផងដែរថា «លេខទូរស័ព្ទនឹងត្រូវធ្វើការដាក់លក់ឡើងវិញ ប្រសិនបើមិនបានធ្វើការបញ្ចូលលុយតាមកាលកំណត់»

គួរ​បញ្ជាក់ថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នៅ​ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២១ បានរកឃើញ ក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី (Smart Axiata Co., Ltd.) បានអនុវត្តខុសនឹងនីតិវិធី ក្នុងការកាត់ផ្តាច់លេខទូរសព្ទ របស់អតិថិជនដែលកំពុងប្រើប្រាស់រាល់ថ្ងៃ ហើយយកទៅលក់បន្តឱ្យអតិថិជនថ្មីដោយគ្មាន​ការយល់ព្រមពីម្ចាស់ដើម។

ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍អ្នកប្រើប្រាស់សេវាទូរសព្ទចល័ត ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ តម្រូវ​ឲ្យ​ក្រុមហ៊ុនស្មាត ត្រូវធ្វើការសុំទោសជាសាធារណៈ ដោយចុះផ្សាយក្នុងគេហទំព័រផ្លូវការ​របស់ខ្លួន និងសន្យាមិនឱ្យមានហេតុការណ៍ខាងលើកើតមានសារជាថ្មីម្តងទៀត។ ជាមួយ​គ្នា​នេះ ក្រុមហ៊ុន​ ត្រូវផ្តល់សំណងនៃការខូចខាតដល់ម្ចាស់ដើម ចំពោះការប្រព្រឹត្តខុសនឹងនីតិវិធី ក្នុងការបិទលេខទូរសព្ទពីអតិថិជនដែលកំពុងប្រើប្រាស់ និង​ត្រូវ​បើក​លេខ​ឲ្យ​ម្ចាស់ដើមមានសិទ្ធិទទួល​គ្រប់​គ្រង​វិញ។

បន្ថែម​ពីនេះ ក្រសួង​ក៏​ណែនាំ​ឲ្យ​ក្រុមហ៊ុន​ត្រូវ​វែក​មុខ​រក​បុគ្គលដែល​ពាក់ព័ន្ធ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់​ជា​ធរមាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

អាជ្ញាធរបន្តចែក ឱសថបុរាណចិនជូនពលរដ្ឋ នៅតំបន់បិទខ្ទប់ទាំង ៤សង្កាត់ ក្នុងក្រុងសៀមរាប

ព័ត៌មានជាតិ៣៧ នាទី មុន

កម្ពុជាបានចេញលិខិតអញ្ជើញ ថ្នាក់ដឹកនាំនៃដៃគូ ASEM រួចហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូល ASEM 13

ព័ត៌មានជាតិ៤៦ នាទី មុន

ប្រធានមន្ទីរអប់រំភ្នំពេញអះអាងថា ក្រសួងមិនបានបិទសាលារៀនដូចការផ្សព្វផ្សាយនោះទេ

ព័ត៌មានជាតិ៥៩ នាទី មុន

លោក ម៉ម ប៊ុនហេង ឲ្យពង្រឹងការអប់រំផ្សព្វផ្សាយ និងជំរុញការចូលរួម ក្នុងការអនុវត្តវិធានការសុខាភិបាល

ព័ត៌មានជាតិ១ ម៉ោង មុន

សមត្ថកិច្ច ក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services