Connect with us

សេដ្ឋកិច្ច

អង្គការទស្សនៈពិភពលោក​ រៀបចំ​សិក្ខាសាលា​ជា​មួយកសិករចិញ្ចឹមត្រី​ ផ្តោត​លើសុវត្ថិភាពចំណីអាហារ​​​​

បានផុស

នៅ

អង្គការទស្សនៈពិភពលោក សហការ​ជាមួយ​សមាគមវារីវប្បករកម្ពុជា ដើម្បីរៀបចំសិក្ខាសាលា​តាមប្រព័ន្ធពីចំងាយ (ប្រព័ន្ធតេលេក្រាម Telegram) ជា មួយកសិករចិញ្ចឹមត្រី និង​អ្នកកែច្នៃត្រី នៅថ្ងៃទី​១៩ ខែ​សីហា ឆ្នាំ​២០២១នេះ ដោយផ្តោតសំខាន់លើសុវត្ថិភាពចំណីអាហារ ព័ត៌មានទីផ្សារ​​ចែករំលែក ដោយសមា​គមវារីវប្បករ ផ្សារភ្ជាប់ជាមួយសេវាកម្មហិរញ្ញវត្ថុ ដោយមានទិសដៅឱ្យអាជីរករទាំងអស់ផ្តោតសំខាន់រឿងអនាម័យក្នុងការកែច្នៃ ព័ត៌មានទីផ្សារត្រឹមត្រូវ និង​សេវាកម្មហិរញ្ញវត្ថុផ្លូវការ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​គម្រោង​អភិវឌ្ឍន៍វារីវប្បកម្មសម្រាប់និរន្តរភាពពាណិជ្ជកម្មនៅកម្ពុជា នឹងផ្តល់ជាការយល់ដឹងជាក់លាក់អំពីសេវាកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ​ចម្រើន ​ចំពោះកសិករចិញ្ចឹមត្រី អ្នកកែច្នៃត្រី អ្នកភ្ញាស់កូនត្រី អ្នកផ្គត់ផ្គង់ចំណី ដោយធ្វើឱ្យពួកគាត់មានភាពងាយស្រួលក្នុងការទទួល​បានសេវាហិរញ្ញវត្ថុផ្លូវការ និងប្រើវេទិការនេះការពិភាក្សារកដំណោះលើផលលំបាកកន្លងមក។

បើតាមអង្គការទស្សនៈពិភពលោក ​សេវាកម្មហិរញ្ញវត្ថុមានគោលដៅជួយសហគ្រាសខ្នាតតូច និងមធ្យមផ្លាស់ប្តូរស្ថានភាពសេដ្ឋកិច្ចរបស់ពួកគាត់ដោយផ្តល់ឱ្យជា ចំណេះ ជំនាញ លើសេវាហិរញ្ញវត្ថុឈានដល់ការបង្កើនទំហំប្រាក់ចំណូលរបស់ពួកគាត់។ ដើម្បីជាការឆ្លើយតបជាមួយស្ថានភាព​កូវីដ-១៩ អង្គការទស្សនៈពិភពលោក និងសមាគមវារីវប្បករកម្ពុជា ចូលរួមគាំទ្រជីវភាពវារីវប្បករក្នុងការបន្សាំខ្លួនទៅនឹងស្ថានភាពដ៏លំបាកនេះ ដោយហិរញ្ញវត្ថុជាសេវាកម្មមួយដ៏សំខាន់។

សូមបញ្ជាក់ថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចម្រើន ជាគ្រឹះស្ថានមានការទទួលស្គាល់ពីកិច្ចការពារអតិថិជន (MFI) ដែលទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមិនទទួលប្រាក់បញ្ញើ។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចម្រើន ផ្តោតលើការគាំទ្រដល់សហគ្រិនខ្នាតតូចក្នុងការអភិវឌ្ឍសកម្មភាពបង្កើតប្រាក់ចំណូលរបស់គាត់ ហើយជាទូទៅធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃជីវិត តាមរយៈការកែសំរួល និងបញ្ចូលគ្នានៃសេវាកម្មគាំទ្រហិរញ្ញវត្ថុ និងកម្មវិធីផ្សេងទៀតដែលមិនត្រូវការសាច់ប្រាក់។

ចំណែកសមាគមវារីវប្បករកម្ពុជា គឺជាសមាគមគាំទ្រសង្វាក់ផលិតកម្ម ដូចជាកសិករចិញ្ចឹមត្រី ភ្ញាស់កូនត្រី ចំណីរត្រី និងក្រុមហ៊ុនផលិតចំណីរ ដោយមិនប្រកាន់និន្នាការនយោបាយ និងសាសនា។

គម្រោងអភិវឌ្ឍន៍វារីវប្បកម្មសម្រាប់និរន្តរភាព ពាណិជ្ជកម្មនៅកម្ពុជា (ខាស់) គឺជាគម្រោងដែលទទួលបានការឧបត្ថម្ភថវិកា ពីក្រសួងកសិកម្មអាមេរិក ដើម្បីបង្កើនផលិតកម្មត្រីដែលមានតម្រូវការខ្ពស់សម្រាប់ទីផ្សារប្រទេសកម្ពុជា និង អភិវឌ្ឍន៍ផ្នែកឧស្សាហកម្មវារីវប្បកម្មប្រកបដោយនិរន្តរភាព ដែលអនុវត្តដោយអង្គការសណ្តែកសៀងអាមេរិកដែលជាដៃគូដឹកនាំ និង អង្គការទស្សនៈពិភពលោក៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៥ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម