Connect with us

ព័ត៌មានជាតិ

ដាំ​ដំណាំ​ជុំវិញ​ផ្ទះ មិន​ចាយ​លុយ​ទៅ​ផ្សារ អាច​លក់​រក​ចំណូល​បាន​​ទៀត

បានផុស

នៅ

ការ​ដាំ​ដំណាំបន្ទាប់បន្សំជុំវិញ​ផ្ទះ ជួយ​ជីវភាព​គ្រួសារបានមួយកម្រិត ហើយអាចយកទៅលក់ជាប្រភព​ចំណូល​បានទៀតផង។ នេះជាការ​លើក​ឡើង​របស់លោក អ៊ាង ណាំ ជាប្រជាពលរដ្ឋម្នាក់ដែល​រស់នៅឃុំព្រែក​កុយ ស្រុកកងមាស ខេត្តកំពង់ចាម។

លោកអ៊ាង ណាំ ជាកសិករអាយុ ៦៦ ឆ្នាំបានឲ្យដឹងថា ការបង្កើតមុខរបរកសិកម្មនេះ លោកធ្វើជិត ១០ ឆ្នាំហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កសិកររូបនេះ​បានប្រើប្រាស់​ផ្ទៃដី​ជាង​១ហិចតា ដាំ​ដុះ​ដំណាំផ្សេងៗ​ដូចជា​ចេកននោង ត្របែក ល្ហុង និង​ដំណាំផ្សេងៗមួយចំនួនទៀត។ បន្ថែមពីលើនេះក៏មានចិញ្ចឹមមាន់និងសត្វទារាប់រយក្បាលថែម​ទៀត។

លោករំលឹកថា ការដាំដំណាំតា​ម​ប្រភេទ​ដី ហើយ​តាម​រដូវ​ដូច​ពេលរដូវទឹកស្រកដាំម្ទេស ថ្នាំជក់ ឬ ពោត ជាដើម តែនៅទីដីខ្ពស់អត់លិចទឹក អាចធ្វើកសិកម្មបានពេញមួយឆ្នាំ។

លោក ហុង សុធា មានអាយុ ៤០ ឆ្នាំបញ្ជាក់ថា ដំណាំអាច​លូតលាស់ល្អអាស្រ័យដោយសារការថែទាំ ជីកយកស្មៅ ដាក់ជី អាចម៌គោ អាចម៌មាន់ និង​មានជីរបស់ក្រុមហ៊ុនជាដើម។ រីឯទឹកសម្រាប់​ស្រោចដំណាំ អាច​បូមនៅក្នុងអណ្ដូងដោយប្រើទុយោ។

កញ្ញា មួយគ័ង អាយុ ២៥ ឆ្នាំជាកូនស្រី លោក អ៊ាង ណាំ បាន​ឲ្យ​ដឹងដែរ​ថា ក្រោយពេល​បន្លែបានផល កញ្ញា​ជាអ្នករកទីផ្សារលក់ តែដោយសារកូវីត កាលលក់​មិន​ដូច​មុន​៕

អត្ថបទ៖ រុងរឿង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម