លោកបណ្ឌិត គឹម ហ៊ាង៖ ចង់ក្លាយជាអ្នកមានពីវ័យក្មេងត្រូវមាន ២ចំណុចនេះដាច់ខាត ចង់ក្លាយជាអ្នកមានពីវ័យក្មេង
Connect with us
Helistar Cambodia - Helicopter Charter Services

សេដ្ឋកិច្ច

លោកបណ្ឌិត គឹម ហ៊ាង៖ ចង់ក្លាយជាអ្នកមានពីវ័យក្មេងត្រូវមាន ២ចំណុចនេះដាច់ខាត

បានផុស

នៅ

ក្លាយជាអ្នកមាន ទាំងនៅវ័យក្មេង អ្នកណាៗក៏តែងតែនឹកស្រមៃថាថ្ងៃណាមួយ នឹងដើរដល់ចំណុចនេះដែរ ប៉ុន្តែក៏មិនត្រូវមើលរំលង ឬគិតតែស្រមៃ ដោយមិនស្វែងយល់ពីកត្តាសំខាន់ ដែលនឹងអាចនាំអ្នកទៅដល់ចំណុចនោះដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទាក់ទងនឹងចំណុចនេះ អគ្គនាយកក្រុមហ៊ុន Khmer Real Estate លោក បណ្ឌិត គឹម ហ៊ាង បានចែករំលែកបទពិសោធន៍ និងគន្លឹះសំខាន់ ២ចំណុច ដើម្បីរៀបចំខ្លួនឱ្យក្លាយជាអ្នកមានពីវ័យក្មេងទៅ ជាពិសេសសម្រាប់យុវវ័យ ក្នុងយុគសម័យទំនើប និងប្រទេសកំពុងអភិវឌ្ឍន៍ដូចជាប្រទេសកម្ពុជាយើង ។

ទី១ ត្រូវឈ្នះលើភាពល្ងង់ខ្លៅរបស់ខ្លួនឯង

យកឈ្នះលើភាពល្ងង់ខ្លៅរបស់ខ្លួនឯង មានន័យថា គាត់ត្រូវតែតស៊ូរៀនសូត្រហើយ រៀនសូត្រទៀត។ លោក បណ្ឌិត គឹម ហ៊ាង ពន្យល់ថា កុំធ្វើខ្លួនជាទឹកពេញដបឱ្យសោះ បើសិនជាមាត់ និងចិត្តគំនិតយើងចង់ក្លាយជាអ្នកមានមែន ត្រូវបន្តរៀនសូត្រឱ្យបានច្រើន ដោយគ្មានទីបញ្ចប់ឡើយ។

«ដូច្នេះដើម្បីក្លាយជាអ្នកមានបាន បុគ្គលទាំងឡាយ ជាពិសេសយុវជន ត្រូវយកឈ្នះភាពល្ងង់ខ្លៅរបស់ខ្លួនឯង តាមរយៈការរៀនគ្មានទីបញ្ចប់»។ លោកបណ្ឌិត គឹម ហ៊ាង បន្ថែម។

ទី២ ត្រូវយកឈ្នះលើភាពខ្ជិលច្រអូសរបស់ខ្លួនឯង

លោក គឹម ហ៊ាន ពន្យល់ថា ចំណុចនេះរឹតតែសំខាន់ ដូចពាក្យចាស់មួយឃ្លាពោលថា «មាគ៌ាទៅកាន់ភាពជោគជ័យ គ្មានដានជើងមនុស្សខ្ជិលទេ»។ និយាយឱ្យខ្លី បើខ្ជិលហើយ ដាច់ខាតមិនអាចក្លាយជាអ្នកមានបានទេ លើលែងតែអ្នកនោះ កើតមកក្នុងត្រកូលអ្នកមានស្រាប់ ទទួលមរតកពីម្ដាយឳពុកគាត់ ឬក៏ត្រូវឆ្នោតអី អាចក្លាយជាអ្នកមានដែរ តែបើមិនចេះធ្វើអី ក៏អាចក្លាយជាអ្នកក្រ នៅថ្ងៃណាមួយវិញមិនខាន។

ដូច្នេះ បុគ្គលដែលបង្កើតភាពឧស្សាហ៍ព្យាយាម មិនខ្ជិលច្រអូស ប្រឹងប្រែងដោយខ្លួនឯង បង្កើតលុយដោយខ្លួនឯង ពួកគាត់នឹងក្លាយជាអ្នកមាននៅថ្ងៃណាមួយមិនខាន។ លោក គឹម ហ៊ាង សង្កត់ធ្ងន់។

អគ្គនាយកក្រុមហ៊ុន Khmer Real Estate រូបនេះលើកឡើងបន្ថែមថា៖ យុវជនកម្ពុជាយើងមួយចំនួន មិនដឹងថាគាត់កំពុងគិតអីទេ ម៉ោង ១២យប់ហើយ នៅចំណាយពេលលើអិនធឺណេត លេងតែហ្វេសប៊ុក មើលតែយូធូប ជជែកគ្នាតែពីរឿងអត់ប្រយោជន៍ ដល់ពេលក្រោកពីដេក ម៉ោង៩ ម៉ោង១០ ព្រឹក។

«ភាពខ្ជិលច្រអូស ជាកត្តាមិនអាចឱ្យយុវជនកម្ពុជា សម្រេចបំណងក្លាយជាអ្នកមានបានឡើយ។ អ៊ីចឹង បើចង់មាន ត្រូវតែយកឈ្នះភាពខ្ជិលច្រអូសរបស់ខ្លួនឯងឱ្យបាន។ ដូចពាក្យគេនិយាយថា បក្សី ដែលហើរពីសំបុកពីព្រលឹម តែងតែរកចំណីបានមុន បក្សីដែលហើរចេញពីសំបុកយឺត»។  នេះបើតាមការពន្យល់របស់លោក បណ្ឌិត គឹម ហ៊ាង។

បន្ថែមពីនេះ លោក គឹម ហ៊ាង សង្កត់ធ្ងន់ទៀតថា៖ ចំណុចមួយទៀត មនុស្សគ្រប់គ្នា ត្រូវដឹងឱ្យច្បាស់ពីខ្លួនឯង Who you are? ចំណេះដឹង និងបទពិសោធន៍មានកម្រិតណា ឈរនៅកន្លែងណា ធ្វើឱ្យចំ ខំប្រឹងធ្វើកិច្ចការងារឱ្យបានល្អ។ ក្នុងនាមជាបុគ្គលិកថ្នាក់ក្រោម យើងត្រូវប្រឹងធ្វើការឱ្យខ្លាំង ដើម្បីក្លាយជាប្រធានក្រុម ក្នុងនាមជាប្រធានក្រុម ត្រូវប្រឹងធ្វើការឱ្យល្អ ដើម្បីក្លាយជាអ្នកគ្រប់គ្រង។ អ៊ីចឹង ត្រូវស្គាល់ខ្លួនឯងឱ្យច្បាស់ ថាខ្លួនឯងជានរណា ហើយធ្វើកិច្ចការងារនោះដោយការទទួលខុសត្រូវ និងប្រឹងប្រែងឱ្យអស់ពីលទ្ធភាព នោះអ្នកនឹងទៅដល់ កន្លែងដែលប្រាថ្នា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៤៥ នាទី មុន

តារា​សិច​ស៊ី សេង សូ​ណា បញ្ជាក់​អាការៈ​ជំងឺ​ក្រោយ​ឆ្លង​កូ​វីដ​-១៩​បាន​១៨​ថ្ងៃ​

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ ៖​ ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ជា​សាកល​គឺជា​សិទ្ធិ​មួយ​ដែល​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​

ព័ត៌មានជាតិ២ ម៉ោង មុន

កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត នាំយក​អំណោយជូន​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ​ដោយសារ​កូ​វីដ

ព័ត៌មានជាតិ៣ ម៉ោង មុន

តុលាការ​កំពូល​នឹង​កាត់ទោស​លោក​ឡាយ វណ្ណៈ នៅ​ព្រឹកស្អែក​នេះ

នយោបាយ៣ ម៉ោង មុន

លោក កឹម សុខា​ ៖ ក្នុង​រដូវ​កាន់បិណ្ឌ​ឆ្នាំនេះ ជំងឺ​កូ​វីដ​-១៩​នៅតែ​រីក​រាលដាល​គួរ​ឲ្យ​ព្រួយបារម្ភ​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services