ស្ពាន​ស្ទឹង​ត្រង់​-ក្រូចឆ្មា​ ​​តម្លៃ​​៥៧លានដុល្លារអាមេរិក ​នឹង​ធ្វើ​ពិធី​តភ្ជាប់​​​នៅ​​ថ្ងៃ​ទី​៧ ខែ​ធ្នូ​ – Kampuchea Thmey Daily
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ស្ពាន​ស្ទឹង​ត្រង់​-ក្រូចឆ្មា​ ​​តម្លៃ​​៥៧លានដុល្លារអាមេរិក ​នឹង​ធ្វើ​ពិធី​តភ្ជាប់​​​នៅ​​ថ្ងៃ​ទី​៧ ខែ​ធ្នូ​

Published

on

​ស្ពាន​មិត្តភាព​កម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ គ្រោងនឹងធ្វើពិធីតភ្ជាប់នៅថ្ងៃទី០៧ ខែ​ធ្នូ ឆ្នាំ ២០២០ ខាងមុខនេះ។ ​នេះ​បើ​តាម​​ប្រសាសន៍​សម្ដេច​តេជោ​ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ក្នុងពិធីសំណេះសំណាលជាមួយក្រុមមេធាវីរាជរដ្ឋាភិបាលកម្ពុជា និងក្រុម​មេធាវី​សម្តេច​តេជោ នៅព្រឹកថ្ងៃទី២៥ ខែ​វិច្ឆិកា ឆ្នាំ២០២០នេះ​។​

សម្ដេច​ប្រ​មុខ​រាជរដ្ឋាភិបាល​​នឹង​អញ្ជើញ​​ជា​អធិបតីភាព​ ក្នុង​ពិធី​ខាងលើ​នេះ​​​​​​​។ ​ស្ពានមិត្តភាពកម្ពុជា-ចិន ស្ថិតនៅត្រង់ចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ឆ្លងកាត់​ទន្លេមេគង្គ​ទៅត្រើយ​ខាងកើត ស្ថិតនៅភូមិក្តុលលើ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ជាស្ពានឆ្លង​កាត់​ទន្លេ​មេគង្គថ្មីមួយទៀតតភ្ជាប់ទឹកដីនៃខេត្តកំពង់ចាម ទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំ បានបើក​ការដ្ឋានកាល​ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ ។

គម្រោងសាងសង់ស្ពាននេះ ចំណាយថវិកាសរុបជិត ៥៧លានដុល្លារអាមេរិក ដែលជា​ហិរញ្ញប្បទាន​សម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា។​​ ស្ពាន​នេះ​មាន​ប្រវែងសរុប ១.១៣១ម៉ែត្រ និងទទឹង១៣,៥០ម៉ែត្រ ជាប្រភេទស្ពានបេតុងអាម៉េ ប្រើរយៈ​ពេល​សាងសង់ចំនួន៤២ខែ គិតត្រឹមថ្ងៃទី០៧ ខែ​ធ្នូ ឆ្នាំ២០២០ ស្ពាននេះសម្រេចបាន៩៦,៤% និងគ្រោងបញ្ចប់នៅដើមឆ្នាំ២០២១ ខាងមុខ៕

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ5 mins ago

អន្ដរក្រសួង​បន្ត​ពិនិត្យ និង​ពិភាក្សា​លើ​មាត្រា​១២ និង​១៣ នៃ​សេចក្ដីព្រាងច្បាប់​អន្ដោប្រវេសន៍​ថ្មី

ព័ត៌មានជាតិ10 mins ago

ក្រុម​មេធាវី​ដាក់​លិខិត​ស្នើសុំ​បន្ត​សវនាការ​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​របស់លោក កឹម សុខា​

ព័ត៌មានជាតិ33 mins ago

ស្ពាន​ព្រះមុនីវង្ស​ចាស់​ គ្រោង​នឹង​ជួសជុល​បង្កាន់​ដៃ​ស្ពាន​ ផ្លូវ​ថ្មើរ​ជើង​ និង​អ៊ុត​កៅស៊ូ​តួស្ពានចាប់​ពីថ្ងៃទី២៧ មករាតទៅ

ព័ត៌មានជាតិ2 hours ago

លទ្ធផល​ជំរឿន​បង្ហាញថា ប្រជាជន​កម្ពុជា​ធ្លាក់ចុះ​នៃ​អត្រា​លទ្ធភាព​បង្កើតកូន​

ព័ត៌មានជាតិ2 hours ago

លោកជំទាវ​ម៉ែន សំអន ឧបត្ថម្ភ​ប្រាក់បៀវត្ស ដើម្បី​ចូលរួម​ជួយ​ដល់​ការប្រយុទ្ធប្រឆាំង​កូ​វីដ ១៩ រយៈពេល ៥​ខែ ជូនទៅ​ក្រសួងសុខាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services