Connect with us

សេដ្ឋកិច្ច

ជំងឺ​កូវីដ១៩​ បាន​ទាញ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ធ្លាក់មកនៅត្រឹមជាង២%​វិញ​ក្នុងឆ្នាំ២០២១នេះ

បានផុស

នៅ

ការរីករាលដាលនៃជំងឺកូវីដ១៩នៅកម្ពុជាពិសេស ក្រោយ​ព្រឹត្តិការណ៍​សហគមន៍​២០កុម្ភៈ​បាន​ទាញ​កំណើន​សេដ្ឋកិច្ចកម្ពុជា ដែល​ធ្លាប់​រំពឹង​ថា​ នឹង​ងើប​ឡើង​ដល់​៤ភាគរយ​នៅ​ក្នុង​ឆ្នាំ២០២១​​នោះ​នឹង​ត្រូវ​ទាញ​ធ្លាក់​ចុះ​មក​នៅ​ត្រឹម២,៤ភាគរយវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុងសិក្ខាសាលាស្តីពីការកសាងក្របខណ្ឌគោលនយោបា យម៉ាក្រូសេដ្ឋកិច្ច និង​គោល​នយោបាយ​ហិរញ្ញវត្ថុសាធារណៈ សម្រាប់កា រ​រៀប​ចំ​សេចក្តីព្រាងច្បាប់​ស្តីពីហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់​គ្រង​ឆ្នាំ២០២២ ដែល​ធ្វើ​ឡើង​ជាមួយ​សភា​កម្ពុជា តាម​ប្រព័ន្ធវីដេអូពីចម្ងាយ​នៅ​​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​សីហានេះ លោក​ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មានប្រសាសន៍ថា ការរីករាលដាលនៃជំងឺកូវីដ១៩នៅកម្ពុជាពិសេស ក្រោយ​ព្រឹត្តិការណ៍​សហគមន៍២០កុម្ភៈ បាននិងកំពុងបន្ទច់បង្អាក់យ៉ាងខ្លាំងដល់សកម្មភាពពាណិជ្ជកម្ម វិស័យ​ទេសចរណ៍​វិស័យលក់ដុំលក់រាយដែល ជាសកម្មភាពប្រើប្រាស់ក្នុងស្រុក វិស័យសំណង់ និង​អចលនទ្រព្យ ​បន្តធ្លាក់ចុះយ៉ាងគំហុក។

លោក ឧបនាយករដ្ឋមន្ត្រីបានបន្តថា កក្តាទាំងនេះបានធ្វើឱ្យ​សេដ្ឋកិច្ច​កម្ពុជាក្នុងឆ្នាំ២០២១នេះ អាច​សម្រេច​បានអត្រាកំណើនត្រឹមតែ២,៤ភាគរយប៉ុណ្ណោះ ខណៈ​កាល​ពីដើមឆ្នាំ ត្រូវ​បាន​រំពឹងថា​ កំណើន​សេដ្ឋកិច្ចអាចនឹងងើបឡើងដល់៤ភាគរយ បន្ទាប់ពីធ្លាក់ចុះរហូតដល់-៣,១ភាគរយ កាល​ពី​ឆ្នាំ២០២០ កន្លងទៅ។

លោកឧបនាយករដ្ឋមន្រ្តី បានបន្តទៀតថានៅ ឆ្នាំក្រោយ​សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា​នឹង​មាន​កំណើន​ជាង​ឆ្នាំ២០២១​នេះ​ពោល​គឺ​មាន​កំណើន​ប្រមាណ៤,៨ភាគរយ​ដោយ​សារ​ស្ថាន​ភាព​ការ​ឆ្លង​រីក​រាលដាល​ជំងឺកូវីដ១៩​ មាន​ភាពធូរស្រាល នៅ​ពេល​ កម្ពុជា​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​យ៉ាង​ទូលំទូលាយ​ពេញផ្ទៃប្រទេសនៅចុងឆ្នាំ២០២២ និង​ស្រប​ពេល​កម្ពុជា​បន្ត​សម្រប​ខ្លួន​ទៅ​នឹង​ប្រក្រតីភាព​ថ្មី។ ​យ៉ាងណាក៏ដោយ លោក ឧបនាយករដ្ឋមន្ត្រីបាន​បន្ថែម​ថា​កម្ពុជា​ក៏​អាច​ជួប​ប្រទះ​នឹង​បញ្ហា ប្រឈមកាន់តែស្មុគស្មាញជាងមុនជាមួយភាពមិនប្រាកដប្រជាខ្ពស់ ដែលទាមទារឱ្យមានការ ពង្រឹង សមត្ថភាពផ្ទៃក្នុងឱ្យបានល្អ និងត្រូវដោះស្រាយបញ្ហាជារចនាសម្ព័ន្ធរាំរ៉ៃមួយចំនួន ដើម្បី លើក​កម្ពស់ភាពប្រកួតប្រជែង និងធ្វើពិពិធកម្មសេដ្ឋកិច្ចផង និងជំរុញសកម្មភាពសេដ្ឋកិច្ចក្នុង ស្រុក​ឱ្យ​កាន់​តែ​មាន​សន្ទុះរីកចម្រើនខ្លាំងឡើងផង។

បើយោងតាមលោក David Freedman សេដ្ឋវិទូរបស់ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា​ដែល​ហៅ​កាត់​ថា ADB បានអះអាងថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនស្ទុះឡើងវិញ ៥.៤ ភាគរយ​នៅ​ឆ្នាំ២០២១​ដោយ​សារកម្ពុជាកំពុងធ្វើពិពិធកម្មសមត្ថភាពនាំចេញរបស់ខ្លួន ដែល​នេះ​ជា​គន្លឹះ​នៃ​កំណើន​នាពេល​អនាគត​ពី​ព្រោះ​កំណើន​របស់​កម្ពុជា​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ផ្អែក​លើ​ការ​បើក​ចំហពាណិជ្ជកម្ម។

ចំណែកធនាគារពិភពលោកវិញ​បានព្យាករណ៍ថាសេដ្ឋកិច្ចកម្ពុជា​នឹង​ងើប​ឡើង​វិញ​ជិត៤ភាគរយ​នៅ​ឆ្នាំ២០២១ដោយសារការអន្តរាគមរបស់រដ្ឋាភិបាល៕

អត្ថបទ៖ សំអឿន​​

​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១០ នាទី មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ២៣ នាទី មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ២ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម