Connect with us

ព័ត៌មានជាតិ

ផ្លូវ​ជាតិ​លេខ ៦ ​ខេត្តកណ្តាល​ពង្រាយ​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ លើក​សោភណភាព សុវត្ថិភាំព​ធ្វើដំណើរ​យប់ព្រលប់

បានផុស

នៅ

អាជ្ញាធរ​ខេត្ត​កណ្តាល បាន​ចាប់ផ្តើម​ពង្រាយ​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​តាម​ផ្លូវ​ជាតិ​លេខ ៦ ចាប់​ព្រំ​ប្រទល់​រាជធានី​ភ្នំពេញ​​ក្នុងទឹកដី​ខេត្តកណ្តាល​ដល់​រកាកោង​ និង​បន្ត​រហូត​ដល់​ថ្នល់​កែង​ព្រំប្រទល់​ខេត្ត​កំពង់ចាម។

លោក នូវ ប៉េងច័ន្ទ​តារា អភិបាល​រង​ខេត្ត​កណ្តាល​បាន​ប្រាប់​សារព័ត៌មាន​កម្ពុជា​ថ្មី​នៅ​ព្រឹក​នេះ​ថា រដ្ឋបាល​ខេត្ត​កំពុង​រៀប​ចំ​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​គ្រប់​គោលដៅ​តាម​ទីប្រជុំជន តាម​ផ្លូវ​ជាតិ​ចេញ​ពី​ខេត្ត​កណ្តាល​ទាំង​អស់ ដើម្បី​លើក​កម្ពស់​សោភណភាព​ និង​សុវត្ថិភាព​សម្រាប់​ការ​ធ្វើ​ដំណើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​​បញ្ជាក់​ថា មិន​ថា​តែ​ទី​ប្រជំជន​នោះ​ទេ បើ​តាម​ការ​ណែនាំ​របស់​អភិបាល​ខេត្ត​គ្រប់​ផ្លូវ​ជាតិ​ទាំង​អស់​ត្រូវ​រៀបចំ​ភ្លើង​បង្គោល​ភ្លើង​បំភ្លឺ ដើម្បី​លើក​កម្ពស់​សោភណភាព និង​សុវត្ថិភាព​ពលរដ្ឋ​ធ្វើ​ដំណើរ​យប់ព្រលប់។

លោក​បន្ត​ថា ដោយ​ឡែក​ផ្លូវជាតិ​លេខ ៦ ក្នុង​មូលដ្ឋាន​ខេត្ត​កណ្ដាល​បាន​ពង្រាយ​ចាប់​តាំង​ពី​ព្រំប្រទល់​រាជធានី​ភ្នំពេញ​​ដល់​រកា​កោង​ជាង ២០ គីឡូម៉ែត្រ និង​បន្ត​រហូត​ដល់​ថ្នល់​កែង​ព្រំ​ប្រទល់​ខេត្ត​កំពង់ចាម។

ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល​ខេត្ត​កណ្ដាល បាន​ដាក់​ផែនការ​ដំឡើង​បង្គោល​ដង​គោម​អគ្គិសនី​បំភ្លឺ​ផ្លូវ​សាធារណៈ​ និង​តាម​បណ្ដា​ស្រុកនានា​​ត្រូវ​មាន​ភ្លើង​បំភ្លឺ​ផ្លូវសាធារណៈនៅ​គ្រប់​ផ្លូវ​ទាំងអស់។

អភិបាលខេត្តកណ្តាល​បាន​លើក​ឡើង​ថា នៅក្រុងតាខ្មៅនឹងមាន​ភ្លើង​បំភ្លឺផ្លូវ​សាធារណៈ ហើយ​នៅ​គ្រប់​ផ្លូវ​ទាំងអស់​ក្នុងក្រុង​​ក៏​ដូចជា​នៅតាម​ផ្លូវ​សំខាន់ៗ​មួយ​ចំនួន​នៅតាម​បណ្ដាស្រុកដទៃទៀត ក៏នឹង​មានភ្លើង​បំភ្លឺផ្លូវសាធារណៈ។ ការ​ដាក់​ភ្លើងបំភ្លឺ​ផ្លូវ​សាធារណៈនេះ មិន​ត្រឹមតែ​សម្រាប់​បំភ្លឺ​ផ្លូវ​ប៉ុណ្ណោះ​ទេ តែ​ក៏​បាន​លើក​កម្ពស់​សោភណភាព​ផ្លូវ និង​សោភណ​ក្រុង​ស្រុក​ផង​ដែរ។

បើ​តាម​ការ​ឲ្យ​ដឹង​បន្ថែម​​របស់​អាជ្ញាធរ​ខេត្ត​កណ្តាល ក្រៅ​ពី​ការ​ដំឡើង​ភ្លើង​បំភ្លឺផ្លូវសាធារណៈ នៅតាម​បណ្ដា​បង្គោល​ភ្លើង ត្រូវ​បំពាក់​កាមេរ៉ា​សុវត្ថិភាព ដើម្បី​ងាយស្រួល​ក្នុងការ​អនុវត្តគោល​នយោបាយ​ភូមិ​ឃុំ មាន​សុវត្ថិភាព៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៨ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម